សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

ពិធីបុណ្យ​សិត​ព្រះ​ពុទ្ធរូប​ធ្វើ​អំពី​ស្ពាន់​លាយ​មាស​កម្ពស់​១៤​ម៉ែត្រ​ទម្ងន់​២៧​តោន​នៅ​វត្ដ​ព្រះពុទ្ធ​អណ្ដែត​


ខេត្ដកណ្ដាល​ ៖​ នៅ​រសៀល​ថ្ងៃ​១១​កើត​ ខែភទ្របទ​ ឆ្នាំរោង​ ចត្វា​ស័ក​ ព​.​ស​២៥៥៦​ ត្រូវ​នឹង​ថ្ងៃ​ពុធ​ ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១២​  នៅ​វត្ដ​ព្រះពុទ្ធ​អណ្ដែត​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ មាន​ប្រារឰ​ពិធី​ បុណ្យ​សិត​ព្រះ​ពុទ្ធរូប​១​ព្រះ​អង្គ​ ធ្វើ​អំពី​ ស្ពាន់​លាយ​មាស​ទម្រង់​បិណ្ឌបាត​ និង​ទ្រង់​ ប្រទាន​ពរ​ កម្ពស់​១៤​ម៉ែត្រ​ និង​មាន​ទម្ងន់​ ២៧​តោន​ ។​
​ពិធី​នេះ​បាន​ប្រព្រឹត្ដ​ទៅ​ក្រោម​អធិបតី​ ភាព​លោក​ជំទាវ​ គឹ​ង​ ចាន់​ឌី​ គន់​ គី​ម​ លោក​ឧកញ៉ា​ ហុ​ក​ ណា​រិ​ទ្ធិ​ និង​លោក​ជំទាវ​ ឧកញ៉ា​ សៀង​ ចាន់​ហេង​ អគ្គ​នាយិកា​ក្រុម​ ហ៊ុន​ហេង​អភិវឌ្ឍន៍​ មន្ដ្រីជាន់ខ្ពស់​ខេត្ដ​ កណ្ដាល​ និង​មានការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ ចំណុះ​ជើងវត្ដ​ និង​ឧបាសក​ឧបាសិកា​មក​ ពី​ទី​ជិត​ឆ្ងាយ​ជា​ច្រើន​រូប​ទៀត​ ។​
​តាម​កាលបរិច្ឆេទ​គ្រោងទុក​ វេលា​ ម៉ោង​៣​រសៀល​នា​ថ្ងៃ​នោះ​ ក៏​មាន​ពិធី​ ក្រុង​ពាលី​ និង​និមន្ដ​ព្រះសង្ឃ​ជយ​ន្ដោ​ ដើម្បី​ សុខសួស្ដី​ជ័យ​មង្គល​ផង​ដែរ​ ។​
​តាម​ការ​ឱ្យ​ដឹង​របស់​គណៈកម្មការ​វត្ដ​ ព្រះពុទ្ធ​អណ្ដែត​ហៅ​វត្ដ​ព្រែក​ហូរ​បាន​ បញ្ជាក់​ថា​ ព្រះ​ពុទ្ធរូប​១​ព្រះ​អង្គ​នេះ​ធ្វើ​អំពី​ ស្ពាន់​លាយ​មាស​ មាន​ទម្ងន់​២៧​តោន​ តាម​ទម្រង់​ព្រះ​អង្គ​ទ្រង់​បិណ្ឌបាត​ និង​ ប្រទាន​ពរ​ចំពោះ​មនុស្សលោក​ ដែល​ក្នុង​ នោះ​ការ​ចំណាយ​ធ្វើ​ព្រះ​ពុទ្ធរូប​នេះ​ គឺ​ស្ពាន់​ ក្នុង​១​គីឡូក្រាម​មាន​តម្លៃ​១៥​ដុល្លារ​ ហើយ​ ស្ពាន់​១​គីឡូក្រាម​លាយ​មាស​១​តម្លឹង​ កសាង​ឡើង​ទុក​ជាទី​គោរព​បូជា​របស់​មនុស្ស​ ទូទៅ​នៅ​ក្នុង​វត្ដ​ព្រះពុទ្ធ​អណ្ដែត​ហៅ​វត្ដ​ ព្រែក​ហូរ​នេះ​ ។​

