រថយន្តកុងតឺន័រ បើកបុកម៉ូតូ ដួលបាក់កស្លាប់

ភ្នំពេញ: កម្មកររោងចក្រម្នាក់ត្រូវរថយន្តសណ្តោងកុងតឺន័រ បើកបុកពីក្រោយដួលបាក់កស្លាប់ភ្លាមៗ ខណៈពេលកំពុងបើកម៉ូតូស្របទិសគ្នា្។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀលថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្លូវវេងស្រេង មុខផ្ទះលក់គ្រឿងសំណង់យីហោ ហេងណារិន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបាននិយាយថា រថយន្តបង្ក ជាប្រភេទកុងតឺន័រ ពណ៌ខៀវ ស្លាកលេខភ្នំពេញ 3B 3695 អ្នកបើកបររត់បាត់។ ចំណែកជនរងគ្រោះឈ្មោះវឿន សឿន ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករោងចក្រ ស្នាក់នៅផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតស្រុកបាភ្នំ ខេត្តព្រៃវែង បើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1A 4014។

ប៉ូលិសបន្តថា មុនកើតហេតុរថយន្តបង្កបានបើកតាមផ្លូវវេងស្រេង ពីកើតទៅលិច ស្របទិសជាមួយម៉ូតូ ទៅដល់ចំណុចខាងលើ ក៏បុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលបោកបាក់កស្លាប់ភ្លាមៗនៅកន្លែងតែម្តង។
បច្ចុប្បន្នយានយន្តទាំង២គ្រឿង រក្សាទុកនៅប៉ូលិសចរាចររាជធានីភ្នំពេញ៕
No comments:
Post a Comment
yes