សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ជា​ច្រើន​កន្លែង​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ដ​រតនគីរី​


ខេត្ដ​រតនគីរី​ ៖​ ទីតាំង​លក់​ម៉ូតូ​គេច​ពន្ធ​ប្រមាណ​១០​កន្លែង​កំពុង​ដាក់​តាំង​លក់​ម៉ូតូ​គ្រប់​ប្រភេទ​​ ដោយ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ឡើយ​ ខណៈ​ដែល​ម៉ូតូ​ទាំងនោះ​ភាគច្រើន​ គឺ​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​ ។​
​ខេត្ដ​រតនគីរី​ដែល​ជា​ខេត្ដ​ទេសចរណ៍​ មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ។​ នៅ​ផ្សារ​ទីរួមខេត្ដ​នេះ​មាន​ទីតាំង​លក់​ ម៉ូតូ​ជា​ច្រើន​កន្លែង​ដែល​ដាក់​តាំង​ម៉ូតូ​គ្មាន​ពន្ធ​លក់​តម្រៀប​គ្នា​ ។​ ក្រុម​អាជីវករ​ទាំងនោះ​បានឱ្យ​ដឹង​ថា​ ម៉ូតូ​ភាគច្រើន​ ដែល​ខ្លួន​ដាក់​តាំង​លក់​នេះ​គឺ​នាំ​ចូល​មក​ពី​ ប្រទេស​វៀតណាម​ ដោយ​ក្រុម​ឈ្មួញ​ បាន​នាំ​ចូល​តាម​ច្រកព្រំដែន​អន្ដរជាតិ​ អូ​រយ៉ា​ដាវ​និង​តាម​ច្រករបៀង​មួយ​ ចំនួន​ទៀត​ ។​
​ក្រុម​អាជីវករ​ទាំងនោះ​អះអាង​ថា​ ម៉ូតូ​គ្មាន​ពន្ធ​ដែល​ខ្លួន​ដាក់​តាំង​លក់​ គឺ​មាន​តម្លៃ​ថោក​ អាច​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ល្មមៗ​ទិញ​យក​ទៅ​ជិះ​បាន​ ដោយ​តម្លៃ​មិន​លើស​១​ពាន់​ដុល្លារ​នោះ​ទេ​ ។​ ម៉ូតូ​គ្មាន​ពន្ធ​ទាំងនេះ​ គឺ​លក់​ដាច់​ជាង​ប្រភេទ​ ដែល​បង់ពន្ធ​ត្រឹមត្រូវ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ ។​

​ការ​ដាក់​តាំង​លក់​ម៉ូតូ​គ្មាន​ពន្ធ​តាម​ អំពើ​ចិត្ដ​របស់​ក្រុម​ឈ្មួញ​ក្នុង​ខេត្ដ​រតន​ គី​រី​ខាងលើ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះ​ គន់​ ដោយ​ចោទប្រកាន់​ថា​ ការ​ដាក់​លក់​ ម៉ូតូ​គ្មាន​នាំ​ចូល​ពី​បរទេស​ ពិសេស​ពី​ប្រទេស​វៀតណាម​ គឺ​បាន​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ​មួយ​ចំណែក​ធំ​ និង​ម្យ៉ាង​ការ​ប្រើប្រាស់​ម៉ូតូ​គ្មាន​ពន្ធ​បែប​នេះ​ គឺ​បង្ក​ឱ្យ​មាន​អសន្ដិសុខ​កើតឡើង​ដោយសារ​តែ​ ពួក​ចោរ​អាច​ទៅ​លួច​ ឬ​ប្លន់​ម៉ូតូ​ទាំងនោះ​ ទៅ​លក់​នៅ​ទីណា​ក៏​បាន​ ដោយ​មិន​ចាំ​បាច់​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់​ ។​
​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ដ​រតនគីរី​បាន​ងឿងឆ្ងល់​ថា​ នៅ​ពេល​ពួក​គេ​ជិះ​ម៉ូតូ​ គ្មាន​ពន្ធ​ទាំងនោះ​មក​ទីប្រជុំ​ឬ​មក​ទី​រួម​ ខេត្ដ​ម្ដងៗ​ ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ មិន​ដែល​ខាន​ម្ដងណា​ឡើយ​។​ ប៉ុន្ដែ​ទីតាំង​ដាក់​លក់​ម៉ូតូ​អត់​ពន្ធ​ជា​ច្រើន​កន្លែង​ក្នុង​ ផ្សារ​ទីរួមខេត្ដ​ដែល​មាន​ម៉ូតូ​រាប់រយ​ គ្រឿង​ បែរជា​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​ទៅ​វិញ​។​
​ជុំវិញ​ការ​នាំ​ចូល​ម៉ូតូ​គ្រប់​ប្រភេទ​ គ្មាន​ពន្ធ​មក​ដាក់​លក់​នៅ​ក្នុង​ផ្សារ​បាន​ លុង​ ខេត្ដ​រតនគីរី​ខាងលើ​នេះ​ លោក​នូវ​ តារា​ ប្រធាន​ការិយាល័យ​ប្រឆាំង​បទ​ ល្មើស​សេដ្ឋកិច្ច​ខេត្ដ​រតនគីរី​ បានឱ្យ​ដឹង​ ថា​ ករណី​នេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​សមត្ថ​ កិច្ច​របស់​លោក​ទេ​ ដោយ​បង្វែរ​សំណួរ​ ទៅ​សួរ​គយ​ និង​រដ្ឋាករ​ ហើយ​ករណី​បង្ក្រាប​ លុះត្រាតែ​ខាង​គយ​ និង​រដ្ឋាករ​មក​សហ​ ការ​ជាមួយ​សមត្ថកិច្ច​ ទើប​ចុះ​បង្ក្រាប​ ។​
​កាសែត​នគរវត្ដ​មិន​អាច​ទំនាក់ទំនង​ ទៅ​លោក​ ជួប​ ចំរើន​ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្ដ​រតនគីរី​បំភ្លឺ​ជុំវិញ​ករណី​ ខាងលើ​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ ។​
​គួរ​ជម្រាប​ថា​ ម៉ូតូ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​ និង​ប្រទេស​ជិតខាង​ មួយ​ចំនួន​ទៀត​មិនមែន​មាន​ដាក់​តាំង​ លក់​តែ​នៅ​ក្នុង​ខេត្ដ​រតនគីរី​មួយ​នោះ​ទេ​ គេ​សង្កេត​ឃើញ​ម៉ូតូ​ច្រើន​ប្រភេទ​ដែល​ គ្មាន​ពន្ធ​ គឺ​មាន​ដាក់​តាំង​លក់​នៅ​តាម​ បណ្ដា​ផ្សារ​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​ កម្ពុជា​ ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ក៏​មាន​ដែរ​ ៕

No comments:

Post a Comment

yes