សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

លោក​ស្រី យីងឡាក់ និង​លោក ថាក់ស៊ីនជា​បង​ប្អូន​មិន​ត្រូវ​គ្នា​ឬ?


ក្រុង ​បាងកកៈ ​ជម្លោះ​មួយ​ដែល​កំពុង​តែ​កើត​មាន​រវាង​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ លោក​គិតទិរ៉ាត់​ ណារ៉ាក់ណង និង​ប្រមុខ​ទី​ប្រឹក្សា​របស់​នាយក​រដ្ឋ​មន្រ្តី គឺ​លោក​ប៉ាន់សាក់ វីនយ៉ារ៉ាត់ បាន​ចង្អុល​ទៅ​រក​ស្ថានភាព​មួយ​ដែល​គេ​គិត​មិន​ដល់​កាល​ពី​មុន គឺ​ការ​ប្រេះឆា​មួយ​រវាង​នាយក​រដ្ឋ​មន្រ្តី លោក​ស្រី យីង​ឡាក់ និង​បង​ប្រុស​របស់​លោក​ស្រី​ដែល​មាន​ឥទ្ធិពល គឺ​លោក ថាក់​ស៊ីន។
កាសែត The Nation និង​បណ្តាញ​ព័ត៌មាន​អាស៊ី (Asia News Network) បាន​រាយ ការណ៍​ថា មាន​គេ​ដឹង​ថា លោក​ប៉ាន់សាក់​កំពុង​តែ​ព្យាយាម​បណ្តេញ​លោក គិតទិរ៉ាត់​ ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ និង​ជា​ឧបនាយក​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ក្រុម​សេដ្ឋកិច្ច​រដ្ឋាភិបាល។
លោក​គិត​ទិរ៉ាត់ បាន​បដិសេធ​ដាច់​ខាត​មិន​ធ្វើ​តាម​ការ​លើក​ឡើង​ពី​លោក​ប៉ាន់សាក់ ដែល​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ រូប។
ក្នុង​នាម​ជាទី​ប្រឹក្សា​ជាទីទុក​ចិត្ត​ម្នាក់​ក្នុង​ចំណោម​ក្រុម ​ទីប្រឹក្សា​របស់​លោក​ថាក់ស៊ីន លោក ប៉ាន់​សាក់​ បាន​ដាក់​ស្នើ​សុំវិធាន​ការ​ជា​ច្រើន សម្រាប់​បញ្ហា​ហិរញ្ញ​វត្ថុ​ និង​រូបិយប័ណ្ណ។

បន្ទាប់​ពី​លោក​គិតទិរ៉ាត់​ ទទួល​ស្គាល់​ចំ​ពោះ​ការ​និយាយ«​ភូតកុហក»​អំពី​គោលដៅ​កំណើន​​សេដ្ឋកិច្ច ជាតិ វា​ត្រូវ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា លោក​នឹង​ត្រូវ​ផ្លាស់​ចេញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី វា​ទំនង​ថា តំណែង​ទាំង​ពីរ​របស់​លោក នៅ​តែ​មាន​ស្ថិរភាព។
បន្ទាប់​មក​ក៏មាន​រឿង​ចម្រូង​ចម្រាស​ថ្មី​មួយ អ្នក​យក​ព័ត៌មាន​រដ្ឋាភិបាល​មួយ​ក្រុម​ ត្រូវ​បាន​គេ​ថត​ក្នុង​ខ្សែ​វីដេអូ​មួយ​កំពុង​រិះគន់​ការ​អនុវត្ត​ របស់​លោក​គិត​ទិរ៉ាត់​ នៅ​ក្នុង​បន្ទប់​ព័ត៌មាន​។
ក្រោយ​មក វីដេអូ​ច្បាប់​ចម្លង​មួយ ​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​បន្ទប់​របស់​លោក​ប៉ាន់សាក់ ទៅ​ការិយាល័យ​របស់​នាយក​រដ្ឋ​មន្រ្តី​ នៅ​ក្នុង​អគារ ថៃ ឃូហ្វា។
វីដេអូ​ខ្លី​នេះ ទំនង​ជា​ត្រូវ​គេ​ថត​ក្នុង​បំណង​បង្ហាញ​ថា ​ក្រុម​អ្នក​យក​ព័ត៌មាន​ មិន​ចាប់​អារម្មណ៍​នឹង​លោក គិតទិរ៉ាត់​ទេ ។ ​នោះ​គឺជា​រឿង​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ទង្វើ​ជា​ច្រើន​ដែល​យក​រដ្ឋ​ មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​រូប​នេះ ជា​គោលដៅ យ៉ាង​ជាក់​ស្តែង​។
ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​លទ្ធ​ផល​រហូត​មក​ដល់​នឹង​ពេល​នេះ គេ​ស្មាន​មិន​ត្រូវ​នោះ​​ទេ យ៉ាង​ហោច​ណាស់​ក៏​សម្រាប់​លោក​ ប៉ាន់​សាក់​ដែរ​។ ក្រុម​អ្នក​យក​ព័ត៌​មាន​ បាន​ត្អូញ​ត្អែរ​អំពី ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ត្រូវ​គេ​ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ ហើយ​លោក​ស្រី យីង​ឡាក់ មាន​ការ​ខឹង​សម្បា​ជា​ខ្លាំង​ ចំពោះ​លោក ប៉ាន់សាក់។
សម្រាប់​លោក​ស្រី​ ភាព​ចម្រូង​ចម្រាស​វីដេអូ​ឃ្លីប​នេះ​ កំពុង​តែ​បន្ទាប​បន្ថោក​ និង​បង្ខូច​កិត្តិយស​។ អ្នក​ដែល​ពាក់ព័ន្ធ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មិន​បាន​គោរព​លោក​ស្រី យីង​ឡាក់ ក្នុង​នាម​ជា មេដឹកនាំ​រដ្ឋាភិបាល​សោះ។
បន្ទាប់​ពី​កាន់​តំណែង​បាន​ជាង១​ឆ្នាំ ក្នុង​នាម ជា​ប្រមុខ​រដ្ឋ លោក​ស្រី យីង​ឡាក់ ទំនង​ជា​​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ ទោះ​បី​មាន​គុណ​វិបត្តិ​មួយ​ចំនួន​នៅ​ក្នុង​ក្រសែ​ភ្នែក​ក្រុម​អ្នក​រិះគន់ និង​អ្នក​សង្កេត​ការណ៍​ក្តី។
លោក​ស្រី​ទទូច​ថា លោក​គិត​ទិរ៉ាត់​នៅ​តែ​ប្រមុខ​សេដ្ឋកិច្ច៕ 

No comments:

Post a Comment

yes