សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

គល់ បញ្ញា ៖ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​នេះ​មាន​ភាព​មិន​ប្រក្រតី​ដូច​ឆ្នាំ​មុន​​ដែរ


លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល នៅ​ព្រឹក​ថ្ងៃទី​១៨ កញ្ញា នេះ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ឯ​សណ្ឋាគារ​អ៊ីមភឺរៀល​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២​នេះ មាន​ភាព​មិន​ប្រក្រតី ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០១១​ដែរ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល
លោក គល់ បញ្ញា បន្ត​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​នេះ​មាន​ការ​កែ​លម្អ​តិច​តួច​ប៉ុណ្ណោះ។ បញ្ហា​ភាគ​ច្រើន​ដែល​ត្រូវ​បាន​រក​ឃើញ​នោះ​គឺ​ ​ស្មៀន​ឃុំ-សង្កាត់​មួយ​ចំនួន​បាន​បង្ក​ភាព​ស្មុគស្មាញ​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដូច​ជា​ពួក​គេ​មក​ធ្វើ​​ការ​យឺតយ៉ាវ​នៅ​ពេល​ចុះឈ្មោះ និង​ពិបាក​រក​ឯកសារ​មក​ចុះ​ឈ្មោះ និង​មាន​អ្នក​ខ្លះ​មិន​បាន​មក​បង្ហាញ​មុខ​នៅ​ពេល​ចុះ​ឈ្មោះ តែ​បែរ​ជា​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ដោយ​សារ​តែ​ស្មៀន​គ្រាន់​តែ​មើល​ឯកសារ ហើយ​ចុះ​ឈ្មោះ​ឲ្យ​តែ​ម្តង។
ជាមួយ​គ្នា​នេះ លោក គល់ បញ្ញា ក៏​បាន​សម្តែង​ការ​គាំទ្រ​ផង​ដែរ​ ចំពោះ​សំណើ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​មាន​ការ​រុះរើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។
បើ​តាម​លោក គល់ បញ្ញា ក្បាល​ម៉ាស៊ីន​របស់ គ.ជ.ប គឺ​គួ​តែ​ត្រូវ​ជ្រើស​រើស ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ជាតិ៕

No comments:

Post a Comment

yes