កាលពីពេលថ្មីកន្លងមកនេះ យើងធ្លាប់ឮថាមានការ បង្កើតច្បាប់មួយចំនួន ប្រឆាំងមិនឲ្យ មានការបើកទូលំ ទូលាយ ប្រើប្រាស់បណ្តាញ អ៊ីនធឺណេត ដូចនេះដើម្បីប្រឆាំង នឹងច្បាប់ខាងលើនេះ យើងឃើញ មានកិច្ចខិតខំប្រឹងប្រែង មួយកើតឡើង វាហាក់បីដូចជា មានសក្តានុពល ខ្លាំងអស្ចារ្យ។
សមាគមអ៊ីនធឺណេតយក្ស ដូចជា Google, Facebook, Amazon, Yahoo, AOL, eBayនិង LinkedIn បានពួតដៃគ្នា ប្រឆាំងការរារាំង នានាដើម្បីបើក ការប្រើប្រាស់អ៊ីនធឺណេត កាន់តែទូលំទូលាយ ឡើង ដើម្បីផ្តល់ការច្នៃប្រឌិត ធ្វើឲ្យសេដ្ឋកិច្ចកើនឡើង និង និងផ្តល់អំណាចដល់ អ្នកប្រើប្រាស់កាន់ តែខ្លាំង ឡើងក្នុងការប្រើប្រាស់ អ៊ីនធឺណេត។ តាមស្តាប់ទៅ កិច្ចសហប្រតិបត្តិការ ខាងលើនេះ វាពិតជា មានគោលដៅអស្ចារ្យណាស់ ប៉ុន្តែយើងនៅតែរង់ចាំលើ តើសកម្មភាពប្រឆាំង នោះយ៉ាងមិញខ្លះ។
សរុបមក ក្រុមហ៊ុនអ៊ីនធឺណេតចំនួន ១៤ទូទាំងពិភពលោកបានរួមគ្នា បង្កើតជាសមាគមអ៊ីនធឺណេត ដែលនឹងមានការដឹក នាំពីអគ្គនាយក និង នាយប្រតិបត្តិលោក Michael Beckerma ហើយគោល បំណងក្នុងការប្រមូល ផ្តុំជាសមាគមនេះ ដើម្បីការពារប្រឆាំងនឹងគោល នយោបាយអង្គការសាធារណៈ ដើម្បីបើកការ ប្រើប្រាស់អ៊ីនធឺណេត និងការច្នៃប្រឌិតកម្មវិធី នានាក្នុងអ៊ីនធឺណេត កាន់តែមានអំណាច ខ្លាំងឡើង។
ចំណុចសំខាន់ដើម្បីទទួលបាន សមទ្ឋិផលនៃកិច្ចខិតខំប្រឹងប្រែងនេះ វាហាក់បីដូចជា ពួកគេ នឹងត្រូវប្រឆាំង ជាមួយអ្នកតាក់តែង ច្បាប់ប្រចាំទីក្រុង Capitol Hill ដែលកិច្ចការនេះ ដូចជាគ្រោះថ្នាក់ណាស់។ ប្រតិបត្តិការនេះ នឹងអាចទទួលបាន អំណាចបើកការប្រើប្រាស់ អ៊ីនធឺណេត កាន់តែខ្លាំងឡើង ប៉ុន្តែអាស្រ័យលើអ្នកប្រើប្រាស់ ត្រូវមានភាពស្មោះត្រង់ រក្សាកិត្តិយស ប្រើប្រាស់ អ៊ីនធឺណេតផងដែរ។
No comments:
Post a Comment
yes