សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

ចិន​ចង់​បង្កើត​រោងចក្រ​ស្ល​ដែក​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​$២​ពាន់​លាន

120904_03b
លោក​អូន ព័ន្ធ​មុន្នីរ័ត្ន នៅ​ក្នុង​សន្និសីទ​កា​សែត ពេល​​វិល​ត្រឡប់​មក​ដល់​
ប្រទេស​កម្ពុជា​វិញ​កាល​ពី​ម្សិល​មិញ​

ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគ​ចិន​មួយ​មាន​បំណង​មក​បណ្តាក់ទុន ២ ពាន់​លាន​ដុល្លារ ក្នុង​គម្រោង​បង្កើត​សួន​ឧស្សាហកម្ម និង​រោងចក្រ​ស្ល​ដែក​ដ៏ធំ​មួយ នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ ក្នុង​​ប្រទេស​កម្ពុជា ដែល​មាន​សមត្ថភាព​ផលិត​ដែក​ចំនួន៣​លានតោន​ ក្នុង​មួយ​​ឆ្នាំ។ នេះ​បើ​​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​កាល​ពី​ម្សិលមិញ។
លោក អូន ព័ន្ធ​មុន្នីរ័ត្ន រដ្ឋ​លេខាធិការ ​ក្រសួង​សេដ្ឋកិច្ច បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ​កាល​ពី​ម្សិល​មិញ​ នៅ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ និង​គណៈប្រតិភូ​កម្ពុជា​ បាន​វិល​ត្រឡប់​មកពី​ចូលរួម​កិច្ច​ប្រជុំ​នៃ​បណ្តា​ប្រទេស ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​លើក​ទី​ ១៦​ នៅ​ប្រទេស​អ៊ីរ៉ង់ និង​ពិព័រណ៍​ចិន អាស៊ី​អឺរ៉ុប នៅ​សាធារណរដ្ឋ​ប្រជា​មានិត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ក្រុម​ហ៊ុន​ឯកជន​ចិន​មួយ​ឈ្មោះ​ ឌីឡុង ហូលឌីង​គ្រុប បាន​ចូល​ជួប​ជម្រាប​លោក​ហ៊ុន សែន​ថា ក្រុម​ហ៊ុន​វិនិយោគ​ទុន​មួយ​នេះ នឹង​ជួយ​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស​​កម្ពុជា ឲ្យ​បាន​ដល់​ ​១ ម៉ឺន​នាក់​។ លោក​បាន​និយាយ​ថា​៖​«សួន​ឧស្សាហ​កម្មនេះ​ គឺ​មាន​ក្រសោប​ផ្នែក​សេវា​សម្រួល ផ្នែក​រោង​ចក្រ​ផលិត​អគ្គិសនី រោង​ចក្រ​ផលិត​និង​កែច្នៃ​ដែក​ថែប​កំពង់​ផែ​សមុទ្រ និង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស»។​

