បន្ទាយមានជ័យ: ជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ និងធ្លាក់ពីប្រទេសថៃ បានស្រកអស់០,៧ម៉ែត្រ នៅសង្កាត់ទាំង ៣ របស់ក្រុងប៉ោយប៉ែត តែបានបង្ករុញទៅប៉ះពាល់និងរងគ្រោះនៅភូមិសាស្ត្រឃុំនានា ក្នុងស្រុកអូរជ្រៅ និងបន្តគំរាមកំហែងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅប៉ែកខាងក្រោម។
មន្ត្រីក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរដែនដីខេត្ត-ក្រុងបានបន្តអនុវត្តនូវអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលអោយចុះពិនិត្យសិក្សា ដោះស្រាយ និងគ្រប់គ្រងទឹកជំនន់ក្នុងខេត្តនេះ ឆ្នាំនេះ។
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ចូលរួមតិចតួច និងមួយរយៈពេលខ្លីក្នុងការងារជំនាញខ្លួននេះ ពោលគឺមន្ត្រីអាជ្ញាធរដែនដី ជាអ្នកទទួលខុសត្រូវ និងដោះស្រាយទាំងស្រុង។
មន្ត្រីក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរដែនដីខេត្ត-ក្រុងបានបន្តអនុវត្តនូវអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលអោយចុះពិនិត្យសិក្សា ដោះស្រាយ និងគ្រប់គ្រងទឹកជំនន់ក្នុងខេត្តនេះ ឆ្នាំនេះ។
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ចូលរួមតិចតួច និងមួយរយៈពេលខ្លីក្នុងការងារជំនាញខ្លួននេះ ពោលគឺមន្ត្រីអាជ្ញាធរដែនដី ជាអ្នកទទួលខុសត្រូវ និងដោះស្រាយទាំងស្រុង។
ចៅសង្កាត់ទាំង ៣ របស់ក្រុងប៉ោយប៉ែតអះអាងប្រាប់គេហទំព័រ CEN ជាបន្តបន្ទាប់ថ្ងៃទី២២ កញ្ញាថា ទឹកបានស្រកទាំងនៅអូរព្រំដែន និងតាមភូមិឋាន ព្រមទាំងចំណុចដែលលិចលង់។ គឺស្រកអស់០,៧ម៉ែត្រ និងនៅសល់ទឹកកម្ពស់ពី០,៧ទៅជាង១ម៉ែត្រទៀតទើបដល់ផ្ទៃដី។ ពលរដ្ឋជាង៤.០០០គ្រួសារ ពុំទាន់វិលត្រលប់ទៅផ្ទះវិញទេ លើកលែងពេលថ្ងៃចុះទៅឃ្លាំមើលការពារទ្រព្យប៉ុណ្ណោះ។ ការដង្ហោយហៅសេវានានា និងការឆ្លើយនៅតែជាកិច្ចការចំពោះមុខនិងបន្ទាន់។
លោក កែវ សែន អភិបាលស្រុកអូរជ្រៅប្រាប់គេហទំព័រ CEN ល្ងាចដដែលថា ជំនន់នេះ (ថ្ងៃទី១៥-២២កញ្ញា) ពុំទាន់ស្រកទេ នៅឃុំអូរបីជាន់ដែលលិចមុនគេនោះ ហើយទឹកថ្មីពីប្រទេសថៃ កំពុងមកដល់បន្ថែមខ្លះទៀត។ ហើយទឹកចាស់ពីឃុំអូរបីជាន់ និងពីក្រុងប៉ោយប៉ែត បានទៅពន្លិចឃុំសឹង្ហរ , ចង្ហារ , សូភី , តូប គុត្តសត , សំរោងបណ្ដាលអោយប៉ះពាល់ភូមិចំនួន ៥៦ ភូមិ , ពលរដ្ឋ១២.៥៤៦គ្រួសារ-ខ្នងផ្ទះរងគ្រោះ៩.៧៨៦គ្រួសារ ផ្លូវ៣ខ្សែប្រវែង៥៣.៨៩៦ម៉ែត្រ , វត្តចំនួន ១១, ប៉ុស្តិ៍នគរបាល៣, មណ្ឌលសុខភាព២ , សាលារៀន១៧, ស្រូវ១០.៨៨៨ហិចតា, ដំឡូងមី ៣៦៧ហិចតា។
លោកប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្ត, លោកទ្រី ណារិន អភិបាលរងខេត្តបន្ទាយមានជ័យបានដឹកនាំនូវការដោះស្រាយរំដោះ និងគ្រប់គ្រោងទឹកជំនន់នៅប៉ែកខាងលិចក្រុងសិរីសោភ័ណ ជាប់នឹងក្បាលស្ទឹងសិរិសោភ័ណ (ទឹកថ្លា) , ក្បែរផ្លូវដែក និងផ្លូវជាតិលេខ៥ ការដ្ឋានរោងចក្រកិនស្រូវរបស់ឥណ្ឌានៅសង្កាត់ទឹកថ្លា។ មន្ត្រីអោយកាយទម្លាយមុខទឹកបន្ថែមទៀត លើគម្រោងដោះស្រាយបន្ទាន់នេះ ដើម្បីបង្ការជំនន់លិចក្រុងនេះជាថ្មី។ ក៏អោយកាយទំម្លាយមុខទឹកនៅស្ពានយួន ផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លាប៉ែកខាងត្បូងក្រុងដែរ។ លំពូរមុខទឹកនេះ បានបង្កជាប៉ះពាល់ផលប្រយោជន៍ពលរដ្ឋមួយចំនួននៅខាងមុខ ប៉ែកខាងកើតនោះ ដោយគ្នានទទួលសំណងណាមួយឡើយ។
បន្ទាប់មកលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន, លោក អ៊ុង អឿន អភិបាលខេត្ត, លោកឧកញ៉ាអ៊ឹម ភាន់សុផល អភិបាលរងខេត្ត បានទៅពិនិត្យគ្រឿងចក្រ ចូក២គ្រឿងកាយទំម្លាយមុខទឹកនៅប៉ែកខាងត្បូងក្រុងសិរីសោភ័ណនោះទៀត។ ពោលគឺធ្វើយ៉ាងណាកុំអោយទឹកបុក ឬ លិចផ្លូវជាតិ និងផ្លូវដែកព្រមទាំងផ្ទះពលរដ្ឋហេដ្ឋរចនាសម្ព័ន្ធ នានាក្នុងក្រុងសិរីសោភ័ណ ជាទីរួមខេត្តបន្ទាយមានជ័យនេះ៕
No comments:
Post a Comment
yes