​គណៈកម្មការ​វត្ដ​ព្រះពុទ្ធ​អណ្ដែត​បានឱ្យ​ ដឹង​ទៀត​ថា​ ការ​សាងសង់​ព្រះ​ពុទ្ធរូប​ធ្វើ​ អំពី​ស្ពាន់​លាយ​មាស​នេះ​ គឺ​ធ្វើ​ឡើង​មាន​ រយៈពេល​យូរ​ ដោយ​គ្រាន់តែ​ធ្វើ​ពុម្ព​ចំណាយ​ ពេលវេលា​ដល់​ទៅ​៤​ខែ​ឯណោះ​ ដូច្នេះ​ការ​ ចាក់ពុម្ព​អាច​ចំណាយពេល​ជា​ច្រើន​ខែ​ទៀត​ ទើបបាន​សមិទ្ធផល​ព្រះ​ពុទ្ធរូប​នេះ​ចេញ​ជា​ រូប​នាង​ឡើង​ ។​ ដូច្នេះ​ គណៈកម្មការ​ អ្នក​ ផ្ដើមបុណ្យ​ ជា​ពិសេស​ព្រះ​ឋាន​ចារី​ អ៊ុ​ក​ ថុ​ល​ ព្រះ​ចៅអធិការ​វត្ដ​ព្រះពុទ្ធ​អណ្ដែត​ សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទី​ជិត​ឆ្ងាយ​ ទាំងឡាយ​ដែល​មាន​សមានចិត្ដ​ក្នុង​ការ​ លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​តាម​រយៈ​សាង​ សង់​ព្រះ​ពុទ្ធរូប​ទម្រង់​ព្រះ​អង្គ​ទ្រង់​បិណ្ឌបាត​ និង​ទ្រង់​ប្រទាន​ពរ​នេះ​ សូម​ជួយ​ចូលរួម​ តាម​សទ្ធា​ជ្រះថ្លា​ទោះជា​បច្ច័យ​តិច​ក្ដី​ ច្រើន​ក្ដី​ ស្ពាន់​ក្ដី​ ឬ​មាស​ក្ដី​ ដើម្បី​ឱ្យ​សមិទ្ធផល​នេះ​ កើតឡើង​បាន​ឆាប់​ ។​ ចំពោះ​បច្ច័យ​ ស្ពាន់​ ឬ​មាស​ ប្រសិនបើ​ពុទ្ធបរិស័ទ​មាន​សទ្ធា​ ជ្រះថ្លា​ចូល​ រួម​ក​សាងព្រះពុទ្ធរូប​១​ព្រះ​អង្គ​ នេះ​មែន​នោះ​ សូម​អញ្ជើញ​យក​ទៅ​ចូល​ បុណ្យ​នៅ​វត្ដ​ព្រះពុទ្ធ​អណ្ដែត​ហៅ​វត្ដ​ព្រែក​ ហូរ​គ្រប់ពេល​ម៉ោង​ គណៈកម្មការ​វត្ដ​ នឹង​រង់ចាំ​ទទួល​ជា​និច្ច​ ។​ ជាមួយ​នេះ​ដែរ​ គណៈកម្មការ​វត្ដមាន​ជំនឿ​ថា​ ពុទ្ធសាសនិក​ ទាំងអស់​នឹង​ជួយ​ចូលរួម​ចំណែក​កសាង​ ព្រះ​ពុទ្ធរូប​ធ្វើ​អំពី​ស្ពាន់​លាយ​មាស​នេះ​ តាម​តម្រូវការ​ចាំបាច់​ដែល​ស្ពាន់​១​គីឡូ​ ក្រាម​មាន​តម្លៃ​១៥​ដុល្លារ​ ខណៈ​ដែល​ ព្រះ​ពុទ្ធរូប​១​ព្រះ​អង្គ​មាន​ទម្ងន់​២៧​តោន​ សម្រាប់​ជាទី​សក្ការ​ទៅ​ថ្ងៃ​អនាគត​ ៕

No comments:

Post a Comment

yes