សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

ជាដាច់ខាតគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែមានការផ្លាស់ប្តូរ ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយត្រឹមត្រូវ ហើយវត្តមានរបស់លោក សម រង្ស៊ី គឺមិនអាចខ្វះបានឡើយ

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ

គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងអ្នកប្រជាធិប​តេយ្យ និងអ្នកប្រជាធិបតេយ្យ កំពុងតែមានប្រជាប្រិយភាពនៅក្នុងឆាកនយោបាយរបស់ប្រទេស កម្ពុជា ហើយជាមួយគ្នានោះប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ បាននិងកំពុងតែចូលរួម​ជា​មួយ​និងគណបក្ស សង្គ្រោះជាតិ យ៉ាងច្រើនកុះករផងដែរ ។

សន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ កមលើគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃបែបនេះ បានធ្វើឲ្យគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃកំពុងតែមានការភ័យ​ខ្លាចពីការចាញ់ឆ្នោតរបស់ខ្លួននៅឆ្នាំ២០១៣ ព្រោះប្រជាពលរដ្ឋខ្មែរលែងមានជំនឿលើការដឹកនាំ ប្រទេសជាតិរបស់គណបក្សមួយនេះទៀតហើយ ដោយសារតែពួកគាត់រស់នៅក្រោមការ​គ្រប់​គ្រង​របស់គណបក្សប្រជាជនជាង៣០ឆ្នាំមកនេះ បានធ្វើឲ្យពួកគាត់រងទុក្ខវេទនាគ្មានទីបញ្ចប់ រួម​ជាមួយនិងសម្បត្តិធន​ធានធម្មជាតិក៏បានបាត់បង់ស្ទើរតែសូន្យ ចំណែកឯទឹកដីវិញត្រូវ​បានបាត់​បង់បន្តិចម្តងៗទៅប្រទេសជិតខាងតាមរយៈការបោះបង្គោលព្រំដែន និងការសម្បទានដីសេដ្ឋ​កិច្ច ជាមួយគ្នានោះរដ្ឋាភិបាលសព្វថ្ងៃបានបើកដៃឲ្យជនអន្តោប្រវេសន៏យួនខុសច្បាប់ហូរចូលមក ក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង ដោយពុំមានការទប់ស្កាត់នោះឡើយ ។


ការកើតឡើងនៃគណបក្ស​ សង្គ្រោះជាតិ ដែលជាគណបក្សអ្នកប្រជាធិបតេយ្យ និងជាគណបក្ស របស់ប្រជាពលរដ្ឋគ្រប់រូប មិនត្រឹមតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែររស់នៅក្នុង ស្រុកនោះទេ សូម្បីតែប្រជាពលរដ្ឋរស់នៅក្រៅស្រុកក៏មានការគាំទ្រយ៉ាងខ្លាំងផងដែ ជាមួយគ្នា នោះអន្តរជាតិក៏បានចូលរួមសារទរជាមួយប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ក្នុង​ការបង្កើត​បានគណបក្ស សង្គ្រោះជាតិ ព្រោះពួកគេក៏ចង់ឲ្យប្រទេសកម្ពុជាមានការផ្លាស់ប្តូរផងដែរ មិនចង់​ឲ្យមានការគ្រប់គ្រង់ប្រទេសមនុស្សតែម្នាក់បែបនេះឡើយ ។ ដោយសារតែការគ្រប់​គ្រង​ប្រទេស​ មនុស្សតែម្នាក់បែបនេះ គឺមិនបានធ្វើឲ្យប្រទេសនោះមានការរីកចំរើននោះទេ ហើយវាថែមទាំង​ធ្វើប្រទេសមួយនេះពោរពេញទៅដោយអំពើពុករលួយផងដែរ ។
សូមរំលឹកជូនថា កាលពីពេលកន្លងទៅលោក សម រង្ស៊ី ដែលកាលណោះជាប្រធានគណបក្ស សម រង្ស៊ី និងឥឡូវបានក្លាយទៅជាប្រធានគណបក្ស​ សង្គ្រោះជាតិ លោកធ្លាប់បានលើកឡើងថា របត់នយោបាយនៅក្នុងពិភពលោក គឺកុំពុងតែមានការប្រែប្រួលអស់ហើយ ជាមួយគ្នានោះអ្នក​កាន់អំណាចផ្តាច់ការ និងដឹកនាំប្រទេសដែលមានរយៈពេលយូរនោះក៏បាននឹងកំពុងតែធ្លាក់​ចេញពីអំណាចជាបណ្តើរៗហើយផងដែរ ដោយសារតែប្រជាពលរដ្ឋនៅប្រទេសនោះគេមិនចង់ ឃើញការដឹកនាំប្រទេសដោយមនុស្សតែម្នាក់ដែលមានរយៈពេលយូរឡើយ ព្រោះការគ្រប់គ្រង​ប្រ​ទេសដែលមានរយៈពេលយូររបស់បុគ្គនោះមិនបានធ្វើឲ្យប្រទេសជាតិមានការរីកចំរើន​នោះទេ ដូចនេះហើយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាប្រទេសដែលមានអ្នកគ្រប់គ្រងយូរក្រាញ់ និង​អំណាចបាននាំគ្នាធ្វើបាតុកម្មទំលាក់ ដែលគេហៅថាបដិវត្តន៏ផ្កាឈូក ក៏ដូចជាបដិវត្តន៏ផ្កាម្លិះ នោះ ។ លោក សម រង្ស៊ី បានបន្តថា ចំណែកឯប្រជាពលរដ្ឋរបស់យើងក៏ដូចគ្នាផងដែរ គឺនៅក្នុង​ចិត្តរបស់ពួកគាត់ ចង់ឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង តែប្រទេសរបស់យើងគឺខុសទៅនិង​ប្រទេស​នៅបច្ចឹមប្រទេសទាំងនោះ ដែល ការផ្លាស់ប្តូរអ្នកដឹកនាំមុខដដែលៗនៅក្នុងប្រទេស​របស់យើង​គឺប្រព្រឹត្តទៅដោយសន្តិវិធីតាមរយៈការបោះឆ្នោត ព្រោះប្រទេសកម្ពុជា ជាប្រទេសដែល​ប្រកាន់​យករបបប្រជាធិបតេយ្យ សេរីពហុពបក្ស ។

