សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

លោកស្រីហ៊ីឡារី​​អំពាវ​នាវ​ឲ្យ​​​មាន​សាមគ្គី ភាព​ក្នុង​ជម្លោះ​សមុទ្រ​​ចិន​ខាង​ត្បូង

CHINA-USA_B

ក្រុង​ហ្សាការតាៈ រដ្ឋ​មន្រ្តី​ការ​បរទេស​អា​មេរិក ​លោក​ស្រី​ហ៊ី​ឡារី គ្លីន​តុន បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ចិន និង​ក្រុម​​ប្រទេស​​ជិត​ខាង​របស់​ខ្លួន​នៅ​អាស៊ី​គ្នេយ៍ ត្រូវ​តែ​ឈាន​ទៅព្រៀង​​ក្រម​សីលធម៌​មួយ ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ ដើម្បី​​ជួយ​ដោះ​ស្រាយ​ជម្លោះនានានៅ​សមុទ្រ​ចិន​ខាង​​ត្បូង និង​​គួរ​តែ​ទប់​កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង និង​ការ​បង្ខិត​បង្ខំ​​ ដែល​បាន​ធ្វើ​ឲ្យ​ភាព​តាន​តឹង​​កើន​ឡើង​។
លោក​ស្រី ហ៊ី​ឡារី​ ដែល​បំពេញ​ទស្សន​​កិច្ច​​ឥណ្ឌូនេស៊ី​ មុន​ដំណើរ​ទស្សន​កិច្ច​មួយ​ទៅ​ចិន​នៅ​ក្នុង​សប្តាហ៍​នេះ បាន​ថ្លែង​ថា លោក​ស្រី នឹង​ប្រាប់​ក្រុង​ប៉េកាំង និង​ក្រុម​រដ្ឋ​ទាមទារ​​ផ្សេង​ទៀត​ថា ​វាសំខាន់​​​​ណាស់​ដែល​ធ្វើ​ឲ្យ​​កិច្ច​ការ​ទូត​ដែល​រអាក់​រអួល​ត្រឡប់​​មក​​រក​ផ្លូវ​ត្រូវ​វិញ ហើយ​​ឈាន​ទៅ​មុខ​​ឆ្ពោះ​ទៅ​រក​​កិច្ច​​ព្រម​ព្រៀង​មួយ​។

លោក​ស្រី បាន​បញ្ជាក់​ថា​​៖«​​អា មេរិក ​មិន​​ប្រកាន់​ជំហរ​លើ​ការ​​ទាម​ទារ​ទឹក​ដី​​ដែល​កំពុង​ប្រ​ជែង​គ្នា​ទេ​ ប៉ុន្តែ​យើងជឿ​ថា ​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​តំបន់​នេះ គួរ​តែ​​ធ្វើ​ការ​សហ​ការ​ គ្នា​​ដើម្បី​ដោះ​​ស្រាយ​​ជម្លោះ​ដោយ​គ្មាន​ការ​បង្ខំ​ បំភិត​បំភ័យ ​ការ​គំរាម​កំហែង ​និង​​ពិតជាមិន​មាន​ការ​ប្រើ​កម្លាំង​នោះ​ទេ»​។

No comments:

Post a Comment

yes