សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

កូន​​គោ​​មាន​​ភ្នែក​​៤​ អណ្តាត​ពីរ​ អ្នក​ស្រុក​ ជឿ​ថា​​មាន​​បា​រមី​​


កូន​គោមួយ​ក្បាល កើតមក​មាន​ភាពខុស​ប្លែក​ពី​សត្វ​គោ​ដ៏​ទៃ ដោយមាន​ភ្នែក​៤​រន្ធ​ច្រ មុះ​៤ និង​អណ្តាត​២​។ភាពខុសប្លែក​របស់​វា បានធ្វើឱ្យ​មនុស្សម្នា​ជាច្រើន​នាក់​មានការ​ភ្ញាក់ផ្អើល​និង​ចាប់ អារម្មណ៍ ហើយ​នាំ គ្នា​មក​មើល​កូន​គោ​ដែល​ទើបនឹង​កើត​នេះ​ភ្លូកទឹកភ្លូកដី ហើយ​មាន​អ្នកខ្លះ ជឿថា​មាន​បារមី​កាន់ ហើយ​បាននាំគ្នា​យក​ធូប​ទៀននិង បច្ច័យ​មក​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ និង​រកស៊ី​មានបាន​។​

កូន​គោ​ចម្លែក​នេះ ជា​កម្ម​សិទ្ធ​របស់​គ្រួសារ​កសិករ​មួយ​ដែលមាន​ឈ្មោះថា សាន ទៅ អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះសាន ផល អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះ​ម៉ាក់​ប្រាំង ឃុំ​បឹង សា លា​ខាងត្បូង ស្រុក​កំពង់ ត្រលាច ខេត្តកំពត​។ លោក​សាន ទៅ បាន​រៀបរាប់​ប្រាប់ ឱ្យដឹងថា កាលពី​៤​ខែ​មុន គាត់​និង​ប្រពន្ធ​គាត់ បាន​ទិញ​មេគោ​ផើម​មួយ​ក្បាល ពី​ឃុំ​ព្រែក​ក្រឹស មក​ចិញ្ចឹម​ទុក សម្រាប់ធ្វើ​មេ​បន្ត​ពូជ​។ លុះដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១២ កន្លងមក នេះ មេគោ​ដែល​គាត់​ទិញ​នោះ​ស្រាប់តែ​ឈឺពោះ​គ្រប់​ខែ​កើតកូន​។ ពេល​គាត់​ដឹងថា មេគោ​ជិត​នឹង​កើតកូន គាត់​មិ​ង​ប្រពន្ធ​គាត់​មាន​អារម្មណ៍​សប្បាយ រីករាយ​ខ្លាំងណា់ស់ ព្រោះ​រំពឹងថា ក្រោយ​វា​កើត​ហើយដល់ពេល​វា ធំ​គាត់​អាចយ​កវា មក​ប្រើ​ជា​កម្លាំង​អូសទាញ ភ្ជួរ​រាស់​ក្នុង​ការងារ​កសិកម្ម ឬ ជួញដូរ​តាម​តម្រូវការគ្រាន់​បាន​ប្រា​ក់ចាយ ផ្គត់ផ្គង់​ជីវភាព​គ្រួ សារ​ប្រ ចាំថ្ងៃ​។ 
