សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

កូន​អ្នក​មាន​ដុះ​ចង្កូម​​​​វាយ​តប់​ប៉ូលិស​​ឱ្យ​របួស​​​កំពុង​ជាប់​ទ្រុង​ដែក​​​ ត្រៀម​ចេញ​​ទៅ​ទស្សន​កិច្ចនៅ​សាលា​ដំបូង


រាជធានីភ្នំពេញ ៖  ជន​បង្ក​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ជេរ​ប្រមាថ​​​​ និង​វាយ​តប់​​បង្ក​របួសស្នាម​​​ទៅ​លើ​​មន្ត្រី​ប៉ូញលិស​​​៥​នាក់​ កំពុង​ជាប់​ទ្រុង​ដែក​​​នៅ​ការិ​យា​ល័យ​​ព្រហ្ម​​ទណ្ឌ​​​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​​រាជធានីភ្នំពេញ  និង​ត្រៀម​​​បញ្ជូន​ទៅ​​សាលា​ដំបូង​​​ជម្រះ​ក្តី​​​ បន្ទាប់​ពី​អ្នក​​​លេង​អ៊ុង​អាត់​​​ទាំង​៣​​​​នេះ ​បើក​រថយន្ត​​​​បុក​បង្គោល​ភ្លើង​​ ហើយ​រត់​ និង​​ជេរ​ប្រមាថ​​​វាយ​តប់​​​បង្ក​ស្នាម​របួស​​មក​លើ​​​​ មន្ត្រីប៉ូលិស​​​ពេល​បំពេញ​ការងារ​ កាលពីវេលាម៉ោង​​១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ កញ្ញា ២០១២ ។
​ជន​ទាំង​៣នាក់ ​​​កោង​កាច​ធ្វើ​មើល​​ស្រុក​ខ្មែរ​មាន​តែឯងនេះ រួមមាន ១-​​ឈ្មោះ​លី ឆៃហាក់ ភេទប្រុស ​អាយុ​៣២​ឆ្នាំ ​​​ស្នាក់​នៅ​ផ្ទះ​លេខ​​៣៧A ​ផ្លូវ​​លេខ​១៦៣ សង្កាត់​ផ្សារ​​ដេប៉ូ​ទី៣២ ខណ្ឌទួលគោក ​​​ត្រូវ​បាន​​​អ្នក​ស្គាល់​​អះ​អាង​ថា ​ជា​កូន​អ្នក​មាន​ខ្លាំង ខ្លះ​ថា​កូន​ថៅ​កែ​លក់​ពេជ្រ  ។ ២-​ឈ្មោះ​ទា ​​សុខឃឿន ​​ភេទ​ប្រុស ​​អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​គ្មាន​លេខ​​ ផ្លូវ​លំ សង្កាត់​​បឹង​​ទំពុន ​​ខណ្ឌ​មាន​ជ័យ ​។ ៣-​ឈ្មោះកេង ​​ផារ៉ែន ​​​ហៅប៉ូច ​​ភេទ​​ប្រុស ​​អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ២៩០ ផ្លូវ​លេខ​៦៩BT ភូមិ​​ក្បាល​ទំនប់ ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ។

