សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 7, 2013

លោកសមរង្ស៊ីចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​រួចរាល់​ហើយ​​

លោក សម រង្ស៊ី ពេលចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ វេលា​ម៉ោង​ជិត​៣​រសៀល​នេះ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត រួចរាល់​ហើយ​។​
​លោក សម រង្ស៊ី បាន​ចុះ​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ការិយាល័យ​មួយ ក្នុង​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​មាន​សាក្សី​ចំនួន​ពីរ​នាក់​ចូលរួម​ផង​ដែរ​។​
លោក សម រង្ស៊ី បានឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីចុះឈ្មោះបោះឆ្នោតថា លោក មិនទាន់មានគម្រោងថា​តើនឹងចុះ​ឈ្មោះ​ជា​តំណាងរាស្រ្តនៅមណ្ឌលណានៅឡើយទេ។
លោក សម រង្ស៊ី មានប្រសាសន៍ថា លោក​នឹង​ចាកចេញ​ទៅ​ អង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋ អាមេរិកនៅ​យប់​ថ្ងៃ​ចន្ទ​ ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ​មក​កម្ពុជា​។​ លោកបន្តថា លោកនឹងជួបជាមួយ​មន្រ្តី​អង្គ​ការ​សហ​ប្រជា​ជាតិ នៅសហ រដ្ឋអាមេរិក ដើម្បីជំរុញឲ្យដកអាសនៈរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

VOD មិនទាន់អាចទាក់ទងមន្រ្តីរដ្ឋាភិបាល ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ។
​កន្លងទៅ លោក សម រង្ស៊ី មិន​មាន​ឈ្មោះ​ជា​បេក្ខជន​ជាប់​ជា​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៥​នេះ​ទេ បើ​យោង​តាម​បញ្ជី​ឈ្មោះ​តំណាង​រាស្ត្រ​​ជាប់ឆ្នោត ចេញ​ផ្សាយ​ដោយ គជប​។​លោក សម រង្ស៊ី មិន​បាន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដោយសារ គជប សម្រេច​មិន​ចុះ​​ឈ្មោះ​លោក ពេល​លោក​មាន​ជាប់ពិរុទ្ធ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​។ នៅ​ពេល​លោក​ត្រឡប់មក​ពី​ប្រទេស​បារាំង​វិញ មុន​ការ​បោះឆ្នោត ថ្ងៃទី​២៨​​ខែកក្កដា គជប លើកឡើងថា វា​យឺត​ពេល​ទៅ​ហើយ ដោយសារ​ការ​បោះឆ្នោត ខិត​ជិត​មក​ដល់​។​
គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) លើក​ពេល ឬ​ពន្យារពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​កំណត់​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ ដោយ​សំអាង​ថា កម្ពុជា​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​មិន​ទាន់​មាន​ឯកភាព​ជាតិ​ជុំវិញ​លទ្ធផល​បោះឆ្នោត​។​
​ការទាមទារ​ឲ្យ​លើក​ពេល ឬ​ពន្យារពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នេះ គឺ​ដើម្បី​ទុក​ពេល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​លទ្ធផល​បោះឆ្នោត​៕


ប្រភពពី VOD

No comments:

Post a Comment

yes