លោក អូន ព័ន្ធមុន្នីរ័ត្ន​ថ្លែង​ទៀត​ថា លោក​នាយក​រដ្ឋ​មន្ត្រី បាន​ស្វាគមន៍ ​នូវ​គម្រោង​វិនិយោគ​ទុន​ដ៏ធំ និង​ណែនាំ​ឲ្យ​ក្រុមហ៊ុន​នេះ យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​បរិស្ថាន ដោយ​សារ​ជា​«គម្រោង​មាន​លក្ខណៈ​ឧស្សាហ​កម្ម​ខ្នាត​ធំ និង​មាន​លក្ខណៈ​រសើប​លើ​ផ្នែក​បរិស្ថាន»។ លោក​បន្ត​ថា លោក​ហ៊ុន សែន ណែនាំ​ឲ្យ​បន្ត​កិច្ច​សហការ​ ជាមួយ​មន្ត្រី​កម្ពុជា ផ្នែក​វិនិយោគ​ ដើម្បី​សម្រប​សម្រួល លើ​គម្រោង​ការ​ដ៏​ធំ​មួយ​នេះ និង​ «ណែនាំ​ឲ្យ​ជ្រើសរើស​យក​ទីតាំង​សមស្រប តែ​ចៀស​ឲ្យ​បាន​ នូវ​ខេត្ត​ព្រះសីហនុ​ ដែល​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ទេសចរណ៍​ឆ្នេរ​កម្ពុជា និង​ជា​ឆ្នេរ​អន្តរជាតិ»។
ដោយ​ឡែក​ក្នុង​ជំនួប​ទ្វេភាគី​ ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ចិន លោក វេន ជា​ប៉ាវ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ចិន ផ្តល់​នូវ​កម្ចី​សម្បទាន ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​នៅ​ប្រទេស​កម្ពុជា​សម្រាប់ រយៈពេល ​៥ ​ឆ្នាំ មាន​ទឹក​ប្រាក់​ពី​ «៣០០ ទៅ ៥០០ លាន​ដុល្លារ​អាមេរិក» ហើយ​ដែល​បញ្ហា​នេះ ត្រូវ​ភាគិ​ចិន​ឆ្លើប​តប «ជាវិជ្ជមាន»។
ក្នុង​នោះ​ ដែរ ប្រទេស​ចិន ​ក៏​បាន​ប្រកាស​ផ្តល់​ហិរញ្ញ​ប្បទាន​សម្បទាន​ ១៥០ លាន​យ័ន​ថែម​ទៀត​ ដល់​ប្រទេស​កម្ពុជា សម្រាប់​ចាត់​ចែង​ប្រើប្រាស់​ តាម​តម្រូវ​ការ​ក្នុង​ប្រទេស។ សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១២ នេះ មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន​ ៧ នៅ​កម្ពុជា​ ដែល​ទទួល​កម្ចី​សម្ប​ទាន​ពី​ចិន ដែល​ក្នុង​នោះ គម្រោង​បួន ​បាន​ចុះ​ហត្ថលេខា​រួច​មក​ហើយ ក្នុង​ទំហំ​ទឹក​ប្រាក់​៤២០ លាន​ដុល្លារ​។
ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ ត្បូង ភាគីចិន បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កម្ពុជា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដើម្បី​ឲ្យ​សមាជិក​អាស៊ាន បន្ត​ការ​ពិភាក្សា​ពី​បញ្ហា​នេះ ក្នុង​ក្រប​ខណ្ឌ​«អាស៊ាន និង​ចិន​»។
«ចិន ​បាន​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​របស់​ខ្លួន ក្នុង​ការ​ចង់​ដោះ​ស្រាយ​បញ្ហា ​ជាមួយ​ប្រទេស​ជិត​ខាង​ ក្នុង​តំបន់​ប្រកប​ដោយ​សន្តិវិធី តាម​មធ្យោបាយ​ការ​ទូត​ ឈរលើ​នីតិវិធី​ច្បាប់ ដើម្បី​ប្រយោជន៍​សន្តិភាព​ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​»។
ដោយ​ឡែក​ក្នុង​ជំនួប​ ទ្វេភាគី​រវាង​កម្ពុជា និង​អ៊ឺរ៉ង់ នៅ​ប្រទេស​អ៊ីរ៉ង់ ភាគី​ទាំងពី​រ បាន​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី លើ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម វិនិយោគ និង​វប្បធម៌។
វិស័យ​ប្រេង​ ក៏​ត្រូវ​ភាគី​ទាំង​ពីរ លើក​ឡើង​ផង​ដែរ ក្នុង​ជំនួប​រវាង​លោក​ហ៊ុន សែន និង​លោក​ ម៉ាមូដ អាម៉ាឌីនេចាដ ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ច្រើន​នៅ​លើ​ពិភពលោក។ លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែង​ថា៖«អ៊ីរ៉ង់ មាន​កិច្ច​សហប្រតិបត្តិការ​ខ្លះ​ហើយ​ ជា​មួយ​យើង​ក្នុង​វិស័យ​ប្រេង ហើយ​គេ​នឹង​ជួយ​បណ្តុះ​បណ្តាល​មន្ត្រី​កម្ពុជា​បន្ថែម​ទៀត»។
ចំពោះ​កិច្ច ​ប្រជុំ​នៃ​ចលនា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​ប្រទេស​អ៊ីរ៉ង ពីថ្ងៃ ៣០ ដល់​ថ្ងៃ​ទី​ ៣១ សីហា លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​សមាជិក​ក្រុម​​ចលនា​នេះ​ទាំង​អស់​ចំនួន ១២០ ប្រទេស គាំទ្រ​បេក្ខភាព​របស់​កម្ពុជា ​ក្នុង​សមាជិកភាព​ មិន​អចិន្ត្រៃយ៍​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ សម្រាប់​ឆ្នាំ ២០១៣-២០១៤ ខាង​មុខ​នេះ៕

No comments:

Post a Comment

yes