រង្វង់មូលអតីតបេនឡានផ្សារចាស់ ក្រុងសៀមរាប លិចលង់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១
សៀមរាប: ប៉ុន្មានថ្ងៃនេះ នៅឯខេត្ដសៀមរាប ស្ទើរទូទាំងខេត្ដ បានទទួលឥទ្ធិពលសម្ពាធទាប ហើយភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ធ្វើឱ្យទឹកស្ទឹងសៀមរាប បានឡើងខ្ពស់គួរឱ្យចាប់អារម្មណ៍។ ក្នុងស្ថានភាពបែបនេះដែរ អ្នកជំនាញធនធានទឹក និងឧតុនិយម ខេត្ដសៀមរាប បានព្រមានថា ក្រុងសៀមរាប អាចមានបញ្ហា បើសិនជាភ្លៀងបន្ដធ្លាក់ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២។
លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ដសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ថា ស្ទឹងសៀមរាប នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ មិនទាន់មានអ្វីគួរឱ្យបារម្មណ៍នោះទេ។
លោក នួន គ្រឹះស្នា បានបន្ដថា ប៉ុន្ដែសម្ពាធទាប ដែលបង្កឲ្យមានភ្លៀងធ្លាក់នេះ នឹងអូសបន្លាយ ដល់ថ្ងៃទី៨ ខែកញ្ញា ហើយក្រុងសៀមរាប បើសិនជាភ្លៀងបន្ដធ្លាក់ពីថ្ងៃទី៦ ខែកញ្ញា ទៅដល់ថ្ងៃទី៨ ជាប់រហូតនេះ វាធ្វើឱ្យស្ទឹងសៀមរាប អាចឡើងផុត ហើយក្រុងសៀមរាប អាចប្រឈមនឹងបញ្ហាលិចលង់។

លោកប្រធានមន្ទីរធនធានទឹក ខេត្ដសៀមរាប បាននិយាយថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ ស្ទឹងសៀមរាប មានកម្ពស់ទឹកតែត្រឹម ៦,៥០ ម៉ែត្រ តែប៉ុណ្ណោះ។ ប៉ុន្ដែបើ ១ថ្ងៃ ទៅ ២ថ្ងៃទៀត មានភ្លៀងជាប់ជាប្រចាំ ទឹកស្ទឹងអាចឡើងដល់កម្រិត ៩,៦០ ម៉ែត្រ ដែលអាចធ្វើឱ្យក្រុងសៀមរាប លិចលង់បាន។
តែទោះបីយ៉ាងណាក៏ដោយ លោក នួន គ្រឹះស្នា បានបន្តថា បើថ្ងៃទី៦ និងទី៧ ភ្លៀងបន្ថយទៅវិញ ក្រុងសៀមរាបអង្គរ អាចគេចផុតពីការលិចលង់បាន។
លោក នួន គ្រឹះស្នា បន្ដទៀតថា នៅក្រុងសៀមរាប ទឹកស្ទឹង បានឡើងបន្ដិចក្ដី តែនៅស្រុកបន្ទាយស្រី ស្ទឹងមិនទាន់មានទឹកឡើង គួរឱ្យចាប់អារម្មណ៍នោះទេ។ បើស្ទឹង នៅបន្ទាយស្រី ឡើងខ្ពស់ គឺស្ទឹងសៀមរាប នឹងមានបញ្ហា ជាពិសេសក្រុង អាចប្រឈមនឹងលិចលង់បាន។
លោកបន្ដថា មុខទឹកខាងក្រោម មានដូចជា ស្ពានអាងក្រពើ និងមុខទឹកដទៃទៀត បានបើកអស់ហើយ។ ដោយឡែក នៅប៉ែកខាងលើខេត្ដ ក៏មានការបង្វែមុខទឹកស្ទឹង ឱ្យធ្លាក់ទៅស្ទឹងពួក ស្រុកពួក និងបង្វែឱ្យធ្លាក់ទៅស្ទឹងរលួស ស្រុកប្រាសាទបាគង រួចហើយដែរ។
ទោះបីជាយ៉ាងណាក្ដី អ្នកសៀមរាប មានក្ដីបារម្ភថា ក្រុងសៀមរាប អាចនឹងលិចលង់ជាថ្មី ដូចរដូវវស្សាឆ្នាំមុន ព្រោះភ្លៀងនៅតែបន្ដធ្លាក់ ឥតឈប់ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២។
គួររម្លឹកថា កាលពីឆ្នាំ២០១១ កន្លងទៅ គឺក្រុងសៀមរាប បានចាប់លិចលង់ជាបន្ដបន្ទាប់ តាំងពីដើមខែកញ្ញា។ ស្ទើរពេញមួយខែតុលា គឺក្រុងទទួលការលិចលង់ខ្លាំងក្លាបំផុត។ ការលិចលង់ម្ដងៗ មានរយៈពេលពី ៥ថ្ងៃ ទៅកន្លះខែឯណោះ ទើបគោករីង។
ប៉ុន្ដែឆ្នាំ២០១២នេះ មកដល់ខែកញ្ញាដូចគ្នា ក្រុងសៀមរាប មិនទាន់មានការលិចលង់នៅឡើយទេ ព្រោះរដូវវស្សាឆ្នាំ២០១២ ភ្លៀងមិនទាន់ធ្លាក់ខ្លាំង ហើយណាមួយ អាជ្ញាធរបានបើកមុខទឹកហូរ ដើម្បីបញ្ចៀស កុំឲ្យទឹកហូរបុក តាមស្ទឹងសៀមរាប ដែលកាត់តាមកណ្តាលក្រុងសៀមរាបអង្គរ៕
No comments:
Post a Comment
yes