សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

ឈ្មោះ ​រិ​ទ្ធ​ និង​ឈ្មោះ​ លី ជា​ឈ្មួញ​ឈើ​គ្រញូង ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​នៅ​អានសេះ​

ឈ្មោះ​រិ​ទ្ធ​និង​ឈ (1)
ឈ្មោះ​រិ​ទ្ធ​និង​ឈ (2)

ព្រះវិហារ ៖ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២ មាន​ករណី​បញ្ជូន​ជនរងគ្រោះ​ម្នាក់​មក​មន្ទីរពេទ្យ​ខេត្ត​១៦​មករា ប្រចាំខេត្ត​ព្រះវិហារ​ត្រូវរបួស​ដោយសារ​ទាហាន​ថៃ​បាញ់ ជនរងគ្រោះ​មានឈ្មោះ ស្រី សំណាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​លីវ​។ បើតាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​នេះ ពួកគាត់​មាន​គ្នា​ប្រហែល​៤០​នាក់ បាន​ទៅ​កាប់​ឈើ​គ្រញូង​ដោយ​ឡើង​តាម​ភ្នំ​៧៦០ ក្បែរ​ច្រក​អានសេះ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។
        ​មានការ​រម្លឹក​ទៀតថា នៅវេលា​ម៉ោង​ប្រហែលជា ៨​ព្រឹក​ពួកគាត់​បាន​ជួប​ទាហាន​ថៃ​មួយក្រុម​ប្រដាប់​ដោយ​អាវុធ​ធ្វើការ​បាញ់រះ​មកលើ​ឈ្មោះ ស្រី សំណាង និង​ប្រជាពលរដ្ឋ​ឯទៀត ហើយ​ពេលនោះ គាត់​បាន​ត្រូវ​ទាហាន​ថៃ​បាញ់​ចំ​មួយ​គ្រាប់​ត្រង់​ក្បាលពោះ​ផ្នែក​ខាងឆ្វេង​ចំ​ពីក្រោយ​ធ្លាយ​ដល់​ខាងមុខ​។ ឈ្មោះ ស្រី សំណាង បាន​បន្តទៀតថា ពេល​ដឹងថា​ត្រូវ​គ្រាប់​ហើយ​ខ្លួន​គាត់​បាន​ខំប្រឹង​រត់​ព្រមទាំង​មាន​មិត្តភក្តិ​ខ្លះ​បាន​ជួយ​គ្រា​រត់​រហូត​បាន​រួច​ជីវិត ដោយ​មិនដឹងថា​មាន​នរណា  ម្នាក់​ត្រូវរបួស ស្លាប់​ឬ​ចាប់ខ្លួន​ឡើយ​ដោយ​ចុះ​តាម​ច្រក​អានសេះ​។​

        ​ឈ្មោះ ស្រី សំណាង មាន​ស្រុកកំណើត​នៅ​ភូមិ​ពារាំង ឃុំ​ពារាំង ស្រុក​ពារាំង ខេត្តព្រៃវែង​ដោយបាន​មកលេង​បងស្រី​នៅ​ភូមិ​រុងរឿង​ពីរ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ តាម​ប្រភពព័ត៌មាន​ច្បាស់ការ​មួយ​បាន​ប្រាប់​ឲ្យ​វរជន​ខ្មែរ​ដឹងថា ពលករ​ដែល​ចូល​អូស​ឈើ​ទាំងអស់នេះ​មាន​ថៅកែ​ម្នាក់​ឈ្មោះ រិ​ទ្ធ ដែល​អូស​ឈើ​យកទៅលក់​ឲ្យ​ថៅកែ​ដ៏​ធំ​ម្នាក់​ដែលមាន​ឈ្មោះ លី ដែលជា​ថៅកែ​ល្បី​ខាង​ប្រមូល​ទិញ​ឈើ​គ្រញូង​ខុសច្បាប់​ប្រចាំ​ច្រក​អានសេះ គឺជា​មេខ្លោង​យ៉ាង​ធំ​ក្នុងការ​បំផុស​ឲ្យ​ប្រជាជន​ឡើង​ភ្នំ​កាប់​លក់​មក​ឲ្យ​ខ្លួន​។​
        ទាក់ទង​នឹង​បញ្ហា​នេះ វរជន​ខ្មែរ មិនអាច​សុំ​ការ​ស្រាយ​បំភ្លឺ​ពី​លោក ម៉ក់ បញ្ញា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​បានទេ ដោយ​ទូរស័ព្ទ​ចូល​ពីរដង​ពុំមាន​អ្នក​លើក​។ ទាក់ទង​បញ្ហា​នេះ​ពុំមាន​សមត្ថកិច្ច​មួយ​ធ្វើការ​បកស្រាយ ឬ​ទទួលខុសត្រូវ​ឡើយ​ដោយ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​។ ជាធម្មតា​រាជរដ្ឋាភិបាល​បានចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់ ទប់ស្កាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លងដែន​ដោយ​ប្រថុយប្រថាន ប៉ុន្តែ​ឈ្មួញ​មួយចំនួន​នៅតែ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ប្រថុយ ឆ្លងដែន​ដោយ​ខុសច្បាប់​ដដែល​៕ 

No comments:

Post a Comment

yes