សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

Samsung នឹង​ស៊ើប​អង្កេត​លើ​ក្រុម​ហ៊ុន​ចិន​ចំនួន​២៥០​ក្រុម​ហ៊ុន

samsung_booth_0-580x404

ក្រុម​ហ៊ុន Samsung Electronics Co បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ហ៊ុន​របស់​ខ្លួន​នឹង​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​ចិន​ចំនួន​២៥០​ក្រុម​ហ៊ុន ដែល​ផលិត​ ផលិតផល​ឲ្យ​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយនេះ ដើម្បី​ធានា​ថា​ក្រុម​ហ៊ុន​ទាំង​នោះ​ពុំ​បាន​បំពាន​ច្បាប់​ពលកម្ម​ទេ បន្ទាប់​ពី​ក្រុម​ហ៊ុន​មួយ​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​របស់​ខ្លួន​ពី​បទ​ប្រើ​ប្រាស់​ពលកម្ម​កុមារ​។
ក្រុម​ហ៊ុន Samsung  ក៏​បាន​ឲ្យ​ដឹង​បន្ត​ដែរ​ថា ការ​ធ្វើ​សវនកម្ម​របស់​ខ្លួន​លើ​លក្ខខណ្ឌ​ការ​ងារ​នៅ​រោង​ចក្រ HEG Electronics នៅ​ទីក្រុង Huizhou ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន ពុំ​បាន​រក​ឃើញ​ពលករ​ជា​កុមារ​ទេ​។
អង្គការ​ឃ្លាំ​មើល​ពលករ​ចិន ដែលមាន​មូលដ្ឋាន​នៅទីក្រុង​ញូវយ៉ក បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មុន​ថា កុមារ​ចំនួន​៧​នាក់ ដែលមាន​អាយុ​ក្រោម​១៦​ឆ្នាំ កំពុង​បម្រើ​ការ​នៅ​រោង​ចក្រ​ ដែល​ផលិត​ទូរស័ព្ទ និង​ម៉ាស៊ីន​ចាក់​ឌីវីឌី​ឲ្យ​ក្រុម​ហ៊ុន Samsung ។ ​   ​

តែ​ក្រុម​ហ៊ុន​ Samsung បាន​ឲ្យ​ដឹង​ថា ការធ្វើ​សវនកម្ម​ខាង​លើ​ បាន​រក​ឃើញ​ថា មាន​ករណី​គ្រប់​គ្រង​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ​មួយ​ចំនួន និង​ករណី​អនុវត្ត​ការ​ងារ​គ្មាន​សុវត្ថិភាព ដូចជា​ការ​ធ្វើ​ការ​ងារ​ច្រើន​ម៉ោងលើ​ស​​ច្បាប់​ការ​ងារក្នុង​ស្រុក វិធាន​ការ​រក្សា​សុវត្ថិភាព​មិន​សម​ស្រប និង​ប្រព័ន្ធ​ផាក​ពិន័យ​ចំពោះ​ការ​មក​ធ្វើ​ការ​ងារ​មិន​ទាន់​ពេល ឬ​អវត្ត​មាន​ពី​ការ​ងារ​​ជា​ដើម​។ ​
ក្រុម​ហ៊ុន​ Samsung បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖​«​ក្រុម​ហ៊ុន​ Samsung បាន​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន HEG  កែ​លម្អ​លក្ខខណ្ឌ​ការ​ងារ​របស់​ខ្លួន​ជា​បន្ទាន់ បើ​ក្រុម​ហ៊ុន​ HEG នេះ មិន​អាច​អនុវត្ត​តាម​គោល​នយោបាយ​គ្មាន​ការ​លើក​លែង​របស់​ក្រុម​ហ៊ុន Samsung លើ​ពលកម្មកុមារ​ទេ​នោះ ក្រុម​ហ៊ុន​ Samsung ​នឹង​ផ្តាច់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន HEG ភ្លាម»៕ ​​
ក្រុម​ហ៊ុន​ Samsung បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​ខ្លួន នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​របស់​ខ្លួនទាំង​អស់​​ចំនួន​១០៥​ក្រុម​ហ៊ុន​នៅ​ប្រទេស​ចិន​ ដែល​ផលិត​ទំនិញ​ផ្តាច់​មុខ​ឲ្យ​ក្រុម​ហ៊ុន​ Samsung នៅ​ចុង​ខែ​កញ្ញា​នេះ ព្រម​ទាំង​ធ្វើ​ការ​វាយ​តម្លៃ​តាម​រយៈ​ឯកសារ​ នៅ​ចុង​ឆ្នាំ​នេះ ព្រម​ទាំង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ចំនួន ១៤៤​នាក់​ទៀត ដែល​ផលិត​ផលិតផល​ឲ្យ​ក្រុម​ហ៊ុន​របស់​ខ្លួន និង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​។
ក្រុម​ហ៊ុន Samsung  មាន​ប្រសាសន៍​ថា​៖«​បើ​ក្រុម​ហ៊ុន​រក​ឃើញ​ថា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ណាមួយ រំលោភ​លើ​គោល​នយោបាយ​របស់​ខ្លួន ហើយ​មិន​បាន​ចាត់​វិធាន​ការ​កែ​តម្រូវ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ ក្រុម​ហ៊ុន Samsung  នឹង​បញ្ចប់​កិច្ច​សន្យា​របស់​ខ្លួន​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ទាំង​នោះ​»៕ 

No comments:

Post a Comment

yes