សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​សំបូរ នៅតែ​បន្ដ​បើកដៃ​ឲ្យ​លោក ញា ដឹកឈើ​ល្មើសច្បាប់​


​   ក្រចេះ ៖ ទោះ​ជា​​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​បាន​ដាក់​​បញ្ជា​​មិន​​ឲ្យ​​មាន​​មន្ដ្រី​​កម្លាំង​ប្រដាប់​អាវុធ​​​ធ្វើ​​សកម្ម​ភាព​​ដឹក​ឈើ​​ល្មើស​ច្បាប់​យ៉ាង​ណា​ក៏​ដោយ​ក៏​​នៅ​តែ​មាន​​មន្ដ្រីមួយ​ចំនួន​​ធ្វើ​​សកម្ម​ភាព​​ដឹក​ឈើ​​យ៉ាង​​អនា​ធិប​តេយ្យ​​បំផុត ដូច​ដែល​​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ស្រុក​​សំបូរ បាន​​ឲ្យ​​ដឹង​ថាលោក ញា ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ស្រុក​សំបូរ​នៅតែ​បន្ដ​ដឹកឈើ​ល្មើសច្បាប់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ដែល​មួយថ្ងៃៗ​យ៉ាងហោចណាស់​លោក ញា ដឹកជញ្ជូន​ឈើ​ពី បី​ទៅ​បួន​ជើង​ដោយ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​តាម​រថយន្ដ​ម៉ាក កាមរី​ឆ្លាម​ដឹក​ចេញពី​ទឹកដី​ស្រុក​សំបូរ ចូលមក​ទី​រួម​ខេត្ដ​​ក្រចេះ ដើម្បី​ចែក​ចាយ​តាម​សិប្បកម្ម​កែច្នៃ​ជាច្រើន​កន្លែង​នៅ​ភូមិ  សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។​
     ​ ​ប្រភព​មួយទៀត​បាន​ឲ្យ​ដឹងថា លោក ញា ថ្លើមធំ​ហ៊ាន​ដឹកឈើ​ទាំងថ្ងៃទាំងយប់​បែបនេះ ក៏​ដោយសារតែ​គាត់​មាន​ខ្នងបង្អែក ហើយ​គេ​មិន​ដឹង​ថា លោក ញា ជា​មនុស្ស​ដែល​រក​សេដ្ឋកិច្ច​ឲ្យ​លោក អ៊ុំ សុគន្ធា ឬ​យ៉ាងណា​នោះឡើយ ទើប​លោក អ៊ុំ សុគន្ធា មិនមាន​វិធានការ​ទប់ស្កាត់​កូន​​ចៅ​របស់ខ្លួន ។ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ ចាប់ពី​ស្រុក​សំបូរ រហូតដល់​ទីរួមខេត្ដ​ក្រចេះ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​សុវត្ថិ​ភាព​​របស់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ពីព្រោះ​ពេលដែល​លោក ញា ធ្វើ​ចរាចរណ៍​ដឹកឈើ​ម្ដងៗ​បើកឡាន​យ៉ាង​លឿន ហើយ​​ពួក​គាត់​ព្រួយបារម្ភ​ថា គង់តែ​មាន​ថ្ងៃ​ណាមួយ នឹងមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាមិនខាន ព្រោះ​ផ្លូវ​ខូច ចង្អៀត ហើយ​លោក ញា បើក​​ឡាន​​លឿន​​យ៉ាង​នេះ​។​
 
​     ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​ថ្នាក់លើ ជាពិសេស​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ដ​មេ​ត្ដា​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក ញា និង​ការ​បើក​បរ​​ហួស​​ល្បឿន​កំណត់​នេះ​ផង ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​លោក ញា ដឹកឈើ​ល្មើសច្បាប់​ខាងលើនេះ​កន្លងមក​ភ្នាក់ងារ​ព័ត៌មាន​វរជន​ខ្មែរ ក៏​ធ្លាប់​បាន​សុំ​ការបំភ្លឺ​ពី​លោក អ៊ុំ សុគន្ធា តាម​ទូរស័ព្ទ​ផងដែរ​ប៉ុន្ដែ​លោក អ៊ុំ សុគន្ធា ឆ្លើយថា​គាត់​ធ្លាប់​ដឹងថា​លោក ញា ដឹកឈើ​ដែរ​​តែ​​មិន​មែន​​ទ្រង់​ទ្រាយ​​ធំ​ទេ​​ត្រឹ​​តែ​​ជា​​កូន​ក្រឡឹង​ប៉ុណ្ណោះ ៕

No comments:

Post a Comment

yes