សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

លោក​ ញឹ​ម​ សុខ​ណា​ង​​ នៅ​តែ​គាប​សង្កត់​កោសរូស​ពុក​រលួយ​រំខាន​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​


ប៉ោយ​ប៉ែ​ត​ ៖​ បើ​ទោះជា​កន្លង​ទៅ​ លោក​ ញឹ​ម​ សុខ​ណា​ង​ អនុប្រធាន​កា​រិ​យា​ល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ រង​នូវ​បណ្ដឹង​របស់​ក្រុមហ៊ុន​វិនិយោគ​ និង​ដឹក​ទំនិញ​ចំនួន​១២​ក្រុមហ៊ុន​ទៅ​កាន់​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយក​គយ​និង​រដ្ឋាករ​កម្ពុជា​ លើ​បញ្ហា​អំពើ​ពុក​រលួយ​ក៏​ដោយ​ ខណៈ​ដែល​ថ្នាក់​ លើ​យឺតយូរ​ក្នុង​ការ​កែទម្រង់​ចំពោះ​ភាព​ មិន​ប្រក្រតី​របស់​បុគ្គល​រូប​នេះ​ គឺ​ការ​ គាបសង្កត់​ ការ​ធ្វើ​ឱ្យ​រាំងស្ទះ​អំពើ​ពុក​ រលួយ​ក្រោម​តុ​របស់​លោក​ ញឹ​ម​ សុខ​ណា​ង​ រឹតតែ​បន្ដ​ និង​ផ្គើន​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ហ៊ុន​មួយ​ចំនួន​ ។​ នេះ​បើ​តាម​ការ​អះអាង​ ពី​ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ ទៅ​កាន់​លោក​ ប៉ែន​ ស៊ី​ម៉​ន​ កាលពី​ខែ​ សីហា​នោះ​ ។
​ក្រុមហ៊ុន​ចំនួន​១២​ គឺ​ ១-​ក្រុមហ៊ុន​ ថោ​ង​ឡេ​ង​ អាហរ័ណ​-​នីហរ័ណ​,​ ២-​ក្រុម​ ហ៊ុន​ថុ​ង​ហួត​,​ ៣-​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ ត្បូង​ពេជ្រ​,​ ៤-​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប៉ា​ស៊ី​ ហ្វិ​ក​,​ ៥-​ក្រុមហ៊ុន​សេង​ ហុង​ហេង​,​ ៦-​ ក្រុមហ៊ុន​ជីប​ម៉ួ​ង​គ្រុប​,​ ៧-​ក្រុមហ៊ុន​ឡាយ​ ហាក់​,​ ៨-​ក្រុមហ៊ុន​សំ​ សំណាង​,​ ៩-​ក្រុម​ ហ៊ុន​ប្រាក់​ ធា​រិ​ទ្ធ​,​ ១០-​ក្រុមហ៊ុន​រឿ​ម​ វុ​ធ​,​ ១១-​ក្រុមហ៊ុន​តេ​ង​ឡាយ​ និង​១២-​ក្រុម​ ហ៊ុន​ដឹក​ជញ្ជូន​អ៊ា​ ធី​ ស៊ី​ ធ្លាប់​បាន​ដាក់​ ពាក្យបណ្ដឹង​នោះ​ ក៏​បញ្ជាក់​អំពី​ទ​ង្វើ​របស់​ លោក​ ញឹ​ម​ សុខ​ណា​ង​ តែងតែ​បង្ក​ការ​ រាំងស្ទះ​ដល់​ការ​បង់ពន្ធ​ជូន​រដ្ឋ​ ពិសេស​ បង្ក​ការ​រំខាន​ជា​ច្រើន​លើក​ច្រើន​សា​ ធ្វើ​ ឱ្យ​រាំងស្ទះ​ដល់​ការ​ប្រកប​មុខរបរ​អាជីវកម្ម​ របស់​បណ្ដា​ក្រុមហ៊ុន​ បណ្ដាល​ឱ្យ​មានការ​ ខូចខាត​ និង​បាត់បង់​ពេលវេលា​ ដោយ​ សារ​តែ​បុគ្គល​ ញឹ​ម​ សុខ​ណា​ង​ គិតតែ​ ផលប្រយោជន៍​សួនតួ​ មិន​គិត​ពី​ផល​ ប្រយោជន៍​ជាតិ​ជា​ធំ​ ។​

​តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ទៀត​ថា​ មិនដឹង​ជា​លោក​ ញឹ​ម​ សុខ​ណា​ង​ មាន​ ខ្នងបង្អែក​ក្រាស​កម្រិត​ណា​នោះ​ទេ​ ពីព្រោះ​  អ្វី​ដែល​ជា​ការ​មិន​ពេញចិត្ដ​ពី​បណ្ដា​ក្រុម​ ហ៊ុន​ចំពោះ​ទ​ង្វើ​ពុក​រលួយ​របស់​គាត់​មិន​ ព្រម​កាត់​បន្ថយ​ បែរជា​គាត់​ហ៊ាន​ប្រើ​ ពាក្យ​មិន​គប្បី​ដូច​ជា​ពាក្យ​ថា​ “​អញ​នៅ​ ប៉ោយ​ប៉ែ​ត​ជាង​១០​ឆ្នាំ​ហើយ​ គ្មាន​អ្នក​ ណា​ធ្វើ​អញ​បាន​ទេ​ ”​ នេះ​ជាដើម​ ។​
​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ​ តាម​ទូរស័ព្ទ​ លោក​ ញឹ​ម​ សុខ​ណា​ង​ មិន​ បាន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​ ដោយ​លោក​ អះអាង​ថា​កំពុង​ជាប់រវល់​ ប៉ុន្ដែ​អ្នក​ដែល​ ប្ដឹង​នោះ​គ្រាន់តែ​ការ​ខឹង​បុគ្គល​ ។​
​ដោយឡែក​ លោក​ ឈួ​ន​ ហៃ​ ប្រធាន​ ស្នាក់​ការ​គយ​និង​រដ្ឋាករ​ច្រក​អន្ដរជាតិ​ ប៉ោយ​ប៉ែ​ត​ឡើង​ថ្មី​ ក៏​ដូច​ជា​លោក​ ផូ​ ផល្លា​  ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ដ​បន្ទាយ​ មាន​ជ័យ​ នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ទេ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ខែកញ្ញា​ឆ្នាំ​២០១២​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ ។​ ប៉ុន្ដែ​ អ្នក​រត់ការ​ទំនិញ​វិនិយោគ​ក៏​បាន​លើក​ ឡើង​ផង​ដែរ​ថា​ អំពើ​ពុក​រលួយ​នៅ​ក្នុង​ អង្គភាព​នេះ​កើត​មាន​ជា​ប្រចាំ​ យ៉ាង​ ហោច​ណាស់​ក៏​គាត់​ត្រូវ​បង់ប្រាក់​លើស​ ពី​១.០០០​ទៅ​១.៥០០​បាត​ ពាក់ព័ន្ធ​ទៅ​ នឹង​ឯកសារ​ចុះ​ប្រតិវេទន៍​គយ​ ពិសេស​ លោក​ ញឹ​ម​ សុខ​ណា​ង​ គាត់​ហាក់ដូចជា​ មិន​បាន​បោះបង់​ចំពោះ​ទ​ង្វើ​ពុក​រលួយ​ ការ​ទាញ​យក​ផលប្រយោជន៍​សម្រាប់​ បុគ្គល​ខ្លួនឯង​ និង​បង្ក​ឱ្យ​មាន​រាំងស្ទះ​ដល់​ បណ្ដា​ក្រុមហ៊ុន​ ក្នុង​ការ​ប្រកប​អាជីវកម្ម​  ដែល​គាត់​ដាក់​ភាព​សង្ស័យ​ថា​ ទ​ង្វើ​របស់​ លោក​ ញឹ​ម​ សុខ​ណា​ង​ អាច​មាន​ខ្នងបង្អែក​ ឬ​ផ្ដល់​ផលប្រយោជន៍​ខ្ពស់​ក្នុង​កម្រិត​ណា​ មួយ​សម្រាប់​ប្រធាន​ស្នាក់​ការ​និង​ប្រធាន​ សាខា​ ទើប​បុគ្គល​រូប​នេះ​គាត់​មិន​បាន​ ព្រួយបារម្ភ​ការ​ប្ដឹង​ពី​បណ្ដា​ក្រុមហ៊ុន​ ក៏​ដូច​ ជា​បន្ដ​ពុក​រលួយ​ដដែល​នោះ​ ។​
​គួរ​រំលឹក​ថា​ ស្ថាប័ន​គយ​នៅ​ច្រក​អន្ដរ​ ជាតិ​ប៉ោយ​ប៉ែ​តរង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ ពី​មជ្ឈដ្ឋាន​មហាជន​ ពិសេស​សកម្មភាព​ របស់​មន្ដ្រី​គយ​ឈរ​យក​លុយ​គ្មាន​សណ្ដាប់​ ធ្នាប់​នៅ​ជិត​គល់​ស្ពាន​មិត្ដភាព​កម្ពុជា​-​ថៃ​ បង្ខំ​ឱ្យ​ឈ្មួញ​ដឹក​ទំនិញ​បង់ប្រាក់​ ក៏​ដូច​ ជា​កម្មករ​អូស​ទំនិញ​តាម​រទេះ​ ដែល​មិន​ ទាន់​ធ្វើការ​លុប​បំបាត់​ បើ​ទោះជា​ករណី​ខ្លះ​ ការ​ទាមទារ​លុយ​ពី​ឈ្មួញ​ និង​កម្មករ​បាន​ ក្លាយទៅជា​អំពើ​ហិង្សា​កើត​មាន​ជា​ញឹកញាប់​ក៏​ដោយ​ ៕

No comments:

Post a Comment

yes