តែ​គួ​ឱ្យ​ស្តាយ​ខ្លាំងណាស់ ដែល​ក្តី​ស្រ​ម៉ៃ របស់​ពួកគាត់ត្រូវ​រលាយ​សាបសូន្យ ទៅវិញ ទាំង ស្រុង បន្ទាប់ពី​ឃើញ​កូន​គោ​ក្នុង​ក្តី​ស្រ​ម៉ៃ នេះ​កើតមក​មាន​លក្ខណៈ​ទ្រុងទ្រាយ​ខុស ប្លែក​ពី​កូន​គោ​ដ៏​ទៃ​។ វា​កើតមក​មាន ជើង​និង​ទ្រុងទ្រាយ ដងខ្លួន​ដូច​កូន​គោ​ធម្មតា ប៉ុន្តែ ខុសប្លែក​ត្រង់​មាន​ក្បាល​ខ្លី គ្មាន​ក្តោងច្រមុះ មាន​រូបរាង​ចង់​ស្រដៀង នឹង​ក្បាលដំរី​បន្តិច​ព្រមទាំង មាន​ភ្នែក​ចំនួន​៤ ច្រមុះ​២​រន្ធ​៤ និង​អណ្តាត​២ ខុសប្លែក​ពី គោ​ដ៏​ទៃ ដែល​មិន​ធ្លា​ន់​មាន​សត្វ​គោ​ណា​ដូច​ទេ​។ 
ភាពខុសប្លែក​របស់​គោ​នេះ​បាន ធ្វើឱ្យ​ម្ចាស់​គោ​ដែល​ច​ញ្ចឹ​ម​ចង់បាន​ផល​នោះ មិន​រំ ពឹងថា វា​អាច​រស់នៅ​បានយូ​ដូច​កូន​គោ​ដ៏​ទៃ​ទេ ព្រោះ​មិនដឹងថា​វា​អាច​ស៊ី​ស្មៅ​បាន ឬ​មិនបាន​ផង តែបើ​វា​មានជីវិត​រស់ ក៏​មិន​រំពឹងថា​លក់បាន​លុយ​ច្រើន​ដែរ ព្រោះ​គោ​ចម្លែក​នេះ គ្មាន​អ្នក ណា​ហ៊ាន​ទិញ​ឡើយ​។ជាមួយគ្នានេះដែរ​ក៏មាន​អ្នកស្រុក​ជាច្រើន​ភ្ញាក់ផ្អើល​នាំគ្នា ចោមរោម​មើល​កូន​គោ​ចម្លែក​នេះ​យ៉ាង​ណែន ណាំ​តាន់តាប់​។ ពួកគេ​ម្នាក់ៗ ក្រោយពី​បានឃើញ​កូន​គោ​នេះហើយ​ក៏មាន​ការ​ងឿង ឆ្ងល់​នៅក្នុង​ចិត្ត គ្រប់ៗ​គ្នា ព្រោះ​ពួកគាត់​មិន​ធ្លាប់​បានឃើញ​ហេតុ ភេទ នេះ​ពីមុនមក ទេ​។​
ទទឹម​គ្នា​នេះដែរ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ដែលមាន​ការជឿ​ស៊ប់ លើ​ជំ នឿ​អរូបី បាននាំគ្នា​យកទៀនធូប និង​បច្ច័យ​មក​បួងសួង​បែប​ន់​សុំ​សេចក្តីសុខ រកស៊ី​មានបាន ព្រោះ​ពួកគាត់​ជឿថា កូន​គោ​នេះ​ជា​ទេវតា ឬ​អ្នក​មានបុណ្យ​មក​ចាប់កំណើត ដើម្បី មក​រំដោះ​កម្ម​ស្រោចស្រង់​ជីវិត​មនុស្ស លោក​តែ​ក៏មាន អ្នកខ្លះ ដែល​មិន​ជឿ លើ រឿងនេះ គិតថា​វា​ជា​បាតុភូត​ធម្មតា​របស់​ធម្មជាតិ​ប៉ុណ្ណោះ​។​
ស្រប​ពេលដែល​អ្នកស្រុក​ជាច្រើន​នាក់​ជឿថា​កូន​គោ​ចម្លែក​នេះ​ជា​អ្នកមាន​បុណ្យ មក ចាប់ កំ ណើត​និង​មក​សង្គ្រោះ​ជីវិត​មនុស្សលោក​នេះ​។ គេ​សង្កេតឃើញថា​ជីវិត​របស់ កូន​គោ​ចម្លែក​នេះ គឺ​ស្ថិតនៅក្នុង​ដំ ណាក់កាល​ស្លា​ប់រស់​នៅឡើយ ព្រោះ​វា​កំពុង​ដេក នឹង​ដី​នៅ​មួយកន្លែង ងើប​ដើរ​មិន​រួច ហើយ​ត្រូវ ពឹង ផ្អែក​ទាំងស្រុង​លើ​ម្ចាស់​ដែល មាន ចិត្តបុណ្យ​របស់​វា​ជា​អ្នក​បញ្ចុក​ទឹកដោះគោ​ឱ្យ​បៅ​គ្រប់ពេលវេលា​ដើម្បី​រស់​។​

No comments:

Post a Comment

yes