សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 3, 2012

កុមារា​រក​ឃើញ​កំណប់​៥ម៉ឺន​ដុល្លារ​ពី​ក្នុង​ពោះ​ត្រី​បាឡែន

120903_20c

ក្រុងឡុងដ៍ៈ វា​ពិត​ជា​អំណោយ​មក​ពី​ស្ដេច​ភុជង្គនាគ​ពិត​មែន ដែល​ក្មេង​ប្រុស​ម្នាក់​ទទួល​​បាន​កំណប់​ក្អែ​ចេញ​ពី​ក្នុង​ពោះ​ត្រី​បាឡែន។ ក្មេង​ប្រុស​៨​ឆ្នាំ​ឆាលី ណៃ ស្មីតដ៍ បាន​ទទួល​លាភ​ធំ ដោយ​រើស​បាន​ថ្ម​មាន​តម្លៃ​នៅ​លើ​ឆ្នេរ​ខ្សាច់​ហេងហ្គីស ប៊ឺត។ ក្មេង​ប្រុស​នោះ​អាច​នឹង​មាន​ប្រាក់​ចំនួន​៦៣ ០០០​ដុល្លារ​ពី​ការ​លក់​ថ្ម​មួយ​ដុំ ដែល​គេ​រើស​ពី​ការ​ក្អែ​ចេញ​របស់​ត្រី​បាឡែន​នៅ​តំបន់​សមុទ្រ​មួយ​នៅ​ភាគ ខាង​ត្បូង​ប្រទេស​អង់គ្លេស។ វា​ជា​ដុំ​ថ្ម​មាន​ពណ៌​លឿង​ក្រមៅ​ម្យ៉ាង ដ៏​មាន​តម្លៃ ដែល​គេ​ជឿ​ថា​មាន​ប្រយោជន៍​សម្រាប់​គ្រឿង​ផ្សំ​ទឹក​អប់។ ក្មេង​ប្រុស​ដែល​រើស​បាន​ដុំ​ថ្ម​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​យក​ប្រាក់​ដែល​បាន​ពី​ការ​លក់​ថ្ម​នោះ​ទៅ​សាង​សង់​ផ្ទះ​សម្រាប់​សត្វ។
តែ​ដំបូង​ឡើយ​គេ និង​ឪពុក​ម្តាយ​មិន​អាច​ដឹង​ទេ​ថា​ហេតុ​អ្វី​បាន​ដុំ​ថ្ម​នេះ​មាន​តម្លៃ និង​មាន​ប្រយោជន៍​ដូច្នោះ​នោះ​ឡើយ៕ 

No comments:

Post a Comment

yes