សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

ប៉ូលិស​អាហ្វ្រិក​ខាង​ត្បូង​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​លើ​បាតុករ​​​រ៉ែ​

SAFRICA_B

ក្រុង​ចូហាន់​ណេ​ស​ប៊ើក: ប៉ូលិស​អាហ្វ្រិក​ខាង​ត្បូង​ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​កាំ​ភ្លើង​កៅ​ស៊ូ​​ដើម្បី​បំបែក​ក្រុម​កម្មករ​រ៉ែ​ធ្វើ​កូដ​កម្ម​នៅ​ឯអណ្តូង​រ៉ែ​មាសមួយ ក្បែរ​​ក្រុង​ចូហាន់​នេស​ប៊ើក​កាល​ពី​ថ្ងៃ​អង្គារ​ ជា​ការ​ផ្ទុះ​ឡើង​ថ្មី​បំផុត​នៅ​ក្នុងរលក​នៃ​ការ​បះ​បោរ​ការ​ងារ​ដែល កំពុងរាល​ដាល​​​ពី​ការ​រុក​រក​​រ៉ែ​ប្លាទីន​​ទៅ​កាន់​ផ្នែក​ជា​ច្រើន​ទៀតនៃវិស័យ​នេះ។
​​ការ​បះ​បោរ​នេះ​ បាន​កើត​ឡើង​មិន​ដល់​៣​សប្ដាហ៍ ​បន្ទាប់​ពី​ប៉ូលិស​បាន​បាញ់​សម្លាប់​កម្មករ​ រ៉ែ​ធ្វើ​កូដ​កម្ម​ចំនួន​៣៤​នាក់​ នៅ​អណ្តូង​រ៉ែ​ ម៉ារី​កាណា​របស់​ក្រុម​ហ៊ុន​ឡុន​មីន​ ​ជា​ឧបទ្ទវ​ហេតុ​សន្ដិសុខ​ដ៏​បង្ហូរ​ឈាម​បំផុត​។
អាហ្វ្រិក​​ខាង​ត្បូងគឺ​ជា​ទី​តាំងធន​ធាន​ប្លាទីន​៨០​ភាគ​រយ​ ហើយ​តម្លៃរបស់​លោហ​ធាតុ​មាន​តម្លៃ​ដែល​គេ​ប្រើ​ជា​គ្រឿង​អលង្ការ​ និង​គ្រឿង​បម្លាស់​រថ​យន្ត​នេះ បាន​ឡើង​ជាង​១០​ភាគ​រយ​តាំងពី​អំពើ​ហិង្សា​បាន​កើត​ឡើង។

ឧបទ្ទវ​ហេតុ​កាល​ពី​ថ្ងៃ​ចន្ទ​ ម្ចាស់​ក្រុម​ហ៊ុន​រ៉ែ​ Gold One International Ltd បាន​និយាយ​ថា កម្មករ​ប្រហែល​៦០​នាក់​នៅ​អណ្តូង​​រ៉ែ​Modder East ​បាន​បន្ត​ធ្វើ​កូដ​កម្ម​ដ៏​សាហាវ ​ដោយ​រារាំង​កម្មករ​ពាក់​កណ្ដាល​របស់​ខ្លួន​ មិន​ឲ្យ​រាយ​ការណ៍​ចំពោះ​ការ​ផ្លាស់​វេន​របស់​ពួកគេទេ។

No comments:

Post a Comment

yes