សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

ឈើ​បេ​ង​​​​​ ​ចំ​នួន​ ​៥​៤​ ​ដុំ​​ ​ត្រូវ​ម​ន្រ្តី​ជំ​នា​ញរ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ខេ​ត្ត​ ​និ​ង​ស្រុ​ក​ ​ប​ង្រ្កា​ប​បា​ន​

ឈើ​បេ​ង​​​​​ ​ចំ​នួន​ ​៥​៤​ ​ដុំ​​ ​ត្រូវ​ម​ន្រ្តី​ជំ​នា​ញរ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ខេ​ត្ត​ ​និ​ង​ស្រុ​ក​ ​ប​ង្រ្កា​ប​បា​ន​

ក្រចេះ៖ ឈើ​បេង ប្រមាណ​ជា​ចំនួន ៥៤ ដុំ ត្រូវបាន​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ព្រែក​ប្រសព្វ រួមសហការ​ណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ រឹបអូស​បាន កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​បម្រុង​នឹង​លួច​ស៊ីដាច់។
មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​និយាយ​ឲ្យ​ដឹងថា ឈើ​បេង ចំនួន ៥៤ ដុំ​នេះ ត្រូវបាន​កម្លាំង​ជំនាញ​សហ​ការណ៍​ជាមួយ​កម្លាំង​អាជ្ញាធរ​ដែនដី ធ្វើការ​បង្ក្រាបបាន បន្ទាប់ពី​លោក​បានទទួល​ព័ត៌មាន​ពី​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ពី​សំណាក់​ក្រុម​ឈ្មួញ ដែល​ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់។
លោក​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​មួយ​ទូក ដែល​បង្ក្រាបបាន​នេះ មាន ចំនួន ៥៤ ដុំ គឺជា​ប្រភេទ​ឈើ​បេង​ទាំងអស់ ហើយ​មាន​មុខកាត់ធំៗ ប្រវែង ១ ម៉ែត្រ ទៅ ២ ម៉ែត្រ គឺជា​ប្រភេទ​ឈើ​ត្រូវប៉ាន់ មាន​តំ​ម្លៃ​ខ្ពស់​នាពេល​បច្ចុប្បន្ន។ មន្ត្រី​រូបនេះ បាន​និយាយទៀតថា ចាប់តាំងពី​ទឹកទន្លេរ​មេគង្គ​ចាប់​ផ្តើមឡើង គឺ​ងាយស្រួល​ក្នុងការ​ចរាចរណ៍​ឈើ​ល្មើសច្បាប់​តាម​ទូក តាម​ក្បួន ហើយ​ការដឹកជញ្ជូន​នេះ គឺ​ពួក​ឈ្មួញ​ច្រើន​ធ្វើឡើង​នៅពេលយប់។


ប្រភពព័ត៌មាន ចេញពី​ស្រុក​សំបូរ បាន​ខ្សឹប​ប្រាប់ថា ម្ចាស់​ឈើ​បេង ចំនួន ៥៤ ដុំ ខាងលើនេះ មាន​ម្ចាស់ ឈ្មោះ ចេ​ត ហៅ ជ្រេស និង​ប្រពន្ធ ឈ្មោះ មុំ ជា​ខ្មែរ​អ៊ីស្លាម រស់នៅ​ស្រុក​សំបូរ ខេត្តក្រចេះ។ ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈើ​ទាំង ២ នាក់ ប្តី​ប្រពន្ធ​នេះ បាន​ប្រកបមុខរបរ​រកស៊ី​ជួញ​ឈើប្រណិត​ខុសច្បាប់​ជា​យូរ​មកហើយ តែ​កន្លងមក​មាន​មន្ត្រី​ជំនាញ​មួយចំនួន បាន​ឃុ​ប​ឃិ​ប​បិទបាំង ទើបតែ​ពេលនេះ ត្រូវ​ជាប់អន្ទាក់​របស់​មេព្រៃ​ផ្នែក​ក្រចេះ និង​ផ្នែក​ព្រែក​ប្រសព្វ។

គួរបញ្ជាក់​ថា លោក ចេ​ត ហៅ ជ្រេស នេះ បាន​ប្រកបមុខរបរ​ដឹកឈើ​ដុះ​ស្លែ​មកហើយ ក៏ប៉ុន្តែ មួយរយៈ​ក្រោយ​មកនេះ ប្រពន្ធ​ជា​អ្នកចេញ​មុខ​រក​ម្តង ដោយ​ប្តី​នៅ​ពី​ខាងក្រោយ។ ហើយ​ក្នុង​យុទ្ធនាការ​ចុះបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ខុសច្បាប់​ខាងលើ សមត្ថកិច្ច​ពុំបាន​ឃាត់ខ្លួន​ជនណាម្នាក់​យកមក​ផ្តន្ទាទោស​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​នោះទេ ទោះជា​សមត្ថកិច្ច​ទាំងនោះ ស្គាល់​ម្ចាស់​ឈើ​ក៏ដោយ គឺ​ក្រាន់តែ​ចាប់​រឹបអូស​តែ​ឈើ​ប៉ុណ្ណោះ។ ចំណែក​ឈើ​បេង ចំនួន ៥៤ ដុំ ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ នាំយកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខ្សា​រ៕

No comments:

Post a Comment

yes