ជាមួយគ្នានោះលោក សម រង្ស៊ី ក៏បានធ្វើការទាមទារឲ្យការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយ
សេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ ព្រោះគណកម្មធិការជាតិរៀបចំការបោះឆ្នោតដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា​ជាអគ្គលេខាធិការត្រូវបានគេមើលឃើញថា ជាឧបក​រណ៏នយោបាយឲ្យគណបក្សប្រជាជន ដែលកុំពុងតែកាន់អំណាចសព្វថ្ងៃ ដែលហ៊ានធ្វើអ្វីៗ​គ្រប់​បែបយ៉ាងដោយមិនខ្វល់ពីការរិះគន់ពីគ្រ​ប់មជ្ឈដ្ឋានឡើយ ដោយធ្វើយ៉ាងណាដើម្បីឲ្យ​គណបក្ស​ប្រជាជនរបស់លោក ហ៊ុន សែន ឈ្នះតែឯង ឈ្នះជានិច្ច និងឈ្នះជារៀងរហូត សូម្បីតែអនុ​សាស​ន៏រ​បស់អន្តរជាតិក៏ពួកគេមិនដែលខ្វល់យកត្រចៀកស្តាប់ ហើយអនុវត្តតាមឡើយ ព្រោះ​ដើម្បីការពារអំណាចនឹងតំណែងរបស់ពួកគេផងដែរ ។

សូមជំរាបជូនថា ទាក់ទងទៅនិងការទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពរបស់គណកម្មាធិ​ការ​ជាតិរៀបចំការបោះឆ្នោត និងការកែប្រែនីតិវិធីដ៏ស្មុកស្មាញនេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១២ កន្លងទៅថ្មីៗលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ បាន​​អញ្ជើញ​​ទៅ
កាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រជុំពិភាក្សាលើតួនាទីរបស់គណបក្សប្រឆាំងនៅក្នុប្រ
ទេស​កម្ពុជា និងការរៀបចំបោះឆ្នោតនពេលខាងមុខ ឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌

គួររំលឹកជូនផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ លោក ស​ម រង្ស៊ី បានអញ្ជើញទៅ​ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងវេទិកាដែលរៀបចំឡើងដោយគណកម្មាធិការ​​សភាអន្តរជាតិ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាIPCDEC IPCDEC ​ដឹកនាំដោយព្រឹទ្ធសមាជិករបស់ហ្វីលីពីន លោក ហ្វ្រែនឃ្លីន ឌ្រីលុន ហើយការរៀបចំវេទិកា​​នេះ ក៏មាន
ការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំនៃប្រទេសហ្វីលីពីន ដូចជាលោក នឺរ៉េក អាកូស្តា ទីប្រឹក្សាប្រធានាធិបតីហ្វីលីពីន សមាជិកសភាលោក ជឺរី ទ្រេនណាស និងប្រធានមូលនិធិ​ FNF ប្រចាំតំបន់ឈ្មោះ ជូលីស ម៉ាអាតាន់ លោកស្រី ជូឡុង សូមួរ៉ា និងលោក យឹម សុវណ្ណ សមាជិកសភា ភាគីកម្ពុជា និងសមាជិកចូលរួមជាច្រើនទៀតមកពីប្រទេសក្នុងសហគមនអ៊ឺរ៉ុប និងប្រទេសក្នុ​តំបន់អាស៊ីប៉ាស៊ីហ្វិក ។ វេទិការប្រជុំនេះគឺបានផ្តោតជាសំខាន់បំផុត លើដំណើរការ​បោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងប្រទេសកម្ពុជានឆ្នាំ២០១៣ខាងមុខ ។ បណ្តាប្រទេសដែលចូលរួមបានសម្តែងនូវការប្តេជ្ញាចិត្តទាំងអស់គ្នាថា ត្រូវតែរួមគ្នាធ្វើយ៉ាងណាជំរុញ​ឲ្យទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា មិនដើរថយក្រោយ ពោលគឺការ​រៀបចំបោះឆ្នោត​នពេលខាងមុខនេះ ត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយវត្តមានរបស់លោក សម រង្ស៊ី គឺជារឿងដែលមិនអាចរំលងបានជាដាច់ខាត អ្វីទាំងអស់នេះគឺជាកិច្ចខិត​ខំ​ប្រឹងប្រែងមួយទៀតរបស់ប្រទេសហ្វីលីពីនក្នុងនាមជាប្រធាន IPCDEC ដើម្បីការបោះឆ្នោត​ក្នុង​ប្រទេសកម្ពុជា បន្ទាប់ពីមន្ត្រីតំណាងអង្គការសហប្រជាជាតិ បានធ្វើការរិះគន់ និងលើកជាអនុសាសនក្នុងរឿងដូចគ្នានេះដែរ កាលពីប៉ុន្មានសប្តាហមុននៅកម្ពុជា

សូមជំរាបថា នៅប្រទេសកម្ពុជាឯណេះវិញ​ យុទ្ធនាការទាមទារឲ្យមានការដូរ​ដុះក្បាលម៉ាស៊ីន​​ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏កំពុង​ធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ដោយគណបក្សប្រឆាំងនាពេលបច្ចុប្បន្ននេះ បានស្នើសុំយ៉ាងដាច់ខាតឲ្យ​មានការកែទំរង់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយស្នើឡើងនូវនិតិវិធីមួយចំនួនផង​ដែរ ដើម្បីធានាពីតម្លាភាព និងអព្យាក្រ​​ភារបស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃគណកម្មាធិការជាតិ​រៀបចំការបោះឆ្នោត តាំងពីថ្នាក់លើរហូតដល់​ថ្នាក់មូលដ្ឋាន

បើទោះបីមានការឆ្លើយតបបែបអវិជ្ជមានពីក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅ ដោយបាន​ច្រានចោលសំណើរសុំធ្វើការរៀបចំសមាសភាពគណកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ក៏ដោយ ប៉ុន្តែជាថ្មីម្តងទៀតគណបក្សប្រឆាំងទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានស្នើឡើងជាថ្មីម្តងទៀត ដើម្បីបានជួបជាមួយតំណាងក្រសួងមហាផ្ទៃ ហើយនឹងធ្វើកិច្ចពិភាក្សាគ្នា លើ​និតិវិធីដែលស្នើឡើង និងហេតុផលដែលក្រសួងមហាផ្ទៃបានលើកមកអះ
អាង។

អ្នកតាមដានបានលើកឡើងថា ជាការពិតអ្វីដែលក្រសួងមហាផ្ទៃបានធ្វើនេះ គឺបានបង្ហាញ​ពី​​ឆន្ទៈ​​មិនចង់ធ្វើការកែទំរង់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះគណកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គឺជា​ឧបករណ៏​រកសម្លេងឈ្នះ​ឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​ បើស្ថានការណនេះនៅតែបន្តនោះការបោះឆ្នោតនពេលខាងមុខ នឹងមិនអាចរៀបចំដោយត្រឹម​ត្រូវឡើយ ហើយលទ្ធផលក៏ពុំមានការទទួលស្គាល់ផងដែរ ដែលនៅពេលនេះទាំងអន្តរជាតិ ក៏បាននឹងកំពុងតែយកចិត្តទុក​ដាក់ និងអន្តរាគមន ហើយគណបក្សប្រឆាំងទៀតសោត ក៏កំពុងពិចារណាលើលទ្ធភាពចូលរួម​ការបោះឆ្នោតនពេលខាងមុខនោះដែរ ។ ការបោះឆ្នោតណាដែលគ្មានការចូលរួមពីសំណាក់គណបក្ស​ប្រឆាំង គឺជាការបោះឆ្នោតដែលឥតបានការ និងគ្មានតម្លៃ ហើយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបៀប​នេះ គឺជារដ្ឋាភិបាល​ដែល​ខុសច្បាប់  


No comments:

Post a Comment

yes