សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

ក្រុម​អ្នក​ស្រលាញ់​សន្តិភាព ប្រារព្ធ​ពិធី​សន្តិភាព​អន្តរ​ជាតិ

y-085
y-117

ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០​នាក់ រួម​ទាំង​ព្រះ​សង្ឃ និង​ដូន​ជី​ផង​ដែរ​បាន​ប្រមូល​ផ្តុំ​គ្នា​ដង្ហែរ​ក្បួន ទៅ​មុខ​ព្រះ​ដង្កើរ ធ្វើ​ពិធី​បួង​សួង​សូម​ឲ្យ​មាន សន្តិ​ភាព​សម្រាប់​សង្គម​ជាតិ​ ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល នៅ​ថ្ងៃ​សុក្រ ទី២១​ខែ​កញ្ញា​នេះ ដែល​ជា​ទិវា​សន្តិ​ភាព​អន្តរ​ជាតិ។
ក្នុងពិធីជួបជុំ​នោះ ក៏​មាន​តំណាង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ សាសនា​អ៊ី​ស្លាម និង​គ្រឹស​សាសនា មក​ថ្លែង​អំពី​ផ្លូវ​នៃ​សន្តិភាព​របស់​សាសនា​និមួយៗ​ផង​ដែរ​។
ក្នុង​ការ​ដង្ហែរ​ក្បួន​មក​ដល់​មុខ​ព្រះ​អង្គ​ដង្កើរ គ្រាន់​តែ​មាន​សមត្ថកិច្ច​ពីរ​បី​នាក់ មក​ធ្វើ​ការ​សាក​សួរ ដោយ​មិន​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​ឬ ហាម​ឃាត់​អ្វី​ឡើយ។
សូម​បញ្ជាក់​ថា សាលារាជធានី​ភ្នំពេញ ក៏​បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែរ​ក្បួន​នេះ​ទេ។

No comments:

Post a Comment

yes