សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

បុគ្គលិកក្រុមហ៊ុន Hello ជិត​១០០​នាក់​ប្តឹង​តវ៉ា​ក្រុម​ហ៊ុន​ចេញ​គោល​ការណ៍​ថ្មី

Home

បុគ្គ​លិកផ្នែក​ល​ក់ និងបំរើ​អ​តិ​ថិជនដែ​ល​បំ​រើការនៅ​ក្នុ​ង​ក្រុមហ៊ុន​ទូ​រ​ស័​ព្ទច​ល័តHello ប្រមាណ​ជិ​ត១០០នាក់បា​ន​ដាក់ពាក្យប​ណ្តឹង​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រីក្រសួ​ង​ការ​ងា​រ​កម្ពុជា ប្តឹងត​វ៉ា​នឹ​ងក្រុម​ហ៊ុ​នដែ​ល​បាន​ចេ​ញ​គោ​ល​កា​រ​ណ៏​ថ្មីមួយ ដោយកាត់​ប្រា​ក់​ខែ​គោ​ល​របស់បុគ្គលិក នៅ​ពេល​​ដែល​បុគ្គលិកមិនអា​ចល​ក់​តា​មការ​កំ​ណ​ត់​រប​ស់​ក្រុ​ម​ហ៊ុ​ន​បា​ន​។
នៅក្នុង​ពា​ក្យ​បណ្តឹងរប​ស់​បុ​គ្គលិ​ក​ត​វ៉ា​ចុះថ្ងៃទី ១៣ សីហា ឆ្នាំ ២០១២ដែល​ភ្នំ​ពេញ​ប៉ុ​ស្តិ័ទទួល​បា​ន​កាល​ពី​ថ្ងៃម្សិលមិញបានលើ​ក​ឡើងថា គោល​​​ការ​ណ៏​ថ្មីដែលមានឈ្មោះ​ថា​ Hellopoint Incentive Scheme Policy និង Sale Commission Policy របស់ក្រុមហ៊ុនHello Axiata Company Limited គឹថា ក្រុមហ៊ុនបានកំណត់​អំ​ពី​ប​រិ​មាណ​ល​ក់​ប្រ​ចាំ​ខែ ក្នុងករណី​ដែ​ល​បុគ្គ​លិ​ក​ណាមិន​អាចលក់បាន​បរិមាណ​កំណត់​ទេ បុគ្គលិកនោះនឹងត្រូវ​បា​ន​កាត់ប្រាក់បៀ​វ​ត្ស​តាម​អ​ត្រា​ដែ​ល​ក្រុម​ហ៊ុនកំ​ណ​ត់។

ពាក្យបណ្តឹងបា​ន​ប​ញ្ជា​ក់​ថា ការកាត់ប្រាក់ឈ្នួលរបស់បុ​គ្ក​លិ​ក​ជា​រៀ​ងរា​ល់​ខែ ដែលមិន​បា​នបំពេញតា​ម​ការ​កំណត់រប​ស់ក្រុ​មហ៊ុននោះ ​គឺ​បា​ន​ធ្វើ​ឡើងផ្ទុយ​​នឹងខ្លឹមសារ​នៃ​កិ​ច្ច​ស​ន្យាកា​រ​ងា​រ​រ​វា​ង​បុគ្គ​លិ​ក​ ​និងក្រុមហ៊ុ​ន ពីព្រោះថានៅក្នុង​កិច្ចសន្យាបាន​ចែង​អំពី«ប្រាក់បៀវត្សប្រចាំ​ខែ»​ គឺ​ពុំ​មែនជាកា​រ​ធ្វើ​ការ​ងា​រ​ម៉ៅ​កា​រ ឫ«គិតតាម​បរិ​មា​ណ​ផ​លិ​ត​ផល​នោះ​ទេ​»​។

No comments:

Post a Comment

yes