សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

អូបាម៉ា​អំពាវ​នាវ​​ឲ្យ​បញ្ចប់​ការ​មិន​ចេះ​អត់​ឱន និងព្រមាន​អ៊ីរ៉ង់

US-UN_B

បុរី​ញូវ​យ៉កៈ ​​​​ប្រធានា​ធិបតី​អាមេរិកលោកបារ៉ាក់​ ​អូបាម៉ា កាល​ពី​ថ្ងៃពុធ​បាន​ជំរុញ​ឲ្យ​​មេ​ដឹកនាំ​ពិភព​លោក​​បញ្ចប់​ការ​មិន​ចេះ​អត់​ឱនឲ្យ​គ្នា និង​​អំពើ​ហិង្សា​​ដែល​នាំ​ទៅ​ដល់​​​ការ​សម្លាប់​​ថ្មី​ៗនូវ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​នៅ​លីប៊ី ​​​និង​​បាន​​ព្រមាន​អ៊ីរ៉ង់​ថា លោក នឹង​ធ្វើ​អ្វី​ដែល​​ចាំ​បាច់​ ដើម្បី​​រារាំង​ក្រុង​តេអេរ៉ង់​ពីអាវុធ​នុយ​ក្លេអ៊ែរ​។
ក្នុង​សុន្ទរកថា​៣០​នាទី​ទៅ​កាន់​​មហា​សន្និបាត​អ.ស.ប.​​ដែល​មាន​សមា​ជិក​១៩៣​ប្រទេស ​បាន​អំ-ពាវ​នាវ​ជា​ថ្មី​​​​ឲ្យ​បណ្តេញ​​​ប្រធានា​ធិបតី​ស៊ីរី​​បាសារ អាល់​-​អាសាដពី​អំណាច បន្ទាប់​ពី​​សង្គ្រាម​ស៊ីវិល​១៨​ខែ​ ដោយ​មិន​បាន​និយាយថា ត្រូវ​ធ្វើ​យ៉ា​ងណាទេ​​។ ​​លោក ក៏​មិន​បាន​​ផ្តល់​​ជាគំនិត​ថ្មី​​ៗ​ស្តី​ពីដំណោះ​ ស្រាយ​ជម្លោះ​រវាង​អុីស្រាអែល​និង​ប៉ាឡេស្ទីន​​ដែរ។
​ផ្តើម និង​បញ្ចប់​សុន្ទរកថា​របស់​លោក​​ដោយ​រំលឹក​​ដល់​​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក គ្រីស្តូហ្វើរ ស្ទី វិន ប្រចាំ​នៅលីប៊ី​ ដែល​បាន​ស្លាប់​ជា​មួយ​នឹង​​ពល​រដ្ឋ​អាមេរិក​បី​នាក់​ផ្សេង​ទៀត​​ នៅ​ក្នុង​ការ​វាយ​​ប្រហារ​ថ្ងៃ​ទី​១១ កញ្ញា​ លើ​ស្ថាន​កុង​ស៊ុល​អាមេរិក​នៅ​ក្នុងក្រុង​បេនហ្គាហ្ស៊ី លោកអូបាម៉ា បាន​អំពាវ​នាវ​ដល់​ប្រទេស​ទាំង​ឡាយ ប្រយុទ្ធ​ជា​មួយ​អំពើ​ហិង្សា​​បែប​នេះ​។

លោក អូបាម៉ា ដែល​ស្វះ​ស្វែង​ដើម្បី​ជាប់​ឆ្នោត​ជា​ថ្មី​ នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា បានថ្លែង​ថា​៖ «​​ថ្ងៃ​នេះ ​យើង ត្រូវ​តែ​បញ្ជាក់​ថា ​អនា​គត​យើង នឹង​ត្រូវ​កំណត់​ដោយ​មនុស្ស ដូច​ជា​​​​លោកគ្រីស្តូហ្វើរ ស្ទីវិន និង​​មិន​មែន​ដោយ​​ក្រុម​ឃាតករ​របស់​គាត់​​ទេ​។ ថ្ងៃ​នេះ ​យើងត្រូវ​ប្រកាស​ថា ​អំពើ​ហិង្សានេះ និង​ការ​មិន​ចេះ​អត់​ឱន​​គ្នានេះ មិន​មានកន្លែង​នៅ​​ក្នុង​ចំណោម​អ.ស.ប.​របស់​យើងទេ​»​។

No comments:

Post a Comment

yes