ចំណែក​​អ្នក​រង​របួស​​​ដែល​ឈ្មោះ​លី ឆៃ​ហាក់ ​​វាយ​តប់​​ទៅ​​លើ​រួ​ម​មាន ១-​ឈ្មោះ​ដួង វិជិន ​​ភេទប្រុស ​អាយុ​៤៤​ឆ្នាំ , ២-​ឈ្មោះ​​ឃិន ​គិរីវណ្ណ ភេទ​ប្រុស ​​​អាយុ​៣០​ឆ្នាំ , ៣-​ឈ្មោះ​សាន ​សីហា ភេទប្រុស ​អាយុ​២៦​ឆ្នាំ, ​៤-​ឈ្មោះ​សេង វណ្ណៈ ភេទប្រុស ​អាយុ​៥​២​ឆ្នាំ, និង​៥-​ឈ្មោះ​ឡេង ​រតនា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ។ ​អ្នក​ទាំង​៥​នេះ សុទ្ធ​តែ​​ជា​មន្ត្រី​​​ប៉ូលិស​ទាំង​អស់ ខ្លះ​ហើម​មុខ ​ហើយ​មាត់ ​​ខ្លះ​បែក​​ក្បាល ​ខ្លះ​ត្រូវ​គេ​​ប្រមាថ​យ៉ាង​​ចាស់​មាត់ ។
សូម​បញ្ជាក់​ថា ​អំពើ​ងហិង្សា​ ដែល​បង្ក​ឡើង​​​ដោយ​ជន​កោង​កាច​​ខាង​លើ បានកើត​ឡើង​នៅ​ចំណុច​មុខ​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​មួយ​កន្លែង​ស្ថិត​នៅ ភូមិ​១ ផ្លូវ​លេខ​៥១២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ​វេលា​ម៉ោង១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ កញ្ញា បណ្តាល​មក​ពី​បុរស​ម្នាក់​​ឈ្មោះ​លី ឆៃ​ហាក់  ដែល​ជា​កូន​អ្នក​មាន​ខ្លាំង បើក​រថយន្ត​ម៉ាកនី​ស្សាន់ ណា​វ៉ា​រ៉ា​ ពណ៌​ឈាម​ជ្រូក បុក​បង្គោល​ភ្លើង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទល់​មុខ​ផ្ទះ​សំណាក់​សុខ​សាន្ត​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ ហើយ​បើក​រថយន្ត​រត់​គេច​មក​ដល់​ចំណុច​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​ ត្រូវ​សមត្ថ​កិច្ច​តាម​ទាន់​ ក៏​កើត​ការ​ប្រទូស្ត​រ៉ាយ​គ្នា​ឡើង​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ចំការ​មន និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំ​កា​រមន​រាប់​សិប​​នាក់​ចុះ​អន្ត​រាគមន៍​ឃាត់​ខ្លួន​បុរស​អ្នក​បើក​បរ​ ។
តាម​ប្រភព​ព័ត៌​មាន​​ទាក់​ទិន​នឹង​ការ​វាយ​តប់​ប៉ូលិស​នេះ​បាន​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​នីស្សាន់ណាវ៉ារ៉ា បានបើក​បរ​ធ្វើ​ដំណើរ​ចេញ​ពី​ផឹក​ស៊ី​នៅ​ផ្ទះ​មិត្ត​ភក្តិ ឆ្ពោះ​ទៅ​​កន្លែង​ណា​មួយ ។ ប៉ុន្តែ​នៅ​វេលា​យប់នោះ​សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​រាជ​ធា​​នី​ភ្នំ​ពេញ​ និង​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ បាន​ប្រទះ​ឃើញ​រថយន្ត​ដែល​មាន​ភិន​ភាគ​ដូច​ខាង​លើ​បើក​បរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទាំង​បែក​កង់​មុខ​ខាង​ស្តាំ​ និង​មាន​ធ្លាក់​កាង​រថយន្ត​អូស​ថ្នល់ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​សមត្ថកិច្ច​មាន​ការ​សង្ស័យ​ថា រថយន្ត​មួយ​គ្រឿង​នេះ​ទំនង​ជា​ទើប​នឹង​បុក​គ្នា​ហើយ​បើក​រត់​គេច​ពី​ការ​ទទួល​ខុសត្រូវ ។ ផ្តើម​ចេញ​ពី​ការ​សង្ស័យ​បែប​នេះ​ក្រុម​សមត្ថ​កិច្ច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​រថយន្ត​ណា​វ៉ា​រ៉ាខាង​លើ​យ៉ាង​ប្រ​កិត​ តាំង​ពី​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត​រហូត​ដល់​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​ខាង​លើ​ ទើប​ម្ចាស់​រថយន្ត​ ណា​វ៉ា​រ៉ា​ឈប់​ចត​ ហើយ​ចុះ​ពី​លើ​រថយន្ត​គេ​ច​ខ្លួន​បាត់​។
