សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

បុណ្យ​សមុទ្រ​នៅខេត្ត​កែប និ​ងរៀ​បចំ​​ធ្វើ​ឡើ​ង​តា​ម​ល​ក្ខ​ណៈ​ទ្រ​ង់​ទ្រា​យ​ធំ​នា​ពេ​ល​ឆា​ប់​ៗ​ខា​ង​មុ​ខ​នេះ​

បុណ្យ​សមុទ្រ​នៅខេត្ត​កែប និ​ងរៀ​បចំ​​ធ្វើ​ឡើ​ង​តា​ម​ល​ក្ខ​ណៈ​ទ្រ​ង់​ទ្រា​យ​ធំ​នា​ពេ​ល​ឆា​ប់​ៗ​ខា​ង​មុ​ខ​នេះ​

បានធ្វើ​ឲ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​ចងចាំ​មិន​ភ្លេច នូវ​សោ​​ភ័​ណ្ឌ​ភាព​មាត់​ឆ្នេរ ដែលមាន​ខ្សាច់​រំលេច​ដោយ​ពណ៌​ស ហើយក៏​បាន​ឈរ​គយ​គន់មើល​ទេសភាព​គ្របដណ្តប់​ដោយ​ភ្នំ មាន​ដើមឈើ​ផ្តល់​ម្លប់​យ៉ាង​ត្រជាក់ចិត្ត។
ជាមួយនឹង​ភាពសប្បាយ​រីករាយ​នេះដែរ យើង​ក៏​មិនអាច​ភ្លេច​នូវ​អាហារ​ជា​គ្រឿង​សមុទ្រ ពោរ​ពេញ​​ទៅ​ដោយ​​ឱជា​​រស​ ដូចជា ក្តាមសេះ មឹក​អាំង បង្គា និង​ត្រី សមុទ្រ​ជាច្រើន​ប្រភេទ ដែល​សុទ្ធតែ​ផ្តល់​ថាមពល​ដល់​រាងកាយ​ផងដែរ។
នេះ ជា​កក្តា​មួយ កាន់តែ​ធ្វើ​ឲ្យ​ខេត្ត​កែប មាន​ភាព​រីកចំរើន​ទៅ​មុខជា​លំដាប់​ក្រោម​កិច្ចខិតខំ​ស្តារ និង​អភិ​វ​ឌ្ឈ​ន៍​របស់​អាជ្ញាធរ ខេត្ត​កែប ចាស់ រហូតដល់​អភិបាលខេត្ត​កែប​នាពេល​បច្ចុប្បន្ន ដោយ​គេ​សង្ឃឹមថា ក្នុង​ថ្ងៃ​អនាគត ខេត្ត​ដ៏​តូច​ច្រឡឹង​មួយ​នេះ និង​ក្លាយជា​ខេត្ត​ទេសចរណ៍​ពណ៌​បៃតង ព្រោះតែ​មានការ​ជម្រុញ​វិស័យ​ដាំ​ដើម​ឈើ​ជា​បន្តបន្ទាប់​នោះ។
ហើយ​នាពេល​ខាងមុខនេះ ខេត្ត​កែប និង​មាន​ពិធីបុណ្យ​ដ៏​ធំ​មួយ ដែល​ពីមុន​មិន​ធ្លាប់មាន គឺជា​បុណ្យ​សមុទ្រ ដោយ​ការរៀបចំ​បុណ្យ​នេះ ស្របពេល​ខេត្ត​កែប ត្រូវ​បាន​​ដាក់បញ្ចូល​ជា​ឆ្នេរ​ស្អាត​ដាច់​គេ​នៅលើ​ពិភពលោក​ផងដែរ។

ចំពោះ​បុណ្យ​សមុទ្រ​នេះ និង​ត្រូវ​រៀបចំឡើង​យ៉ាង​អ​ធឹ​ក​អធម នៅ​មាត់​ឆ្នេរសមុទ្រ ខេត្ត​កែប រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៩ រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ។ នេះ​ចាត់ទុកជា​ការជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស ពិសេស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំង​ជិត​ឆ្ងាយ សូម​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ ដែល​ធ្វើឡើង​តាម​ការកំណត់​ខាងលើ នៅក្នុង​តំបន់​ទេសចរណ៍ ខេត្ត​កែប នាពេល​ខាងមុខនេះ៕


No comments:

Post a Comment

yes