សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

បន្ទាប់ពី​បែក​ពាង​ប្រហុក​រឿង​ពុក​​​រលួយ មេ​គយ​ច្រក​ប៉ោយប៉ែត​គាប​​​​​សង្កត់​កម្មករ​អូស​រទេះ​ឲ្យ​ដាច់បាយ​

បន្ទាប់ពី (3)

ប៉ោយប៉ែត ៖ កាលពីពេល​ថ្មីៗ​នេះ​គេ សង្កេតឃើញ​ក្រុមមន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត កំពុងតែ​ញាប់ដៃ​ញាប់ជើង​បញ្ចេញ ឫកពារ​កាចៗ​ដាក់​កម្មករ អូស​រទេះ ហើយ​ក្រុមមន្ត្រី​គយ​ដែល​ប្រចាំការ​នៅ​ចំណុច​គល់​ប្រាសាទ​បាន​ប្រ​ព្រឹ​ត្ដ​ផ្ទុយ​នឹង​ច្បាប់​ប្រមូល​ពន្ធអាករ​ជូន​រដ្ឋ ដូចជា​ករណី​គយ​ខ្លះ​បាន​គំរាមកំហែង​បង្ខំ​ឲ្យ​កម្មករ​ត្រូវតែ​បង់ប្រាក់​ឲ្យ​ពួកគាត់​តាមតែ​ការទាមទារ​របស់​ពួកគេ ដោយ​មិន​បានចេញ​វិក្កយបត្រ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ។​
         ​ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១២​នេះ គេ​បានឃើញ​សកម្មភាព​របស់​មន្ត្រី​គយ​ឈ្មោះ លឹម វ​ណ្ណី បាន​យក​សម្ភារៈ​ពី​កម្មករ​អូស​រទេះ​ជា​ថ្នូរ​នឹង​ការបង់ប្រាក់​ជូន​ឲ្យ​ពួកគេ​ក្នុង​ម្នាក់ៗ​ចំនួន ៥០០០០​រៀល ក្នុង​ទំនិញ​មួយ​រទេះ ប៉ុន្ដែ​កម្មករ​មាន​ប្រាក់​ត្រឹមតែ ៣០០០០​រៀល ពេលនោះ​គយ​ត្រូវតែ​រឹបអូស​យក​ទំនិញ​នៅក្នុង​រទេះ ដែលមាន​តម្លៃ​យកទៅដាក់​ក្នុង​ការិយាល័យ​របស់ខ្លួន ដើម្បី​ឲ្យ​កម្មករ​ចូលទៅ​សុំ​យក​វិញ​ដែល​ពេលនោះ​ត្រូវតែ​បង់ប្រាក់​តាមតែ​ក្រុម​គយ បានទាមទារ។​

