សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

២​ នាក់ ​ស្លាប់ ៣​នាក់​ បាត់​ខ្លួន និង​ម្នាក់​រត់​រួច ដោយសារ​ទាហាន​ថៃ​បាញ់​ពេល​ចូលទៅ​កាប់​ឈើ​គ្រញូង​

២​ នាក់ ​ស្លាប់ ៣​នាក់​ បាត់​ខ្លួន និង​ម្នាក់​រត់​រួច ដោយសារ​ទាហាន​ថៃ​បាញ់​ពេល​ចូលទៅ​កាប់​ឈើ​គ្រញូង​
រូប​ទាំងនេះ​គឺ​ប្រជាជន​កម្ពុជា​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​ថៃ ហើយ​ស្ពាយ​ចុះ​ពីលើ​ភ្នំ
 និង​បន្ដ​ដឹក​ម៉ូតូ​ចូល មក​ទឹកដី​កម្ពុជា​
ខេត្តឧត្ដរមានជ័យ: នេះ​ជា​រឿង​ដដែលៗ ហើយក៏​ជា​រឿង​ថ្មី​មួយ​បំផុត ដែលមាន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​២​រូប ត្រូវបាន​ទាហាន ថៃ​បាញ់សំលាប់​ នៅនឹងកន្លែង និង​៣​នាក់​ទៀត ​បាត់​ខ្លួន ​មិនទាន់​រក​សាកសព ឬ​មនុស្ស​ឃើញ​នៅឡើយ និង​ម្នាក់​បាន​រត់​រួច ចូល​មកទឹកដី​កម្ពុជា​វិញ បន្ទាប់​ពី​ពួកគេ​ទាំងនោះ បាន​នាំគ្នា ​ចូលទៅ​កាប់​ឈើ​គ្រញូង​ ក្នុង​ទឹកដី​ថៃ​។ 

​យោងតាម​ព័ត៌មាន​បានឱ្យដឹងថា នៅ​ចន្លោះ​ម៉ោង ​២១ ទៅ​ម៉ោង ​២២​យប់ ថ្ងៃទី​១៩ ខែកញ្ញា​កន្លងមកនេះ នៅចំណុច​ភូមិសាស្ដ្រ ប៉ុស្ដិ៍នគរបាល​ព្រំដែន អណ្ដែង​មុត ក្នុង​ឃុំ​​អណ្ដែង​មុត ស្រុក​កាប់​ជើង ខេត្ដ​សុរិន្ទ និង​មាន​ជំរៅ​ប្រមាណ ​៤ គីឡូម៉ែត្រ ពី​ព្រំដែន​​កម្ពុជា ចូលទៅក្នុង​ទឹកដី​ថៃ ​ត្រង់ចំណុច AV ៣៤-៩២ និង​ឈម​គ្នា​ ក្នុង​ទឹកដី​កម្ពុជា ​ត្រង់ចំណុច​ប្រាសាទខ្នារ ក្នុង​សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ដ​ឧត្ដរមាន​ជ័យ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ ៦​នាក់ បាន​ឡើងទៅ​កាប់​ឈើ​គ្រញូង ហើយក៏​ត្រូវ​ទាហាន​ថៃ​មួយក្រុម​ បាញ់រះ បណ្ដាលឱ្យ​ប្រជាជន​កម្ពុជា ​ស្លាប់​, ៣​នាក់​អ្នក​ទៀត​ បាត់​ខ្លួន និង​ម្នាក់​រត់​រួច ​ចូលមកទឹកដី​កម្ពុជា​វិញ​។ 


​ព័ត៌មាន​ដែល​ទទួល​នោះបាន​ឱ្យដឹងថា អ្នកស្លាប់​ទី​១ មានឈ្មោះ ចា​ត ចឹប ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​អ្នកស្លាប់​ទី​២ មានឈ្មោះ ណន ធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ អ្នក​ស្លាប់​​ទាំង​ ២ នាក់ ​មានមុខរ​បរជាទាហាន ​នៅ​កងអនុសេនាធំ​លេខ​៨ ចំណុះប្រតិប​ត្ដិ​ការ ​សឹក​រង ​ខេត្ដ​ឧត្ដរមានជ័យ​។ 

