សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 20, 2012

អំពើពុករលួយរបស់មន្ត្រីឃុំមកពីគណបក្សប្រជាជន ក្នុងការធ្វើសំបុត្រកំណើត និងលិខិតបញ្ជាក់កំណើតនៅខេត្តកំពង់ធំ កំពុងតែមានសកម្មភាពយ៉ាងក្តៅគគុក ដែលថ្នាក់លើត្រូវតែចាត់វិធានការជាបន្ទាន់


អំពើពុករលួយក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃបាននិងកំពុងតែ ចាក់ឬសចូលយ៉ាងជ្រៅនៅគ្រប់ក្រសួង ស្ថាប័ន និងមន្ទីរ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ជាមួយគ្នានោះក៏គ្មានអ្នកណាចេញមុខចាត់វិធានការនោះឡើយ បើទោះបីជាអង្គភាពប្រឆាំងអំពើ ពុករលួយត្រូវបានបង្កើតឡើងអស់រយៈពេលដ៏យូរមកហើយនោះ ។

ជាថ្មីម្តងទៀតបើតាមសេចក្តីរាយការណ៏ពីខេត្តកំពង់ធំមកបានឲ្យដឹងថា មន្រ្តីឃុំមកពីគណបក្ស
ប្រជាជនកម្ពុជាស្ទើរទូទាំងឃុំ បាននឹងកំពុងតែនាំគ្នាប្រព្រឹត្តអំពើពុករលួយដែលមានលក្ខណៈជា ប្រព័ន្ធក្នុង​ការ​ធ្វើសំបុត្រកំណើត និងលិខិតបញ្ជាក់កំណើតជូនប្រជាពលរដ្ឋដែលមានតម្លៃខ្ពស់​កប់​ពពក ដោយគ្មានថ្នាក់លើណាចាត់ការពួកគេ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ​ដែលជា​អ្នករងគ្រោះនោះឡើយ ។


សូមជំរាបជូនផងដែរថា បន្ទាប់ពីមានរឿងរ៉ាវនេះបានកើតឡើងនៅក្នុងឃុំនានាស្ទើរទូទាំងខេត្តកំ ពង់ធំ ដោយប្រជាពលរដ្ឋមិនអាចអត់ទ្រាំតទៅទៀតនោះ ពួកគាត់បានស្វែងរកអន្តរាគមន៏ដើម្បី ផ្តល់យុត្តិធម៌ជូនពួកគេដែលជាប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ ។ ប្រជាពលរដ្ឋរស់នៅឃុំទ្រៀល ស្រុកបារាយរណ៏ ខេត្តកំពង់ធំ បាន​ផ្តល់ព័ត៌មានមកថា ក្នុងការដែល​ពួក​គាត់ទៅ​ធ្វើសំបុត្រ​បញ្ជាក់​​​កំ​ណើតឲ្យកូន គឺស្មៀនឃុំទ្រៀល ឈ្មោះ នួន វីរ បានទាលុយ​ពីគាត់ក្នុងម្នាក់ចំនួន​មួយ​ម៉ឺន​​រៀល ដែលតម្លៃនេះគឺថ្លៃខ្លាំង​ណាស់សម្រាប់ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ។ ពួកគាត់​បាន​បន្តថា ការប្រព្រឹត្តបែបនេះរបស់ស្មៀនឃុំទ្រៀល គឺមិនបានធ្វើការបំរើរាស្រ្ត និងជួយ​រាស្រ្តនោះ​ឡើយ តែផ្ទុយទៅវិញពួកគេបាននិងកុំពុងតែជាន់កររាស្រ្តនិងគៀបយកលុយទាំងភ្នែក​ស្រស់​តែម្តង ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតផងដែរថា រឿងនេះលោកមេឃុំទ្រៀលឈ្មោះ គាំ តាក់ ក៏ គាត់បានដឹងផងដែរ តែដូចជាត្រូវដង ត្រូវផ្លែនិងគ្នាអញ្ចឹងគឺលោកមេឃុំមិនបានធ្វើការហាមឃាត់ ឬព្រមានស្រៀនឃុំឈ្មោះ នួន វីរ នោះឡើយ ដែលពួកគាត់ជាប្រជាពលរដ្ឋបានដាក់ការសង្ស័យ ថាលោកមេឃុំទ្រៀលឈ្មោះ គាំ តាត់ បាននិងកំពុងតែចូលដៃជាមួយស្មៀនឃុំ ធ្វើបាបរាស្រ្ត ហើយប្រព្រឹត្តអំពើពុករលួយបែបនេះហើយមើលទៅដើម្បីលាភសក្ការៈផ្ទាល់ខ្លួនរបស់ពួកគេ  ដែល​ពួកគាត់ស្នើរសុំឲ្យមន្រ្តីថ្នាក់លើជួយ ស៊ើបអង្កេត និងចាត់វិធានការចំពោះមេឃុំ និងស្មៀន​ឃុំទ្រៀល ទាំងពីរនាក់នេះផង បើមិនដូច្នេះ​ទេ ទៅថ្ងៃខាងមុខអ្នកទាំងពីរ ដែលជាថ្នាក់ដឹកនាំមូល​ដ្ឋានរបស់ពួកគាត់ មិនដឹងជាជំរិតទាប្រាក់ពីពួកគាត់លើថ្លៃសេវ៉ា​អ្វីផ្សេងទៀត ដែលមាន​តម្លៃ​ខ្ពស់​បែបនេះយ៉ាងណានោះទេ ។

