សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

កម្មករ​-​ការិនី​រោងចក្រ​អាន​ហ៊្វូល​ហ្គា​មេន​ជាង​៦០០​នាក់​តវ៉ា​នៅ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ​


កំពង់ស្ពឺ ​៖ ​ក្រុម​កម្មករ​-​ការិនី​រោងចក្រ អាន​ហ៊្វូល​ហ្គា​មេន​ ជាង​៦០០​នាក់ ​បាន​នាំគ្នា​មក​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច​ ដែល​ថៅកែ​មិនទាន់​គោរព ​តាមច្បាប់​ការងារ​ដល់​មន្ទីរ​ការងារ​ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ខេត្តកំពង់ស្ពឺ ​នៅ​ព្រឹក​ថ្ងៃទី​២៦ ​ខែ​កញ្ញា​ ឆ្នាំ​២០១២​នេះ។
​ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ​ អាន​ហ៊្វូល​ហ្គា​មេន ដែល​កម្មករ​ធ្វើ​កូដកម្ម​នេះ​មាន​ទីតាំង​ជាប់​ផ្លូវ​ជាត​លេខ​៥១ ស្ថិត​ក្នុង​ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ផ្ទុះ​កូដកម្ម ចាប់តាំងពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១២ កន្លង​មកនេះ​ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ ។​
​ ក្រុមកម្មករ​-​ការិនី​ដែល​ឈរ​តវ៉ា នៅមុខ​មន្ទីរ​ការងារ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​នាំគ្នា​ធ្វើ​កូដកម្ម​នេះ ដើម្បី​ទាមទារ​លក្ខខណ្ឌ​កា​រងារ​ចំនួន​៥​ចំណុច សំខាន់់ៗ ក្នុងនោះ ទី​១. ​សុំឲ្យ​ថៅកែ​រោងចក្រ​ឧបត្ថម្ភ​ប្រាក់​ពេល​ថ្ងៃត្រង់​១៥​ដុល្លា ​ទី​២​. បើសិន​កម្មករ​ធ្វើការ​ងារ​នៅ​ថ្ងៃ​ឈប់​សំរាក ឬ ថ្ងៃបុណ្យ ត្រូវ​គុណ​នឹង​២ ទី​៣. ​សុំ​ថៅកែ​ផ្តល់​ប្រាក់ខែ​គោល​៧០​ដុល្លា ទី​៤​. បើ​រោងចក្រ​គ្មាន​ការងារ​សំរាប់ ឲ្យ​កម្មករ​ធ្វើ នៅ​ថ្ងៃ​ធម្មតា ឬ ថ្ងៃ​សំរាក ត្រូវ​គិតលុយ​១០០% មិន​ត្រូវ​កាត់​នោះ​ទេ និង ទី​៥​. ត្រូវ​រៀបចំ​រោង និង តុ​សំរាប់​កម្មករ​ហូបបាយ​ថ្ងៃត្រង់។ ពួកគាត់​បាន​បន្តថា បើ​និយាយ​ពី​ការ​តវ៉ា​នេះ​វិញ គិត​ត្រឹម​ថ្ងៃទី​២៦​ ​គឺ​មាន​រយៈពេល​៩​ថ្ងៃ​គត់ ហើយ​សហជីព​២​ផ្សេងគ្នា​ ដែល​ចេញមុខ​ដឹកនាំ​កូដកម្ម​នេះ ។​

​ ក្រុម​កម្មករ​-​ការិនី​បាន​បញ្ជា​ក់ថា ពួកគាត់​ចាប់ផ្តើម​កូដកម្ម​ពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ដែល​មាន​សហជីព សេរី​កម្មករ​ដឹកនាំ​កូដកម្ម ទាមទារ​លក្ខខណ្ឌ​៦​ចំណុច ហើយ​បាន​ដោះ​ស្រាយ​បាន​២​ចំនុច សល់​៤​ចំណុច​ទៀត​មិនទាន់​ឯកភាព ខាង​មន្ទីរ​អស់​លទ្ធភាព​សម្របសម្រួល​ក៏​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល តាម​នីតិ​វិធី ។ ក្រោយមកទៀត​ស្រាប់តែ​មានសម្ព័ន្ធ​សហជីព កម្ពុជា បាន​ដឹកនាំ​កូដកម្ម​វិញ​ម្តង​ ទាមទា​៥​ចំណុច​ប្រហាក់ប្រហែល​គ្នា បន្ត​មកដល់​មន្ទីរ​កា​រងារ ខេត្តកំពង់ស្ពឺ ។​
​ មន្ត្រី​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​ថ្លែង​ថា បន្ទាប់ពី​កម្មករ​-​ការិនី​រោងចក្រ​អាន​ហ៊្វូល​ហ្គា​រ​មេន នាំគ្នា​តវ៉ា​ជាច្រើន​ថ្ងៃ​មកនេះ គ្មាន​ដំណោះស្រាយ បែរ​ជា​មាន​ដីកា​រក្សា​ការពារ​របស់​តុលាការខេត្ត​កំពង់ស្ពឺ​ចេញ​ថ្ងៃទី​២២ ខែកញ្ញា សំរេច​បង្គាប់​ឲ្យ​កម្មករ​-​ការិនី​ទាំងអស់​ត្រូវ ចូលធ្វើ​ការងារ​ធម្មតា​វិញ ក្នុង​រយៈពេល​៤៨​ម៉ោង​ បើ​មិន​ដូច្នេះ​ទេ​ចាត់ទុកថា​ ក្រុម​កម្មករ​បាន​បោះបង់ចោល​ការងារ ប៉ុន្តែ​ដោយសារ​ពួកគាត់​ជា​កម្មករ​មិន​សុខចិត្ត​ ទើប​ បន្ត​ការ​ទាម​ដល់​មន្ទីរ​ការងារ បើ​មិន​បញ្ចប់​ទៀត នឹង បន្តទៅ​ភ្នំពេញ​ទៀត។​
​ មន្ត្រី​ជំនាញ​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ ដែល​ទទួល​ដោះស្រាយ​ករណី​វិវាទ​នេះ កម្ពុជា​ថ្មី​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ ដើម្បី​សុំ​ការ​បំភ្លឺ​ប៉ុន្តែ​មិន​មាន​អ្នកទទួល​នោះទេ៕

No comments:

Post a Comment

yes