សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

រ៉ុង ឈុន ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ចូល​បំភ្លឺ​តុលាការ​ថ្ងៃ​ស្អែក


លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​និយាយ​ថា លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ក្នុង​ការ​ចូល​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​កណ្តាល​នៅ​ថ្ងៃទី​២៧ កញ្ញា ស្អែក​នេះ ចំពោះ​បណ្តឹង​របស់​ថៅកែ​រោងចក្រ​តៃយ៉ាង​នោះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​បាន​ដឹកនាំ​កម្មករ​រោងចក្រ​តៃយ៉ាង​ធ្វើ​កូដកម្ម​ជា​ច្រើន​សប្តាហ៍​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច​រូប​នេះ បាន​អះអាង​ថា លោក​គ្មាន​កំហុស​ទេ ហើយ​អ្វី​ដែល​លោក​បាន​ធ្វើ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​របស់​កម្មករ-កម្មការិនី​តែ​ប៉ុណ្ណោះ។ ព្រោះ​ថា សហជីព​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ផល​ប្រយោជន៍​បង​ប្អូន​កម្មករ។
ប៉ុន្តែយ៉ាងណាក៏ដោយ​នៅព្រឹថ្ងៃពុធ​នេះ​​សហភាពសហជីពកម្ពុជា​បានធ្វើការអំពាវនាវ​រកអន្តរាគមន៏​ពី​អង្គការនានា​ដែលស្រលាញ​សេរីភាពបញ្ចេញមតិ​​ធ្វើ​យ៉ាងណា​ឲ្យថៅ​កែរោង​ចក្រតៃណាន​ទម្លាក់​ចោល​ពាក្យបណ្ដឹង​របស់ខ្លួន​ ។ គឺជាអ្វីដែលត្រូវបានសហជីព​នេះ​លើកឡើងថា​ពាក្យ​បណ្ដឹងនោះ​មាន​ចរិត​គាប​សង្កត់​លើ​សេរីភាព​បញ្ចេញ​មតិ ។
គួរ​រំលឹក​ថា លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្តាល​ធ្វើ​ការ​កោះ​ហៅ​ចំនួន​ពីរ​ដង​ហើយ ចំពោះ​បណ្តឹង​របស់​ថៅកែ​រោងចក្រ​តៃយ៉ាង ពី​បទ​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុស​ច្បាប់ និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ៕

No comments:

Post a Comment

yes