នេះជាហេតុការណ៍ដ៏ចម្លែកថ្មីមួយបានកើតឡើងកាលសប្តាហ៍មុន ខណៈដែលស្រ្តីម្នាក់បានសម្រាលកូនមកបែរជាមានរូបរាងដូចជាសត្វសេះទៅវិញ។ ហេតុការណ៍បានកើតឡើងនៅឯទីកន្លែងសក្ការៈបូជាសម្រាប់មនុស្សបន់ស្រន់ផ្សេងៗ នៃសហគមន៍អេវ៉រៀរៀ នៅតាមដងវិថីបេនីន សាពីលី នៃទីក្រុងបេនីន ខេត្តអេដូ ប្រទេសនីហ្សេរីយ៉ា។ ស្រ្តីរូបនេះបានរៀបការអស់រយៈពេល១១ឆ្នាំមកហើយតែពុំកូនចៅមួយគ្រាប់ឡើយ។
យោងតាមសាក្សីឃើញផ្ទាល់អ្នកស្រីវើរ៉ូនីកា អេងឲហ្គីប័រ ដែលជាគិលានុបដ្ឋាយិកា ម្នាក់និយាយថា ស្រ្តីដែលគេសុំមិនបញ្ចេញឈ្មោះនោះគឺមានរបរជាអ្នកលក់បន្លែអស់រយៈពេលជាង១០ឆ្នាំមកហើយ។ លើសពីនេះស្រ្តីម្នាក់នោះមានសន្តានចិត្តល្អហ៊ានលះបង់កម្លាំងកាយមិនខ្លាចណឿយហត់ និងលុយកាក់សម្រាប់ផ្គត់ផ្គង់ដល់ប្រុសកំណាន់ចិត្តខ្លួនឲ្យរៀនសូត្រនៅថ្នាក់មហាវិទ្យាល័យទៀតផង។
តែជាអកុសលពេលអ្នកទាំងពីរបានព្រមព្រៀងគ្នាដល់ថ្ងៃរៀបការនោះស្រាប់តែម្តាយខាងប្រុសមិនទទួលយកនាងទៅវិញ។ ដូច្នេះពួកគេក៏ផ្តាច់ទំនាក់ទំនងគ្នា។ ចំណែកបុរសនោះក៏រៀបការជាមួយនារីផ្សេង ខណៈនាងក៏បានរៀបការជាមួយបុរសផ្សេងប៉ុន្មានឆ្នាំក្រោយមកទៀតដែរ។
គិលានុបដ្ឋាយិកាខាងលើបានប្រាប់៖«នាងបានស្រវ៉ាចាប់កាន់ជើងមនុស្សដទៃខណៈពេលនាងខំប្រឹងសម្រាលកូន។ លុះទារកនោះបានកើតចេញមកហើយ ស្រាប់តែមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញទារកនោះមានលក្ខណៈខុសប្រក្រតីដោយអ្នកខ្លះគិតថា វាមានរូបរាងដូចជាសត្វពពែ និងអ្នកខ្លះរាងដូចជាសត្វសេះ ដោយសារវាមានកវែង និងត្រចៀកវែងដូចជាសត្វមែន»។ គិលានុបដ្ឋាយិការូបនោះបន្តថា៖«វាពិតជាមានរាងដូចជាសត្វសេះពិតមែន ទោះបីទារកនោះជាមនុស្សក៏ដោយ»។
ចំណែកមន្រ្តីទទួលបន្ទុកខាងលើក៏បាននិយាយថា៖«ខ្ញុំមិនអាចពណ៌នាបានឡើយ។ យើងឃើញថា មានមនុស្សខ្លះបានក្អួតចំពោះការបានឃើញទិដ្ឋភាពទារកនោះនៅពេលក្រុមការងារយើងបានជួយសម្រាលកូនស្រ្តីម្នាក់នេះផងដែរ»។
បន្ទាប់ពីមានហេតុការណ៍ដ៏ចម្លែកនេះមកមន្រ្តីទទួលបន្ទុកក៏បានព្រមានដល់អ្នកប្រតិបត្តិសាសនាទាំងឡាយឲ្យជម្រះចោលនូវអំពើបាបទាំងឡាយរបស់ខ្លួនតាមរយៈការមកបន់ស្រន់នៅឯព្រះវិហារ។ ស្រ្តីនោះត្រូវបានគេផ្តល់ថ្នាំសម្រាប់ព្យាបាលខណៈកូនដែលចម្លែករបស់នាងត្រូវគេដាក់ទុកចោលឲ្យរហូតដល់ផុតដង្ហើមនៅកម្រាលឥដ្ឋដោយគ្មានអ្នកណាអើពើមើលវាឡើយ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹង។
ឧព្ភូតហេតុបានកើតឡើងបែបនោះក៏បានធ្វើឲ្យអ្នកដែលចូលទៅគោរពព្រះក្នុងព្រះវិហារមានអារម្មណ៍ខ្ពើមរអែមផងដែរចំពោះរឿងទារកចម្លែកបានសម្រាលនៅទីនោះ។ មន្រ្តីទទួលបន្ទុកដដែលក៏បានបន្តដែរថា វាប្រាកដជាមានពាក់ព័ន្ទនឹងរឿងវេទមន្តក្រឡាខ្លួនជាមិនខាន។ លោកបន្ថែមថា៖«យើងធ្លាប់ឃើញលុយ អាចប្រែក្រឡាខ្លួនជាសត្វអណ្តើកនៅក្នុងព្រះវិហារនេះកាលពីមុន»។
វេជ្ជបណ្ឌិតជឺរី យូវៃហ្វូ អ្នកប្រឹក្សានិងជានាយកមន្ទីរពេទ្យទីក្រុងបេនីន ក៏ត្រូវបានគេធ្វើការទំនាក់ទំនាក់ដើម្បីផ្តល់យោបល់ចំពោះរឿងដែលស្រ្តីម្នាក់សម្រាលបានកូនរាងដូចសត្វសេះនេះដែរ។
វេជ្ជបណ្ឌិតបន្តថា៖«ព្រះជាម្ចាស់មិនបង្កើតឲ្យមានឧព្ភូតហេតុបែបនេះទេ។ ហើយព្រះនឹងមិនផ្តល់នូវកំណើតទារកឲ្យស្រ្តីម្នាក់នេះជាកូនសេះបែបនេះបានដែរ»៕
No comments:
Post a Comment
yes