សូមជំរាបជូនផងដែរថា ករណីខាងលើនេះប្រជាពលរដ្ឋដែលហ៊ានចេញមុខតវ៉ា ប្រឆាំងទៅនិង​កា​រប្រព្រឹត្ត​អំពើពុករលួយរបស់មេឃុំ និងស្មៀនឃុំ ក៏បានកើតមាននៅឃុំបឹងល្វា ស្រុកសន្ទុក និង ឃុំស្រឡៅ ស្រុកបារាយរណ៏ ផងដែរ កាលណោះបើតាមសេចក្តី​រាយ​ការណ៏ពីប្រជាពលរដ្ឋ​មក​បាន​ឲ្យដឹងថា នៅពេលដែលពួកគាត់​នាំគ្នាទៅធ្វើសំបុត្រ​កំណើត​ឲ្យ​កូន និងធ្វើលិខិតបញ្ជាក់ កំ​ណើត ដើម្បីឲ្យកូន​យកទៅ​ធ្វើកា​ររោងចក្រ និង​សម្រាប់ប្រើប្រាស់ការងារ​ផ្សេងៗ ស្រាប់​តែ​ស្មៀន
ឃុំ មក​​ពី​គណបក្សប្រជាជន បានតម្រូវឲ្យពួកគាត់ដែលជាប្រជា​ពល​រដ្ឋបង់​ប្រាក់ក្នុងម្នាក់ចំនួន​មួយម៉ឺនរៀល ទៅពីរម៉ឺនរៀល និងមានអ្នក​ខ្លះ​ត្រូវបានស្មៀនឃុំ ទារលើសពីនេះក៏មានផងដែរ ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងបន្តទៀតថា សព្វថ្ងៃនេះពួកគាត់អស់ជំនឿលើមន្រ្តី​ឃុំ​ និងស្មៀន ឃុំ មកពីគណបក្សប្រជាជនទាំងអស់នោះហើយ ព្រោះពួកគេទាំងអស់នោះ​ធ្វើការមិន​បំរើរា​ស្រ្ត​​
​ដូចជាការសន្យារបស់ពួកគេនៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ បែជាមក​ជំរិត​ទារប្រាក់ពីប្រជាពលរដ្ឋក្រីក្របែបនេះទៅវិញ ដែលការចូលកាន់​ដំណែង​របស់ពួកគេមិន​បាន​ប៉ុន្មាន​ផងនោះ ។  