​ដោយឡែក​អ្នក​បាត់​ខ្លួន ​ចំនួន ​៣​នាក់ គឺ​ទី​១ មានឈ្មោះ អ៊ួ​ន សុ​ផា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ទី​២ ឈ្មោះ លាត ឡាយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​៣ ឈ្មោះ យិន ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ អ្នក​ទាំង​៣ បាន​បាត់​ខ្លួន​មិនដឹងថា បាន​ស្លាប់​ ឬរស់​យ៉ាង​ណា​នោះឡើយ​។ ​ជន​ទី​៦ ដែល​រត់​រួច​មកដល់​ទឹកដី​កម្ពុជា ​វិញ​មានឈ្មោះ លុច តូប ភេទ​ប្រុស អាយុ​២១​ឆ្នាំ ក៏​ជា ទាហាន​កងអនុសេនាធំ​លេខ​៨ ចំណុះ​ប្រតិ​ប​ត្ដិ​ការសឹក​រង ខេត្ដ​ឧត្ដរមានជ័យ​។​

​ក្នុងខណៈ​ពេលដែល​ទាំង​ទាហាន ទាំង​ពលរដ្ឋ ​៦​នាក់ ចូលទៅ​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​ថៃ​នោះ ក៏មាន​ស្ពាន​កាំភ្លើង​អាកា​៤៧ មួយ​ដើម ​ចូលទៅ​ជាមួយ តែ​ត្រូវ​បាន​ទាហាន​ថៃ​ រឹបអូស​ យកទៅ​បាត់​ផងដែរ​។ 

​តាម​ប្រភពព័ត៌មាន​ខាងលើ បានបញ្ជាក់​ឱ្យដឹងទៀតថា រឿង​មួយ​នេះ​ គេ​បាន​លាក់​យ៉ាង​​ជិត មិន​ឱ្យមាន​ព័ត៌មានចេញមក​ខាងក្រៅ​ឡើយ ព្រោះ​ខ្លាច​ថ្នាក់លើ​ស្ដីបន្ទោស​ដល់​​មេៗ​ សមត្ថកិច្ច ​នៅ​ឈរ​តាម​បន្ទាត់​ព្រំដែន​។ សូម្បីតែ​ទាហាន​ខេត្ដឧត្ដរមានជ័យ ដែល​ស្លាប់​នោះ ក៏​ក្នុងស្រទាប់​ប្រជាជន មិន​បានដឹង​ឡើយ គឺមាន​តែម​ន្ដ្រី​យោធា​ទេ ទើប​​ជា​អ្នកដឹង​ច្បាស់​។ 

​ជាមួយនឹង​ការស្លាប់​ទាហាន​កម្ពុជា ​២​នាក់ ដែល​ថៃ​បាញ់ ​នៅពេល​ទៅ​កាប់​ឈើ​គ្រញូង​​នោះ សាកសព​ទាំង​ ២​រូប ត្រូវបាន​ទាហាន​ថៃ បញ្ជូន​មកឱ្យកម្ពុជាវិញ​ភ្លាមៗ​ដែរ កាលពី​វេលា​ម៉ោង ​៧​យប់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១២ នៅត្រង់ចំណុចច្រក​អូរ​ស្មាច់ ក្នុងសង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។ សាកសព​ទាំង​ ២​ ត្រូវបាន​ក្រុមគ្រួសារ​ មក​ទទួល​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។

​ព័ត៌មាន​ខាងលើ ក៏​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្រុមគ្រួសារ​ជន​ទាំង​ ៣​រូប​ ដែល​បាន​បាត់​ខ្លួន កំពុង​ទន្ទឹម​រង់ចាំ​ពួកគេ​មកកម្ពុជា​វិញ​។ ពុំមាន​ប្រភព​ណាមួយ​បញ្ជាក់​ឱ្យ​ច្បាស់​ដែរ​ថា អ្នក​ទាំង​ ៣ ​ដែល​បាន​បាត់​ខ្លួន ​នៅមាន​ជីវិត ឬក៏​ស្លាប់​ យ៉ាងណា​នោះឡើយ​។ 

​ប៉ុន្ដែ​អ្នកស្រុក​ សន្និដ្ឋាន​ថា អ្នក​ទាំង​៣ ​អាច​រងរបួស ហើយក៏​រត់​កាត់​ព្រៃ និង​មានការ​វង្វេង ហើយអាច​ស្លាប់ ​នៅក្នុង​ព្រៃ​នោះ​ ក៏​ថា​ បាន។ បើ​ពុំ​ដូច្នោះ​ទេ ​ពួកគេ អាច​វិល​មក​ទឹក​ដី​កម្ពុជា​វិញ ​ជាក់​ជាពុំខាន​។​

