សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

គណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ និងទទួលបានជោគជ័យដូចបំណងប្រាថ្នា របស់អ្នកស្នេហាជាតិ ព្រោះសន្ទុះនៃការគាំទ្ររបស់ពលរដ្ឋកាន់តែមានការកើនឡើង


ក្រុមការងារ និងថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុង ចលនាប្រ​ជាធិបតេយ្យសង្គ្រោះជាតិ បាននឹងកំពុងតែបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់ស្រាំនៅតាម មូលដ្ឋានដើម្បីធ្វើការផ្សព្វផ្សាយពីគោលជំហ៊ររបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុ​ស្សក្នុងការច្របាច់បញ្ចូលគ្នាជាសម្លេងតែមួយដោយបង្កើតបាន ចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ ហើយកាលពីពេលកន្លងទៅនេះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានសម្រេចនូវ​គោលបំណងដ៏ធំរបស់ខ្លួនផងដែរ នោះគឺការបង្កើតគណបក្ស សង្គ្រោះជាតិ ។

គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៃការរួមបញ្ចូល គ្នាជាកម្លាំងតែមួយរវាងគណបកស្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គឺជាកម្លាំងដ៏ខ្លាំងក្នុងការចូលរួមប្រគួតប្រជែងដើម្បីដណ្តើម យកជ័យជំនះជូនប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើងពីគណបក្សកាន់អំណាចសព្វថ្ងៃ នៅឆ្នាំ២០១៣ ព្រោះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជា ពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ។


សូមជំរាបជូនផងដែរថា ថ្នាក់ដឹកនាំរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានប្រកាស​ហើយថា ប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃគឺមានតែពីរប៉ុណ្ណោះគឺប៉ូលល្អ និងប៉ូល អាក្រក់ ប៉ូលស និងប៉ូលខ្មៅ ប៉ូលប្រជាធិបតេយ្យ និងប៉ូលដែលផ្តាប់ការ ។ ប៉ូលល្អ ប៉ូលស និង​ប៉ូលប្រជាធិបតេយ្យគឺតំណាងដោយគណបក្ស សង្គ្រោះជាតិ និងប៉ូលអាក្រក់ ប៉ូលខ្មៅ និងប៉ូល ផ្តាច់ការគឺដឹកនាំដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ដែលបានដឹកនាំប្រទេសក្រោម​ការគ្រប់គ្រប់របស់ខ្លួនជា៣០មកនេះគឺតាមរបៀបផ្តាច់ការ និងដើរទៅដល់រណ្តៅមាត់ជ្រោះ​មរណៈហើយនោះ ។

ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់នូវរបបប្រជាធិបតេយ្យ គឺបានងាយមកគាំទ្រ គណបក្សថ្មីរបស់អ្នកប្រជាធិបតេយ្យដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន នៅថ្ងៃខាងមុខដ៏ខ្លីមុខនេះព្រោះពួកគាត់បានផ្ញើរក្តីសង្ឃឹមថ្មីមកលើ គណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ។ ប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ បានបន្តថា ពួកគាត់មាន​ការសប្បាយចិត្តជាខ្លាំងបន្ទាប់ពីបានឃើញគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុ​ស្ស ធ្វើ​ការ​រួមបញ្ចូលគ្នាជាសម្លេងតែមួយបែបនេះដោយបង្កើតបានគណបក្សថ្មីដែលមានឈ្មោះថា គណ​បក្ស​ សង្គ្រោះជាតិ ដើម្បីចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ជាមួយ និងគណ​បក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។ ប្រជាពលរដ្ឋដែលជាអ្នកគាំទ្របានបន្តថា ឥឡូវ​ពួកគាត់​លែង​ព្រួយបារម្ភពីការសម្រេចចិត្តក្នុងការបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យទាំងពីរទៀត​ហើយ ព្រោះកាលពីពេលបោះឆ្នោតអាណត្តិមុនៗ គឺពួកគាត់ពិបាកក្នុងការសម្រេចជ្រើស​រើស​យក និងបោះឆ្នោតជូនគណបក្សទាំងពីរព្រោះពួកគាត់ស្រលាញ់គណបក្សទាំងពីរនេះស្មើរគ្នា ។

សូមជំរាបជូនផងដែរថា ការសម្រេចបាននូវការរួមបញ្ចូលគ្នាជាកម្លាំងរវាងគណបកស្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រហូតឈានដល់តំណាក់កាលចុងក្រោយនៃការបង្កើតគណបក្ស សង្គ្រោះជាតិនេះឡើង ក៏ដោយសារតែឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ ដែលពួកគាត់ចង់ ឲ្យគណបក្សប្រជាធិបតេយ្យទាំងពីរនេះរួមគ្នាតែមួយ ។

