សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

មានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ដែលធ្វើឲ្យអ្វីៗនៅប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចំរើនជឿនលឿនដូចជាបណ្តាប្រទេសជិតខាង

លោក យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ

ថ្នាក់ដឹកនាំរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជារៀងរាល់ថ្ងៃកំពុងតែមាន​ភាពមមាញឹក​ក្នុងការចុះទៅតាមមូលដ្ឋាន ដើម្បីជួបជាមួយនិងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ ក៏ដូចជាថ្នាក់​ដឹក​នាំរបស់គណ​បក្ស​ទាំង​ពីរផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលជំហ៊ររបស់ ចលនាប្រជាធិប​តេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ និងការរួមបញ្ចូលគ្នាជាសម្លេង​តែមួយ​រវាង​គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។

បន្ទាប់ពីប្រជាពលរដ្ឋ មានការជ្រួលជ្រាបពីគោលបំណងរបស់គណបក្ស សិទ្ធិមនុស្ស និងគណ​បក្ស​ សម រង្ស៊ី ក្នុងការរួមបញ្ចួលគ្នាជាសម្លេងតែមួយ ហើយបានបង្កើតគណបក្ស​ថ្មីឈ្មោះគណ​បក្ស សង្គ្រោះជាតិ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០​១២ គឺធ្វើឲ្យសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ កាន់តែច្រើន​ៗ ដែលយើងមិននឹកស្មានដល់ ។


ការបង្កើតគណបក្ស សង្គ្រោះជាតិ គឺមានគោលបំណងដើម្បីចូលរួមប្រគួតប្រជែងជាមួយនិង​គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃនៅឆ្នាំ២០១៣ និងដើម្បីបញ្ចប់អំណាចផ្តាច់ការនៅកម្ពុជា ។ ជាមួយគ្នានោះ មានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ដែលជាក្តីសង្ឃឹម​របស់ប្រជា​ពល​​រដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ហើយរបត់នយោបាយនៅក្នុងប្រទេសកម្ពុជាពេលនេះគឺ តម្រូវឲ្យអ្នកប្រជាធិបតេយ្យត្រូវតែ​រួមកម្លាំងគ្នា ប្រសិនបើអ្នកប្រជាធិបតេយ្យមិនរួមគ្នាជាសម្លេង តែមួយនោះទេ គឺយូរណាស់ទំរាំតែឈ្នះលើគណបក្សកាន់អំណាចសព្វថ្ងៃ ព្រោះដោយសារតែ ប្រជាពលរដ្ឋលោកមានការរេរា ក្នុងការជ្រើសរើសគណបក្សប្រឆាំងទាំងពី​រ​ដូចអ្វីដែលយើងបាន​ឃើញនាពេលកន្លងមកនេះ ។ ហើយការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្សនេះ ក៏ជាឆន្ទះរបស់ប្រជាពលរដ្ឋខ្មែររបស់យើងដែលទន្ទឹងរងចាំជាយូ​រ​ណាស់មកហើយផងដែរ ។

មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នៅមូលដ្ឋានក៏ដូច
ជាសមាជិករបស់គណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស លោក យឹម សុវណ្ណ អ្នកនាំ​ពាក្យ​របស់​ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏ថា « ឥឡូវនេះប្រជា​ពលរដ្ឋ​លោកច្បាស់ និងប្រាកដហើយ ដែលពួកគាត់មកចូលរួមជាមួយនិងគណបក្ស សង្គ្រោះ​ជាតិ ហើយ​​នៅឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ហើយ​ជោ​គជ័យនេះ គឺជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលរងគ្រោះ » ។

លោក យឹម សុវណ្ណ បានមានប្រសាសន៏បន្តថា « ដូចយើងឃើញស្រាប់ហើយ លោកសូមលើក យកបញ្ហាកម្មករ-កម្មការីនី ដោយសារតែកូនចៅរបស់ប្រជាពលរដ្ឋភាគច្រើនគឺបានទៅធ្វើជាកម្ម ករ-កម្មការិនីនៅតាមរោងចក្រ ហើយកម្មករជិតសែសិបម៉ឺននាក់ធ្វើការនៅក្នុងប្រទេសកម្ពុជា​របស់យើង និង​មានរាប់សែននាក់ទៀតពុំមានការងារធ្វើបានចេញទៅធ្វើការនៅក្រៅប្រទេស ហើយមានការលំបាកវេទនានៅបរទេសគ្រប់សព្វបែបយ៉ាង ដោយមានការរំលោភ​សិទ្ធិ​របស់​ពួក​គេ ការជិះជាន់ធ្វើបាប ហើយមានពលករខ្លះត្រូវបានស្លាប់បាត់បង់អាយុជីវិតនៅលើ​ទឹកដី​របស់​គេថែមទៀតផង ។ ចំណែកកម្មករ កម្មការីនី នៅក្នុងស្រុកខ្មែរវិញ ប្រាក់ខែសុំគេឡើងតែ​ប្រាំ​ដុល្លា បាតុកម្មមានតែរហូតដល់២ខែ ហើយត្រូវប៉ូលីសវាយធ្វើបាប មិនដឹងជារបួសប៉ុន្មានរយ ពាន់​នាក់ ក៏នៅតែមិនត្រូវបានគេតំឡើងប្រាក់ខែឲ្យទៀត ។  ក៏ប៉ុន្តែ​លោកសូមជំរាប​ថានៅពេល​ដែល​គណ​បក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ គណបក្ស​ សង្គ្រោះជាតិ និង​មិន​ចាំបាប់​ឲ្យកម្មករ-កម្មការីនីរបស់យើងធ្វើបាតុកម្មនោះទេ យើងនិងធ្វើការដំឡើងប្រាក់ខែ​ជូនពួក​គាត់ឲ្យ​បាន​យ៉ាងតិចចំនួន១៤០ដុល្លាក្នុងមួយខែ ព្រោះយើងមានមូលដ្ឋានគ្រប់​គ្រាន់សម្រាប់​តំ​ឡើង​ប្រាក់​ខែជូនពួកគាត់ » ។

អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏បន្តថា « ចំណែកឯប្រជា កសិករក៏យ៉ាងដូចនោះផងដែរ នៅស្រុកខ្មែររបស់យើងប្រជាពលរដ្ឋ ទៅធានាគារតំរង់​ជួរគ្នា​ចាំ​ខ្ចី​ប្រាក់ពីធនាគារ តែប្រជាកសិករនៅប្រទេសគេវិញ គឺគេតំរង់ជួរគ្នាយកលុយទៅដាក់នៅធនាគារ ហើយប្រជាពលរដ្ឋទៅខ្ចីប្រាក់នៅធនាគារនោះគឺការប្រាក់ខ្ពស់កប់ពពក​ពី២០ទៅ៣០ភាគ​រយ​ក្នុង​មួយឆ្នាំ ដែល​ធ្វើឲ្យប្រជាពលរដ្ឋលោកពិបាកក្នុងការរកប្រាក់មកសងធនាគារវិញ តែគណ​បក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតនៅឆ្នាំ២០១៣ គឺនិងធ្វើការបញ្ចុះអត្រាការប្រាក់ឲ្យមានតម្លៃថោក​ដើម្បី​ជួយប្រជា​ពលរដ្ឋឲ្យមានជីវភាពសមរម្យ ក្នុងការមកខ្ចីប្រាក់ពីធនាគារដើម្បី​យកទៅប្រក​បរបរ​ផ្សេងៗនោះ » ។

ជាមួយគ្នានោះផងដែរលោក យឹម សុវណ្ណ ក៏បានធ្វើការទាមទារឲ្យការបោះឆ្នោតត្រូវតែប្រព្រឹត្ត​
ទៅដោយសេរី និងយុត្តិធម៌ផងដែរ លោកថា « មិនមែនជាការបោះឆ្នោតដែលគណបក្សកាន់​អំ​ណាចគ្រប់គ្រងទូរទស្សន៏ និងវិទ្យុ ស្ទើតែទាំងអស់នោះទេ ។ លោក យឹម សុវណ្ណ បន្តថា​សកម្ម​ភាព និងសារ​នយោ​បាយ​របស់​គណបក្សប្រឆាំងគឺមិនដែលឃើញទូរទស្សន៏ និងវិទ្យុ គេធ្វើការ​ផ្សព្វផ្សាយនោះឡើយ គឺ​គេធ្វើការផ្សព្វផ្សាយតែពីសកម្មភាពរបស់គណបក្សកាន់អំណាច​តែ​ប៉ុណ្ណោះ ហើយប្រសិនបើ​គេ​ផ្សាយពីយើង គឺគេផ្សាយអាក្រក់ពីយើង ក្រឡៃព័ត៌មាន និងផ្សព្វ​ផ្សាយ​ព័ត៌​មានមិនពិត គឺគេធ្វើ​បាបអ្នកប្រជាធិបតេយ្យ ហើយប្រសិនបើមានវិទ្យុណាគេជួលឲ្យ​គណបក្សប្រឆាំង គឺគេរំខាន​គ្មាន​ពេលឈប់ឈរនោះទេ ដោយគេយកឡេះនេះយកឡេះនោះ មកបង្អាក់ការផ្សាយរបស់យើង​មិនសូវមានពេលលោះនោះទេ » ។
           