​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ក្រុម​សមត្ថ​កិច្ច​មូល​​ដ្ឋាន​បាន​ព្យា​យាម​ទំនាក់​ទំនង​រក​ម្ចាស់​រថយន្ត​ណា​វ៉ា​រ៉ា​ ដើម្បី​សួរ​នាំ​អំពី​ហេតុ​ផល​ដោយ​សមត្ថ​កិច្ច​បាន​ឃើញ​រថយន្ត​នេះ​មាន​ស្លាក់​ស្នាម​​បុកគ្នា​ ។ ពេល​នោះ​ម្ចាស់​យាន​ដ្ឋាន​រថយន្ត​បាន​ទំនាក់​ទំ​នង​ទៅ​ម្ចាស់​រថយន្ត​ឱ្យ​ត្រឡប់​មក​យាន​ដ្ឋាន​វិញ​ ព្រោះ​មាន​សមត្ថ​កិច្ច​មក​ច្រើនណាស់ ។ នៅ​ពេល​ដែល​ម្ចាស់​រថយន្ត​ណា​វ៉ា​រ៉ា ត្រឡប់​មក​ដល់ ស្រាប់​តែ​បាន​ទាស់​គ្នា​បែក​ផ្សែង​ជា​មួយ​សមត្ថ​កិច្ច​មូលដ្ឋាន បង្ក​ឱ្យ​មាន​ការ​ប្រទូស្ត​រ៉ាយ​គ្នា​មួយ​ប្រាវ​ធំ ។ ក្នុង​ហេតុ​ការណ៍​នោះ​ក្រុម​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​បង្កើន​កម្លាំង​ចម្រុះ​និង​​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​​ណា​វ៉ា​រ៉ា​ឈ្មោះ​ លី ឆៃហាក់ បញ្ចូន​ទៅ​ប៉ុស្តិ៍​ ហើយ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ឈាន​ចូល​ថ្ងៃ​ទី​២៥​ កញ្ញា ទើប​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរ​បាល​ចរាចរ​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ និង​បន្តិច​ក្រោយមក​​​បញ្ជូន​ទៅ​ការិយា​ល័យព្រហ្ម​ទណ្ឌ ដើម្បី​ចាត់​ការ​បន្ត​ ។
សូម​បញ្ជាក់​ថា ក្នុង​ហេតុ​ការណ៍​ប្រទូស្ត​រ៉ាយ​គ្នា​ខាង​លើ​នេះ​ក្រុម​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ប្រាប់​​ថា នឹង​ចាត់​វិធាន​ការ​ប្តឹង​លើ​បុគ្គល​អ្នក​បើក​បរ​រថយន្ត​ណា​វ៉ា​រ៉ា ពី​បទ​បង្ក​របួស​ស្នាម​និង​ជេរ​ប្រ​មាថ​កម្លាំង​សមត្ថ​កិច្ច ។ ក្រុម​សមត្ថ​កិច្ច​បាន​បញ្ជាក់ថា ទង្វើ​របស់អ្នក​បើក​បរ​រថ​យន្ត​ណា​វ៉ា​រ៉ា​នោះ​ មាន​ចរិត​ច្រងេង​ច្រងាង​ខ្លាំង​ណាស់​ ដូច្នេះ​សូម​ឱ្យ​សមត្ថ​កិច្ច​ថ្នាក់​លើ​ជួយ​មាន​វិធាន​ការ​ចាត់​ការ​លើ​អ្នក​បើក​បរ​រថយន្ត​ខាង​លើ​ទៅ​តាម​នីតិ​វិធី​ ។ មូល​ហេតុ​ដែល​ក្រុម​មន្ត្រី​សមត្ថ​កិច្ច​លើក​ឡើង​ដូច្នេះ​ដោយ​សារ​នៅយប់​កើត​ហេតុ​នោះ​គេ​បាន​ឃើញ​មាន​ក្រុម​គ្រួសារ​របស់​ម្ចាស់​រថយន្ត​ណាវ៉ារ៉ា​នោះ​ជិះ​សុទ្ធ​តែ​រថយន្ត​ស៊េរីទំនើបៗ មក​អន្ត​រាគមន៍​សម្បើម​​ណាស់ ។
អ្នក​បើក​បរ​រថយន្ត​ណាវ៉ា​រ៉ា​បាន​ស្រែក​ឡូឡា​ជេរ​ប្រមាថ​សមត្ថ​កិច្ច​ ហើយ​គំរាម​សមត្ថ​កិច្ច​ថា «ពួក​ឯង​អត់​រួច​ខ្លួន​ទេ»និង​ថែម​ទាំង​ព្រ​មាន​ទៀត​ថា ​នឹង​ប្តឹង​ពួក​ប៉ូលិស​ដែល​ចាប់​រូប​គេ​ដាក់​ខ្នោះ​ ព្រោះ​គេ​មិនមាន​ជា​ចោរ​ប្លន់​ទេ​ហេតុ​អី្វ​ទើប​សមត្ថ​កិច្ច​ចាប់​គេ​ដាក់​ខ្នោះ​​បែ​ប​នេះ​ទៅ​វិញ ... មិន​មែន​ជា​ចោរ​​ប្លន់​​​មែន ... ប៉ុន្តែ​​ស្រែក​ឡូឡា, ជេរ​ប្រមាថប៉ូលិស វាយ​តប់​​ប៉ូលិស​ឱ្យ​រង​របួស​, រារាំង​ដំណើរ​​ការ​អនុវត្ត​​ច្បាប់​របស់​​សមត្ថ​កិច្ច​​...សម​ល្មម... ៕


No comments:

Post a Comment

yes