សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 23, 2012

គ.ជ.ប ថា រយៈ​ពេល​២០​ថ្ងៃ​កន្លង​មក​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៤​សែន​នាក់


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ថា ក្នុង​រយៈ​ពេល​២០​ថ្ងៃ នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត មាន​អ្នក​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន៤០៤.៧៣៨​នាក់ ស្មើ​នឹង​៦៥,៣២​ភាគរយ  នៃ​ចំនួន​ប៉ាន់​ប្រមាណ​សរុប​៦១៩.៦៣០​នាក់។
តាម​របាយ​ការណ៍​របស់ គ.ជ.ប ក្នុង​ចំណោម​២៤​ខេត្ត​ក្រុង ទីក្រុង​ភ្នំពេញ​ត្រូវ​រក​ឃើញ​ថា មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន​ជាង​គេ គឺ​ជាង​៥ម៉ឺន​នាក់ បន្ទាប់​មក​គឺ​ខេត្ត​កំពង់ចាម មាន​ចំនួន​ជាង​៤ម៉ឺន​នាក់។ ចំណែក​ខេត្ត​ដែល​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តិច​ជាង​គេ គឺ​ខេត្ត​កែប ដែល​មាន​ចំនួន​តែ​ជាង​១ពាន់​នាក់។
លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប បាន​និយាយ​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈ​ពេល​២០​ថ្ងៃ​កន្លង​ទៅ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ បើ​ទោះ​ជា​មាន​ភ្លៀង​ធ្លាក់​រំខាន​ខ្លះៗ​ក៏​ដោយ។ ជាមួយ​គ្នា គ.ជ.ប ក៏​បាន​ជំរុញ និង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ផង​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ គ.ជ.ប បង្កើត​បាន​ចំនួន​៦១៨​មជ្ឈមណ្ឌល​ហើយ​នៅ​ទូទាំង​ប្រទេស។
សូម​បញ្ជាក់​ថា តាម​ប្រតិទិន​របស់ គ.ជ.ប ការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​នេះ ត្រូវ​បាន​កំណត់​ធ្វើ​ចាប់​ពី​ថ្ងៃទី​០១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០១២៕

No comments:

Post a Comment

yes