ជាមួយគ្នានោះលោក យឹម សុវណ្ណ ក៏បានមានប្រសាសន៏ទាក់ទងទៅនិងការមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតផងដែរ លោកថា « ប្រជាពលរដ្ឋខ្លះលោកធ្លាប់តែមានឈ្មោះ​នៅក្នុងបញ្ជី​ឈ្មោះបោះឆ្នោតនោះ ពីរទៅបីអាណត្តិមកហើយ ស្រាប់តែអាណត្តិនេះទៅមើលបាត់ឈ្មោះ​ចេញ​​ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ។ ហើយមួយវិញទៀតមានប្រជាពលរដ្ឋខ្លះ​ ពួកគាត់រវល់និង​ការ​ងារមិនបានទៅមើលឈ្មោះបោះឆ្នោត ដូចយើងធ្លាប់បានដឹងស្រាប់​ហើយ​ ស្រាប់តែនៅថ្ងៃ​បោះ​ឆ្នោត បាត់ឈ្មោះ មិនមាន​ឈ្មោះសម្រាប់បោះឆ្នោត មានការជ្រួលច្របល់ពេញ​ការិយាល័យ​បោះ​ឆ្នោត ដែលនាពេលកន្លងមកតាមការបូកតួលេខអ្នកដែលបាត់ឈ្មោះមិនបានបោះឆ្នោត​មាន
រហូ​តដល់ទៅមួយលានកន្លះ ហើយអ្នកស្រាវជ្រាវក៏បានឲ្យដឹងផងដែរថា អ្នកដែលបាត់ឈ្មោះ​ជាង​មួយ​លាន​កន្លះនោះគឺជាងអ្នកដែលបោះឆ្នោតឲ្យគណបក្សប្រឆាំង ។ មូលហេតុគឺ​បណ្តាល​មក​ពីមេភូមិ-មេឃុំ និងស្មៀនខ្លះ បានឃុំឃិតគ្នា បញ្ជូនឈ្មោះអ្នកទាំងនោះទៅឲ្យគណៈកម្មាធិ​ការ​ជាតិរៀបចំការបោះឆ្នោត​ឲ្យគេលប់ឈ្មោះ​ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត និងមានប្រជា ពល​រ​​​ដ្ឋជាងពីរលាននាក់ទៀតដែលពុំមានឯកសារ​គ្រប់គ្រាន់សម្រាប់ការបោះឆ្នោត។ ដូនេះ​ហើយ​​បានជាកាតព្វកិច្ចរបស់ ចលនាប្រជា​ធិប​តេយ្យ​សង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះ​ជាតិ ត្រូវតែធ្វើយ៉ាងណាទាមទារឲ្យ​អន្តរជាតិ​ អន្តរាគមន៏ឲ្យមានការកែទំរង់ គ..ប និងឲ្យមានកា​រ​ផ្លាស់ប្តូរសមាសភាព គ..ប និងកែសម្រួល​នីតិ​វិធី និងបទបញ្ជាដើម្បីកុំឲ្យមានភាពស្មុកស្មាញ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ​បានបោះឆ្នោត​គ្រប់ៗគ្នា ទាំងអស់នេះហើយដែលធ្វើឲ្យ​គណ​បក្ស សង្គ្រោះ ជាតិរបស់យើងទទួលបានជ័យជំនះ » ។

ជាមួយគ្នានោះអ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក យឹម សុវណ្ណ ក៏បានមាន​ប្រសាសន៏ដោយធ្វើការផ្តាំផ្ញើរ ទៅដល់ថ្នាក់ដឹកនាំរបស់គណបក្ស​ សម រង្ស៊ី និងគណ​បក្ស សិទ្ធិ​មនុស្ស ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ទាំងអស់ថា « សូមបង​ប្អូនធ្វើយ៉ាងណា សាមគ្គីគ្នាដើម្បីជំនះគ្រប់ឧបសគ្គដើម្បីការពារ ចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ របស់យើងដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ពីព្រោះនេះគឺជាកត្តាដែលចាំបាច់ ដែលជាស្ថានការណ៏នយោ​បាយ​ប្រ​ទេសជាតិតម្រូវផង ក៏ជាឆន្ទះរបស់ប្រជាពលរដ្ឋ និងទឹកចិត្ត​ បេះដូងរបស់យើងទាំងអស់គ្នា  ដែល​​តម្រូវឲ្យយើងត្រូវតែរួបរួមគ្នា ហើយប្រសិនបើបងប្អូនដើរផ្ទុយពីចរន្ត ឆន្ទះរបស់រាស្រ្តគឺ​យើង និងទទួលបរាជ័យ ។ ដូចនេះយើងត្រូវតែសាមគ្គីគ្នា និងពង្រឹងសាមគ្គីភាព ដោយ​ពង្រីក​កម្លាំង​និងពុះ​ព្រាគ្រប់ឧបសគ្គដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ ធ្វើការងារមានប្រសិទ្ធភាព និងនិរន្តរភាព​រហូតដល់យើងទទួលបានជោគជ័យ ជូនប្រទេសជាតិ និងជូនប្រជាពលរដ្ឋ​របស់យើងនៅឆ្នាំ​២០​១៣ ខាងមុខ » ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបាន​ច្រើន​ឡើងៗបន្ថែមទៀត ដើម្បីក្តីសង្ឃឹមថ្មីរបស់យើង ជាមួយនិងគណបក្ស សង្គ្រោះជាតិ ដែល​ជាគណបក្សរបស់យើងទាំងអស់គ្នា ៕   


No comments:

Post a Comment

yes