ឥឡូវនេះគោលបំណងរបស់ប្រជាពលរដ្ឋខ្មែរដែលចង់ឲ្យគណបក្សទាំងពីររួមបញ្ចូលគ្នាជាកម្លាំង​តែមួយគឺបានសម្រេចហើយ ដូចនេះដើម្បីយើងឈានដល់មួយតំណាក់កាលទៀតក្នុងការឈាន​ទៅដល់ការទទួលជោគជ័យនៅឆ្នាំ២០១៣ខាងមុខ ឱកាសនៃការចុះឈ្មោះនិងពិនិត្យ​ឈ្មោះបោះ​ឆ្នោតបានមកដល់ហើយ ដូចនេះប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោតទាំងអស់ សូមនាំគ្នា​ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះការចុះឈ្មោះ និងពិនិត្យ​បញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២នេះគឺជាលើកចុងក្រោយហើយ ដើម្បីយើងមាន​សិទ្ធិបោះ​ឆ្នោត​ទាំងអស់គ្នានៅឆ្នាំ២០១៣ ដែលការចុះឈ្មោះបោះឆ្នោតនិងពិនិត្យ មើលបញ្ជីឈ្មោះ​នេះគឺ​មានរយៈបេល៤២ថ្ងៃ ដែលប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី១ ខែកញ្ញា និងបញ្ចប់ទៅវិញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ខាងមុខនេះ ។

សូមជំរាបជូនផងដែរថា លោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការគណបក្ស សម រង្ស៊ី និងទៅ ថ្ងៃខាងមុខក៏ជាសមាជិករបស់គណបក្ស សង្គ្រោះជាតិ ផងដែរនោះ នៅក្នុងពីធីចុះជួបជាមួយប្រ​ជាពលរដ្ឋដែលជាអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ លោកស្រីបានមានប្រសាសន៏ថា ពិតណាស់ឲ្យតែកម្លាំងអ្នកស្នេហាជាតិមកចូលរួម ជាមួយនិង​គណបក្ស សង្គ្រោះជាតិ ដ៏ច្រើនលើសលប់បែបនេះ យើងពិតជាអាចយកឈ្នះ​លើ​គណ​បក្ស​ប្រ​ជា​ជ​ននៅឆ្នាំ២០១៣ខាងមុខជាក់ជាមិនខាននោះឡើយ ហើយគណបក្សប្រ​ជាជន​និងមិនអាច​ធ្វើ​ប្រជាភិថុតិ បំបែកបំបាក់ ចលនាប្រជាធិប​តេយ្យសង្គ្រោះ​ជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ បានទៀតទេ ព្រោះគណបក្ស សង្គ្រោះជាតិ គឺមានតួនាទី​ដ៏​សំ​ខាន់ដើម្បីចូលរួម​ប្រ​គួត​ប្រជែង​នៅ​ឆ្នាំ២០១៣ ជាមួយ​គណ​បក្សប្រជារបស់​លោក ហ៊ុន សែន ដែលមានយួននៅ​ពី​ក្រោយខ្នង ធ្វើ​ជា​ឆ្មប​បង្កើតនោះ ព្រោះនៅ​ពេលបោះ​ឆ្នោតជាតិខាង​មុខ​នេះគឺ​មានប៉ូលតែពីរប៉ុណ្ណោះ សម្រាប់​ធ្វើការប្រគួតប្រជែងគ្នា គឺប៉ូល​របស់អ្នកស្នេហាជាតិ ប្រជា​ធិបតេយ្យ និងប៉ូលរបស់​អំ​ណាច​ផ្តាច់​ការគណបក្សប្រជាជន ដែលធ្វើ​បាប​រាស្រ្តឲ្យរាស្រ្តរងទុក្ខ​លំបាកគ្មានពេលល្ហែ ។

ជាមួយគ្នានោះលោកស្រី កែ សុវណ្ណរតន៏ ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសកម្មជនរបស់គណបក្សទាំងពីរ ត្រូវតែធ្វើការរួមគ្នា​ជា​ឲ្យបានស្អិតល្មួតដើម្បីសំរេចគោលដៅស្រោចស្រង់ជាតិនៅពេលខាងមុខ​ដែលជាការចង់បានរបស់យើងគ្រប់គ្នា ។ ហើយអ្វីដែលថ្នាក់ដឹកនាំ និង
កម្មជនរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ត្រូវធ្វើបន្តរគឺ ផ្សព្វផ្សាអំពី
គោលជំហរ និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតឲ្យលោកបានយល់បន្ថែមទៀត ។

សូមជំរាបជូនផងដែរថា លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ បើក​សម្ភោធទីស្នាក់ការកណ្តាលរបស់គណបក្ស សង្គ្រោះជាតិ ក៏បានធ្វើការប្រកាសជំរាបជូន​ទៅ​សកម្មជននៃគណបក្សទាំងពីរ រួមជាមួយសមាជិក-សមាជិការ និងអ្នកគាំទ្រគណបក្ស សង្គ្រោះ​ជាតិថា លោកនិងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅពេលដ៏ឆាប់ខាងមុខនេះ ដើម្បីដឹកនាំ​គណបក្ស សង្គ្រោះជាតិ ក្នុងការចូលរួមបោះឆ្នោតជាតិអាណត្តិទី៥នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋមានសង្ឃឹមចុះថា​គណបក្ស សង្គ្រោះ ជាតិ និងទទួលបានជ័យជំនះនៅឆ្នាំ២០១៣ខាងមុខនេះជាក់ជាមិនខាន ដើម្បីនាំស្នាមញញឹមថ្មី និងការរស់នៅថ្មីតាមបែបប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រទេសជាតិរបស់យើង​ផងដែរ ៕


No comments:

Post a Comment

yes