         ​កម្មករ​ម្នាក់​ដែល​ប្រកប​អាជីព អូស​រទេះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ពួកគាត់​ជិត​ដាច់ពោះ​ស្លាប់​ហើយ​ព្រោះ​មុខរបរ​អូស​រទេះ មិន​ទទួលបាន​ប្រាក់​ទុក​ចិញ្ចឹម​ឆ្នាំង​បាយឡើយ ពោលគឺ​ទំនិញ​ដែល​ពួកគាត់​បាន អូស​ក្នុង​មួយ​រទេះ ទទួលបាន​ប្រាក់​តែ ៥០០០០​រៀល សម្រាប់​ថ្លៃឈ្នួល ដែល​ក្នុងនោះ​ត្រូវ​គយ​ទារ​យក​អស់​២៥០០០​រៀល កាំកុងត្រូល​ទារ​៥០០០​រៀល ប៉ូលិស​ទារ​៥០០០​រៀល នៅសល់​ប្រាក់​ចំនួន​២០០០០​រៀល ចែកគ្នា​២​នាក់ បាន​ម្នា​ក់មួយ​ម៉ឺន​រៀល ហើយ​មាន​ថ្ងៃ​ខ្លះ​ត្រូវ​រទេះ​បែក​កង់​ឯ​ថ្ងៃ​ខ្លះទៀត​បាត់បង់​ទំនិញ​ត្រូវ​ចេញ​ប្រាក់​សង​គេ។​
         ​ដូច្នេះ​ការប្រកបរ​បរអូសរ​ទេះ​នេះ​មិនបាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួកគាត់​បាន​ធូរធារ​ឡើយ ហើយ​បើតាម​ពិនិត្យ​លើ​រូបភាព​ជាក់ស្ដែង​សព្វថ្ងៃនេះ ពួកគាត់​ត្រូវ​ក្រុម​គយ ចោមរោម​ជាន់ក​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ផល​ពិបាក ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ  ។ ដោយឡែក កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មន្ដ្រី​គយ​ម្នាក់​ប្រចាំការ​ច្រក​ប៉ោយប៉ែត ឈ្មោះ ញ៉ឹម សុខ​ណេង ត្រូវបាន​ក្រុមហ៊ុន​ធំៗ​ចំនួន​១២ ដាក់ពាក្យ​បណ្តឹង​មន្ដ្រី​គយ​រូបនោះ​ពីបទ​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ កេងប្រវ័ញ្ច​ប្រាក់ចំណូល​រដ្ឋ​ជាដើម ហើយ​មកទល់ពេលនេះ​នៅ​ពុំទាន់​ដឹងថា ថ្នាក់លើ​សម្រេច​យ៉ាងណា​នោះទេ។​
         ​ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន​បានលើកឡើង​ថា បើ​ក្រុម​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅតែ​បន្ដ​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​គាប​ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ បែបនេះ​តទៅទៀត​នោះ​មុខ​ជាមាន​ផ្ទុះ​ការតវ៉ា​នៅមុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ដូចពេលមុនៗ​ជាក់​ជាមិនខាន​ឡើយ​។  ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ស្ដ្រី​ម្នាក់​ដែលជា​ឈ្មួញកណ្ដាល​បម្រុង​នឹង​ផ្ទុះ​អំពើហិង្សា​ទៅលើ​ក្រុម​គយ​ទាំងនោះ​ម្ដងមកហើយ គឺ​ដោយសារតែ​គាត់ ខឹង​មន្ត្រី គយ​ដែល​ហាម​មិន​ឲ្យ​គាត់ ស៊ីឈ្នួល​ដឹកទំនិញ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ និង​ចាប់​ទំនិញ​គាត់​ឲ្យ​បង់ប្រាក់​ទៅតាម​ទំនើងចិត្ត​របស់​ពួកគេ​ទាមទារ​។ ប៉ុន្ដែ​ត្រូវបាន​លោក ហួន ហៃ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​នៅ​ទីនោះ បានធ្វើការ​សម្របសម្រួល​ឡើងវិញ។​
         ​នេះ​ជា​ភាព​អសកម្ម​ដែល​មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង របស់ ឈួន ហៃ ដែល​ទើប​ឡើងបុណ្យស័ក្តិ​ថ្មីៗ បាន​ប្រព្រឹត្ត​គឺ​វា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា មន្ដ្រី​គយ​ប្រចាំ​ច្រកទ្វារ​អន្ដរជាតិ ប៉ោយប៉ែត​បាន​គាប​ជំរិត​កម្មករ​អូស​រទេះ ហើយ​ធូររលុង​បំផុត​ចំពោះ​ក្រុម​ឈ្មួញ​ធំៗ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ពួកគេ​។ ពាក់ព័ន្ធ​រឿង​គយ​ប្រចាំការ​ក្បែរ​ប្រាសាទ​ច្រកទ្វារ​ប៉ោយប៉ែត​ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ​ទៅសុំ​ការបំភ្លឺ​ពី​លោក ឈួន ហៃ ករណី​ដែល​ក្រុម​គយ​រឹតបន្តឹង​កម្មករ ប៉ុន្ដែ​ទូរស័ព្ទ​របស់លោក​មិនអាច​ទាក់ទង​បានទេ​ដោយ​ស្ថិត​នៅក្រៅ​តំបន់ សេវា៕ 

No comments:

Post a Comment

yes