សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

លោក​ស័ក្តិ​ប្រាំ ស៊ុន សំអាង ហៅ​តា​បាក់ ប្រើ​អំណាច​ពុក​ធម៌​រកស៊ី​ឈើ គ្មាន​ច្បាប់​នៅ​ខេត្តព្រះវិហារ​


​ព្រះវិហារ ៖ ករណី​មេ​ឈ្មួញ​ដឹក​គ្រឿង​សង្ហា​រឹម​គ្មាន​ច្បាប់​អនុញ្ញាត​ឈ្មោះ ស៊ុន សំអាង តាម​ឡាន​កូរ៉េ​១​តោន​កន្លះ និង​ឡាន​កាមរី​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ គ្មាន​សមត្ថកិច្ច​ឬ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណាមួយ​ចេញមុខ​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ​។ ការដឹកជញ្ជូន​ដោយ​សេរី​បែបនេះ ដោយសារ​មេ​ឈ្មួញ​ខាងលើ​បាន​រត់ការ​តាមផ្លូវ​ជាមួយ​សមត្ថកិច្ច​នានា ដែលមាន​ភារកិច្ច​ឈរជើង​តាម​បណ្តោយ​ផ្លូវ​លេខ​៦២ ចាប់ពី​ស្រុក​ជាំ​ក្សាន្ត​រហូតដល់​ផ្លូវបំបែក​ខេត្តកំពង់ធំ និង​ពី​ផ្លូវបំបែក​កំពង់ធំ​ផ្លូវជាតិ​លេខ​៦​រហូតដល់​ទីក្រុង​ភ្នំពេញ​បាន​យ៉ាង​រលូន​។​
         ​បើតាម​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គ្រឿង​សង្ហា​រឹម​ទាំងអស់នោះ​មានដូចជា តុ ទូ គ្រែ ធ្វើ​ពី​ឈើប្រណិតៗ​មានពេលខ្លះ​ឈ្មោះ ស៊ុន សំអាង បាន​លួច​បង្កប់​ឈើប្រណិត​នៅ​ពីក្រោម​មានដូចជា ធ្នង់ បេង នាងនួន ឬ​គ្រញូង​ជាដើម​។ មេ​ឈ្មួញ​ម្នាក់នេះ​តាម​ធម្មតា ស្លៀកពាក់​ឯកសណ្ឋាន​ជា​កងទ័ព​ពាក់​ស័ក្តិ​៤​កន្លះ​នៅលើ​ស្មា តែ​បែរជា​ប្រកបមុខរបរ​ដឹកឈើ​ល្មើសច្បាប់​យ៉ាង​ព្រងើយ​។ គេ​មិនដឹងថា​លោក​វរសេនីយ៍ទោ ស៊ុន សំអាង នេះ​នៅ​អង្គភាព​ណាមួយ​ឲ្យ​ប្រាកដ​ទេ​ឃើញតែ​ដឹកឈើ​សោះ​បែរ​ជាមាន​ស័ក្តិ​ពាក់​នៅលើ​ស្មា​ទៅវិញ​។

         ​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោក​វរសេនីយ៍ទោ ស៊ុន សំអាង ហៅ​តា​បាក់​បាន​រកស៊ី​ដឹកឈើ​មួយឆ្នាំ​ទល់​មួយឆ្នាំ​មិនដែល​មាន​អ្នកណា​ហ៊ាន​ចាប់គាត់​ឡើយ ប្រហែល​ជាតា​បាក់ បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​អស់ហើយ​ទើប​គ្មាន​នរណា​ចាប់​ឈើ​របស់គាត់​។ ប្រភព​ដដែល​បាន​បន្តថា តា​បាក់ តែងតែ​អួត​ប្រាប់​សមត្ថកិច្ច​ថា គាត់​គឺជា​កូនធម៌​របស់​អ្នកធំ​ម្នាក់​ដ៏​មានអំណាច បើ​អ្នកណា​ហ៊ាន​ចាប់ គាត់​នឹង​សុំ​ការអន្តរាគមន៍​ពី​ឪពុកធម៌​គាត់​ភ្លាម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មេ​ឈ្មួញ​ខាងលើនេះ​បាន​ដឹក​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​ទាំង​ឡានៗ​ក្នុង​មួយថ្ងៃៗ​ចេញពី​ស្រុក​ជាំ​ក្សាន្ត​យកទៅ​ភ្នំពេញ ។
         ​ប្រភព​ដដែល​បានដាក់​ការសង្ស័យថា ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​នេះ ប្រហែលជា​ឈ្មោះ ស៊ុន សំអាង បានមកពី​ការតស៊ូ​ដឹកឈើ​ខុសច្បាប់​យូរ​ឆ្នាំ​ហើយ​មើលទៅ ព្រោះ​ពេលខ្លះ​គាត់​បាន​អួតអាង​ថា ការដឹកឈើ​បែបនេះ​គឺ​ដើម្បី​រកលុយ​សម្រាប់​ដោះស្រាយ​ក្នុង​អង្គភាព​។ គេ​ឆ្ងល់​ថា តើ​អង្គភាព​មួយណា​ដែល​ខ្វះខាត បែរជា​តែងតាំង​មេ​ឈ្មួញ​ម្នាក់នេះ ឲ្យ​ដឹកឈើ​សម្រាប់ ដោះស្រាយ​អង្គភាព​នោះ​។ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​មិន​ខ្វះ​ទេ​សមត្ថកិច្ច​ឈរជើង​តាម​ចំណុច​នីមួយៗ ប៉ុន្តែ​ឈ្មោះ ស៊ុន សំអាង បែរជា​ដឹកឈើ​ប្រភេទ​គ្រឿង​សង្ហា​រឹម​បាន​ដោយ​សេរី មិនឃើញ​មាន​សមត្ថកិច្ច​ឬ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ម្តងណា​ឡើយ​។​
 គេ​មិន​ច្បាស់​ទេ​ថា​លោក ស៊ុន សំអាង បាន​ប្រើ​ថ្នាំ​សណ្តំ​អ្វី​ដាក់ សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ដេកលក់​គ្រប់ៗ​គ្នា មិន​ហ៊ាន​ប៉ះពាល់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឡើង​ដុះ​ស្លែ​របស់គាត់​នោះទេ ។ វរជន​ខ្មែរ នឹងធ្វើ​ការស៊ើបអង្កេត​តាមដាន​មើល​រាល់​សកម្មភាព​របស់​មេ​ឈ្មួញ​ម្នាក់នេះ​និង​ស្រាវជ្រាវ​រកមើល​ថា  តើ​ឪពុកធម៌​របស់គាត់​មាន​ចំណែក​ក្នង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់​ផ្ទុយ​ពីបទ​បញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល​ឬក៏​យ៉ាងណា​៕ 

No comments:

Post a Comment

yes