សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

ជិត៩ខែ​ឆ្នាំ​២០១២​នេះ​ អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​មាន​៩២នាក់

DSC_0120
ផ្លេកបន្ទរ ក្នុងទីក្រុងភ្នំពេញ

បុរស​កសិករ​ម្នាក់ទៀ​ត​បានស្លា​ប់​ដោយ​សា​រ​រន្ទះ​បាញ់ នៅ​ថ្ងៃ​ពុធ​នេះ នៅ​ខេត្ត​បាត់ដំបង​ ខណៈ​កំ​ពុងភ្ជួរស្រែ​ពេលភ្លៀងធ្លាក់  ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​រន្ទះ​នេះ​បាន​កើ​ន​​រហូតដល់ ៩២នាក់ ក្នុងរយះ​ ពេលជិត៩ខែ ក្នុងឆ្នាំនេះ ប៉ុន្តែ​ចំនួននេះមានកា​រ​ថយចុះ បើប្រៀប​នឹង​រយះពេល៨ ខែ ឆ្នាំ​មុន​មាន​ចំនួន​១៤៦​នាក់។
​លោក​ ពុទ្ធ​ ថា​ន់​ នាយ​ប៉ុស្តិ៍​នគរបាល​គោក​ឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​រន្ទះ​បាញ់​​ស្លាប់​មានឈ្មោះ​ សៀង​ គង់​ អាយុ​៣៥​ឆ្នាំ។លោកថា ជនរងគ្រោះស្លាប់​ ខណៈ​​កំពុង​បើក​គោ​យន្ត​ភ្ជួរស្រែ​ពេល ​មេឃ​ភ្លៀង​ផ្គរ​ខ្លាំង​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែកញ្ញា​ ​ឆ្នាំ​២០១២​ ​នៅ​ចំណុច​អូរ​ព្រែក​ខាងត្បូង​ភូមិ​ចំងាយ​១​គីឡូម៉ែត្រ ​ឋិត​ក្នុងភូមិ​ឆ្កែ​កូន​ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង។​​
បើតាមលោក​ កែវ វី​ នាយកខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយបានថ្លែង​ប្រាប់ភ្នំពេញប៉ុស្តិ័នៅថ្ងៃ​នេះ​​ថា រន្ទះ​បាញ់​បា​នស​ម្លា​ប់​មនុស្ស ៩១នាក់ ក្នុ​ង​រយះពេ​ល ៨ខែក្នុងឆ្នាំ ២០១២នេះ ដែលចំនួន​នេះ​វា​បានថយ​ប្រ​ហែល ៣៧ភាគរយ បើប្រៀ​បធៀ​ប​នឹ​ងរ​យះ​ពេ​ល​ដូច​គ្នា កាលពី​ឆ្នាំ​ទៅ ដែល​មាន​​អ្ន​ក​ស្លា​ប់រ​ហូតដ​ល់​ទៅ ​១៤៦នាក់​។

លោកប​ន្ថែ​ម​ថា រន្ទះបាញ់ក្រៅពីប​ង្ក​ឲ្យ​មា​ន​ម​នុ​ស្សស្លាប់ វាបានបង្កឲ្យម​នុ​ស្ស​៦​៩នា​ក់​ផ្សេ​ង​ទៀត​រ​ងប​បួស និង គោក្រ​បី​ចំនួន ៣២​ក្បាលត្រូវបានស្លា​ប់​។ លោក​ប​ន្ត​ថា គ្រោះ​កាច​​រន្ទះបាញ់​ច្រើ​នកើតឡើ​ង​នៅ​តា​មទីជ​នបទ ​ជា​ពិសេលកើតឡើ​ង​នៅពេ​ល​រដូវធ្លា​ក់ភ្លៀង។
លោកបាន​ប​ញ្ជា​ក់​មូលហេតុ​នៃ​កា​រ​ធ្លា​ក់ចុះចំ​នួ​នអ្នកស្លា​ប់​ដោ​យ​សា​ររន្ទះបា​ញ់​ក្នុ​ង​ឆ្នាំ​នេះថា៖« ពេលវេលាធ្លា​ក់​ភ្លៀង​ដែលបង្កឲ្យមាន​ផ្គរ​រន្ទះ​មានការ​ប្រែប្រួល មានន័​យ​ថា កើត​មាន​គ្រោះ​រាំ​ង​ស្ងួ​ត ការផ្ស​ព្វ​ផ្សា​យ​អំពី​គ្រោះថ្នាក់ ​និងការ​កា​រ​ពា​រអំពី​រន្ទះដល់​ប្រជាពល​រដ្ឋបាន​ទូ​លំទូ​លា​យ​ និងកា​រ​ប្រុ​ង​ប្រ​យ័ត្នខ្ពស់​ ដោយខ្លួ​នឯ​ង​រ​បស់ប្រជា​ព​ល​រដ្ឋ ​គឺជា​កត្តា​ដែល​ធ្វើឲ្យការ​ស្លាប់មានការថយចុះយ៉ាងដូច្នេះ»។
រន្ទះបា​ញ់​បាន​សម្លាប់ម​នុ​ស្សចំនួន ១៦៥នាក់ និង​ប​ង្ក​របួសចំ​នួ​ន ១៣៩នា​ក់​ កាលពី​អំឡុ​ង​ឆ្នាំ​២​០១១ក​ន្ល​ង​ទៅ​។

No comments:

Post a Comment

yes