រីឯមន្រ្តីក្រុមប្រឹក្សាខេត្តកំពង់ធំ ជាប់ឆ្នោតមកពីគណបក្ស សម រង្ស៊ី លោក ស៊ុន ធុន បាន​មាន​ប្រ​សាសន៏ពាក់ព័ន្ធទៅនិងការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីឃុំមកពីគណបក្សប្រជាជនទាំង​អស់​នោះថា នេះគឺជាការប្រព្រឹត្តអំពើពុករលួយមួយយ៉ាងខ្លាំង ដែលមន្រ្តីទាំងអស់​នោះបាន​ធ្វើ​ខុស​ទៅ​និងច្បាប់ទាំងស្រុងក្នុងនាមខ្លួនជាអាជ្ញាធរឃុំ ។ ​លោកបន្តថា មន្រ្តីឃុំរបស់​គណ​បក្ស​ប្រជា​ជនទាំងនោះមិនត្រូវយកតួនាទីក្នុងការធ្វើលិខិតស្នាមផ្សេងៗដែលជាការងាររបស់ជំទប់មកពី គណបក្ស សម រង្ស៊ី ទៅធ្វើហើយប្រព្រឹត្តអំពើពុករលួយធ្វើបាបរាស្រ្តបែបនេះនោះទេ ត្រូវតែ​ប្រ
គ​​ល់​​តួនាទីមកជំទប់ឃុំរបស់គណបក្ស សម រង្ស៊ី វិញ ដើម្បីឲ្យពួកគាត់​ធ្វើការបំរើប្រជា​ពលរដ្ឋ​ក្នុង​
តួនាទីរបស់ពួកគាត់ ដែល​ជាប់​ឆ្នោតក្រោមការគាំទ្រ និង​ពេញ​ចិត្ត​ពី​សំណាក់ប្រជាពលរដ្ឋរស់នៅ​ក្នុងឃុំទាំងនោះ ។

សូមជំរាបជូនផងដែរថា ការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីឃុំមកពីគណបក្ស​ប្រជាជនលើការ​ធ្វើសំបុត្រកំណើត និងលិខិតបញ្ជាក់កំណើត គឺបានកើតមាននៅស្ទើរទូទាំងឃុំ ក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសផងដែរ ។ ជាមួយគ្នានោះការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពល​រដ្ឋ ពួកគេទាំងនោះក៏បានឆ្លាតឱកាសប្រព្រឹត្តអំពើពុករលួយផងដែរ ដោយមិន​ខ្វល់​ពី​ការរិះគន់​របស់​ប្រជាពលរដ្ឋមកលើពួកគេនោះឡើយ ។

ដូចនេះចំពោះការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីឃុំមកពីគណក្សប្រជាជន លោក ឈុន ឈន ដែលជាអភិបាលខេត្តកំពង់ធំ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាពិ​សេសលោករដ្ឋមន្រ្តីក្រសួងមហាផៃ្ទ ស ខេង ត្រូវតែចាត់វិធានការ​ចំពោះការ​ប្រព្រឹត្តអំពើរពុក​រលួយរបស់មន្រ្តីឃុំមកពីគណបក្សប្រជាជនទាំងនោះឲ្យបានឆាប់ ជៀសវាងកុំឲ្យ​ប្រជាពលរដ្ឋ​ទទួល​រងនូវភាពអយុត្តិធម៌ និងរងគ្រោះពីការប្រព្រឹត្តអំពើពុករលួយ​របស់មន្រ្តី​ពុក​រលួយខិលខូច​ទាំង​អស់​​នោះទៀត ដែលគេបានរៀបចំឡើងមានលក្ខណៈជាប្រព័ន្ធយ៉ាងដូចនេះនោះ ៕

No comments:

Post a Comment

yes