សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

ជូន​៦៥​លាន​ដុល្លារ​ដល់​បុរស​ណា​ដែល​អាច​អោយ​កូនស្រី​ខ្លួន​រៀបការ​ជាមួយ​បាន​

Give our kids a better deal
​លោក​សេ​ស៊ី​ល ចាវ​អះអាងថា​កូនស្រី​អាយុ​៣៣​ឆ្នាំ​របស់​លោក​នៅ​តែ​នៅ​លីវ​

​របាយការណ៍​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​សេដ្ឋី​ហុងកុង​មួយរូប​បាន​ប្រកាស​ផ្តល់​ទ្រព្យសម្បត្តិ​តម្លៃ​៦៥​លាន​ដុល្លារ​អាមេរិក​ដល់​បុរស​ណា​ដែល​​អាច​អោយ​កូនស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​របស់​គាត់​រៀបកា​រ​ជាមួយ​ខ្លួន​បាន​។​

​កាសែត​South China Morning Post បាន​រាយការណ៍​ថា​លោក​សេ​ស៊ី​ល ចាវ​បានប្រកាស​ផ្តល់​ជំនូន​អាពាហ៍ពិពាហ៍​ចំនួន​៥០០​លាន​ដុល្លារ​ហុងកុង​(៦៥​លាន​ដុល្លារ​អាមេរិក​)​បន្ទាប់​ពី​កូនស្រី​គាត់​នាង​ហ្គី​ហ្គី​​បាន​រៀបការ​ជាមួយ​ដៃគូ​ស្រី​ដូច​គ្នា​នៅ​បារាំង​នា​ឆ្នាំ​នេះ​។​

​មហាសេដ្ឋី​ជំនួញ​អាយុ​៧៦​ឆ្នាំនេះ​ត្រូវ​បាន​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា​"​ខ្ញុំ​មិន​ប្រកាន់​ថា​គេ​ជា​អ្នក​មាន​ឬ​អ្នកក្រ​ទេ​។​បញ្ហាសំខាន់​​គេ​ចិត្ត​​ល្អ ស្លូតបូត​"​។​

"​ហ្គី​ហ្គី​ជា​ស្ត្រី​ល្អ​ណាស់​ម្នាក់ ទាំង​ទេពកោសល្យ​និង​រូប​សម្ផស្ស​។​នាង​គោរព​ចំពោះ​ឪពុក​ម្តាយ ចិត្ត​ល្អ​និង​ធ្វើ​ការស្ម័គ្រចិត្ត​"​។​


​លោក​ក៏​បាន​ច្រានចោល​ព័ត៌មាន​ដែលថា ហ្គី្ក​ហ្គី អាយុ​៣៣​ឆ្នាំ​បាន​រៀបការ​នៅ​បរទេស ដោយ​អះអាង​ថា​នាង​នៅ​លីវ​ទេ​។​

​លោក​ចាវ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​Cheuk Nang​មិន​អាច​ត្រូវបាន​គេ​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បានទេ​។​

​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​មិន​ត្រូវបាន​គេ​ទទួលស្គាល់​ទេ​នៅ​ហុងកុង កន្លែង​ដែល​ការស្រឡាញ់​ភេទ​ដូច​គ្នា​ទើប​តែ​ត្រូវបាន​ដាក់​អោយ​រួចផុត​ពី​​ទោសឧក្រិដ្ឋ​កាលពី​ឆ្នាំ​១៩៩១៕

No comments:

Post a Comment

yes