សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 3, 2012

ល្បែងស៊ីសង​បៀ អាប៉ោង កន្ទុយលេខ បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​សមត្ថកិច្ច​គិតតែ​ដើរ​ប្រមូល​លុយ​

ល្បែងស៊ីសង (1)

កណ្តាល ៖ តាម​ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅក្នុង​សង្កាត់​តាខ្មៅ ជាពិសេស​នៅ​ជុំវិញ​ផ្សារ​តាខ្មៅ​មាន​បើក​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ដូចជា បៀ អាប៉ោង កន្ទុយលេខ យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ប៉ូលិស ប៉េអឹម​ក្រុង​តាខ្មៅ បន្តិច​សោះឡើយ​។ ព្រោះ​អី​ល្បែងស៊ីសង​អស់ទាំង​នេះ​គឺជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម ទើប​គ្មាន​ការបង្ក្រាប​គឺជា​ការផ្គើន​បំផុត​ទៅនឹង គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​
         ​ប្រភព​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម​ក្រុង​តាខ្មៅ គិតតែ​ដើរ​ប្រមូល​លុយ​ពី​វង់ល្បែង និង​កន្លែង​កត់​កន្ទុយ​លេខ​តែប៉ុណ្ណោះ ដោយមាន​ការកំណត់​ត្រូវតែ​បង់​ជូន​ដល់​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម​គឺ​ក្នុង​មួយកន្លែង​ចាប់ពី ៦​ម៉ឺន​រៀល​ដល់​២០ ម៉ឺន​រៀល​ក្នុង​មួយខែ​ដោយ​គេ​គិត​តាម​វង់​តូច ឬ​ធំ​។ ទង្វើ​របស់​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម​ក្រុង​តាខ្មៅ​ដែល​កំពុងតែ​ឃុបឃិត​បើកដៃ​ឲ្យ​ពួកក្រុម​ញៀន​ល្បែងស៊ីសង​ដូចជា​បៀ អាប៉ោង និង​កន្ទុយលេខ​បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ភាពអសន្តិសុខ​នៅក្នុង​សង្គម។​

         ករណី​ទាំងអស់​នេះហើយ​ដែល​ប្រជាពលរដ្ឋ​បាន​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ហាក់បីដូច​ជាមាន​ភាពកម្សោយ​ក្នុងការ​បញ្ជា​ទៅលើ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម ឲ្យ​ធ្វើការ​បង្ក្រាប​ទៅលើ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែលមាន​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្រុង​តាខ្មៅ​ព្រោះ​កន្លែង​ខ្លះ​នៅ​នឹង​ចុង​ច្រមុះ​របស់​សមត្ថកិច្ច​ដូចជា​នៅ​ជុំវិញ​ផ្សារ​តាខ្មៅ​នេះ​តែម្តង​។ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ដោយបាន​សំណូមពរ​ដល់​ឯ​ឧ​ត្ត​ម ឈុន ស៊ីរុន ជា​អភិបាលខេត្ត​និង លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​មេត្តា​ចាត់​កម្លាំង​ពិសេស​ឲ្យ​ចុះ​ស្រាវជ្រាវ​បញ្ហា​នេះ​ជាបន្ទាន់​៕

No comments:

Post a Comment

yes