សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 4, 2012

លោកអូបាម៉ា​ទស្សន​កិច្ច​​រដ្ឋ​ល្វីសស្យា​ណា​​ដែល​រង​គ្រោះ​​ដោយ​ព្យុះ

USA_B

តំបន់​​ឡាផ្លេសៈ លោកប្រធាន​ធិបតី បារ៉ាក់ អូបាម៉ា បាន​​​បំពេញ​ទស្សន​កិច្ច​​រដ្ឋ​ល្វីសស្យាណា ​ដែល​រង​គ្រោះ​ដោយ​ព្យុះ​សង្ឃ​រា​​កាល​ពី​ថ្ងៃ​អង្គារ​ ​និង​បាន​សន្យា​ផ្តល់​ជំនួយ ​ស្តារ​ឡើង​វិញ​របស់​សហ​ព័ន្ធ ខណៈ ​លោក បាន​​ព្យាយាម​បង្ហាញ​ថា រដ្ឋ​ការ​របស់​​លោកគឺ​ស្ថិត​លើ​កម្រិត​កំ ពូល​ នៃការ​ឆ្លើយ​តប​​នឹង​គ្រោះ​ម​ហន្ត​រាយ មួយ​ថ្ងៃ​ មុន​ការ​ជួប​ជុំ​ថ្នាក់​ជាតិ​របស់​ក្រុម​បក្ស​​​ប្រជា​ធិប តេយ្យ​របស់​លោក​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ខាង​ជើង​។
ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅ​​ក្រុង​ញូ​វ​អូរលីន​ លោកអូបាម៉ា បាន ​ធ្វើ​ដំណើរ​តាម​​ក្បួន​រថយន្ត​ទៅ​ព្រះ​វិហារ​លាង​បាប​ សេន. ចន​​ ជា​សហ​គមន៍​​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត ​ដែល​លោក បានជួប​ក្រុម​ម​ន្រ្តី​សហ​ព័ន្ធ និង​ក្រុម​មន្រ្តី​ក្នុង​តំបន់​ហើយ​បន្ទាប់​មក​បានពិនិត្យ​មើល​នៅ​​​តំបន់​នោះ​។

លោក បាន​ឃើញ​ភស្តុតាង​នៃ កំហឹង​ព្យុះ ​ដែល​​បានមួល​បំ​បាក់​ស្លាក​សញ្ញា​ចរាចរណ៍​នា រំលំ​ដើម​ឈើ រំលំរបង​ កម្ទេច​កម្ទី​បាក់​បែក​គរឡើង​ខ្ពស់ ​និងបង្ក​ជា​​​ថ្លុក​​​ទឹកជា ច្រើន​​​នៅ​ចំហៀង​ផ្លូវ​។ បោះ​ជំហាន​ចេញ​ពី​រថយន្ត​លីម៉ូ​​ លោក ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ដើម្បី​លួង​លោម​អ្នក​ស្រុក​ខ្លះ និង​ស្តាប់​ពី​ដំណើរ រឿង​​រ៉ាវ​​របស់​ពួក​គេ​។

No comments:

Post a Comment

yes