.ពលរដ្ឋ ១៥ នាក់ ត្រូវឃាត់ខ្លួន មិនឲ្យឆ្លងដែន ចូលកាប់ឈើគ្រញូង
​ដោយឡែក​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​ចំនួន ​១៥​នាក់ ត្រូវបាន​ឃាត់​ខ្លួន​ផងដែរ ដោយ​អាជ្ញាធរ​កម្ពុជា ដែលមាន​កំលាំងចំរុះ ​រួមមាន នគរបាល​ព្រំដែន​​វរ​សេនា​តូច​លេខ​៩០៥ ទាហាន​សឹក​រង​ស្រុក​ត្រញំង​ប្រាសាទ និង​កំលាំង​យោធ​ភូមិភាគ​ទី​៤​។ ជន​ទាំង​ ១៥​នាក់ ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ទំនប់​អភិវឌ្ឍ​ន៏​ឃុំ​អូរ​ស្វាយ ស្រុក​ត្រញំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ​។ ការឃាត់ខ្លួន​នេះ ​គឺ​ប្រជាជន​ទាំងនោះ កំពុង​ឆ្លងដែន ​ចូលទៅ​កាប់​ឈើ​គ្រញូង ​នៅក្នុង​ទឹកដី​ថៃ​។ 

​អ្នក​ទាំង​ ១៥​នាក់​ ដែល​ឃាត់ខ្លួន​នោះ ​ទី​១ ប៊ុន ឃាង ភេទ​ប្រុង អាយុ​៥០​ឆ្នាំ​, ទី​២ ចាន់ ប៊ូ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ទី​៣ បឿន ស៊ុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​៤ ប្រុស ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​៥ ទៀង គ្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ទី ៦ បូ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ទី​៧ សឿន អ៊ុច ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​, ទី​៨ រឿង សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៩ អ៊ុច យ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ទី​១០ ថៃ ស៊ី​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ទី​១១ ថៃ ប៊ុនថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ទី​១២ សឹង នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ទី​១៣ ស៊ុ​ង សារឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ទី​១៤ ម៉ៅ ភារ​ម្យ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង​ទី​១៥ អេ​ន ថេ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ អ្នក​ទាំង​១៥ ខ្លះ​រស់នៅ​ឃុំ​អូរ​ស្វាយ ឃុំ​ផ្អាវ​, ឃុំ​ត្រញំង​ប្រាសាទ និង ខេត្ដ​ឧត្ដរមានជ័យ​ដូចៗ​គ្នា​។ 

​ព័ត៌មាន​ខាងលើ​ មិនមែនជា​រឿង​ថ្មី​ឡើយ សំរាប់​ប្រជាជន​កម្ពុជា ​ដែល​ស្លាប់ និង​របួស ព្រមទាំង​ចាប់ខ្លួន​ ដោយ​អាជ្ញាធរ​ថៃ ខណៈពេលដែល​ប្រជាជន​ទាំងនោះ​ ចូលទៅ​កាប់​ឈើ​គ្រញូង ព្រោះថា​ជារឿយៗ​ ពួកគេ​ បានទទួល​រងគ្រោះ​ជា​បន្ដបន្ទាប់​។ 

កន្លងមក​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ដាក់​បទ​បញ្ជា​​ជា​បន្ដបន្ទាប់​ឱ្យសមត្ថកិច្ច​ព្រំដែន​ទប់ស្កាត់​ឱ្យខាងតែបាន ចំពោះប្រជាជន​ ​ដែល​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។ 

​ប៉ុន្ដែ​ទោះបីយ៉ាងណា​ក៏ ដោយ​មេៗ​ នៅតាម​ព្រំដែន​ហាក់​ពុំមាន​ការទប់ស្កាត់ និង​ធ្វើ​តាម​បទបញ្ជា​សម្ដេច​តេ​ជោ​ឡើយ​។ ព្រោះថា មាន​មេខ្យល់​ជាច្រើន ​ដែល​គេ​ស្គាល់មុខ​ដដែលៗ កំពុង​ឈរ​ចាំ​ទិញ​ឈើ​គ្រញូង ​នៅតាម​ព្រំដែន ហើយ​ប្រជាជន​ទាំងនោះ ក៏​យក​ជីវិត​ទៅ​ប្ដូរ ជាមួយនឹង​ឈើ​គ្រញូង ក៏ត្រូវ​បាន​ទាហាន​ថៃ​ បាញ់សំលាប់ និង​ចាប់​ខ្លួន​​ ជា​បន្ដបន្ទាប់​៕

No comments:

Post a Comment

yes