សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

ប្រា​ក់វ៉ុនឡើង​ថ្លៃ​ ខណៈ​ធនាគារ​កណ្តាល​ប្រកាស​ទិញ​តម្លៃ​ហ៊ុន​

រូបិយបណ្ណវ៉ុន​ របស់​ប្រទេស​កូរ៉េខាង​ត្បូង​ឡើង​ថ្លៃខ្លាំង​ចាប់​តាំងពីខែ​មិថុនា ​បន្ទាប់​ពីធា​នាគារ​កណ្តាល​ បាន​ប្រកាសជុំ​ទីបីនៃ​ការ​ទិញ​តម្លៃ​ហ៊ុន។ បណ្ណ​បំណុល​រដ្ឋាភិបាល ​ត្រូវ​បានលុប​ចោល​ចំពោះ​ការ​ខាត​បង់​មុន​ៗ បន្ទាប់​ពី​ភ្នាក់​ងារ​វាយ​​តល្លៃ​ Standard &Poor បាន​បន្ថែ​ម​អត្រា​បំណុល​របស់​ជាតិ។
រូបិយ​បណ្ណវ៉ុន​ បានឡើង​ខ្ពស់​ប្រាំមួយ​ខែ​ជាប់​ៗ​គ្នា​បន្ទាប់​ពី​ធនាគារ​កណ្តាល​បាន​ប្រកាស ​កាល​ពី​ម្សិល​មិញ​ពីការ​ទិញ​វត្ថុ​បញ្ចាំ ​តម្លៃ​៤០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ខែ ​ក្នុង​ជុំទីបី​នៃបរិមាណ ដែល​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ប្រាក់​ដុល្លារ។
S&P​បាន​តម្លើង​ អត្រា​រូបិយវត្ថុ​បរទេស​រយៈ​ពេល​វែងដោយ​កម្រិត​ខ្ពស់​ជាង​គេ​ ហើយ​ដំណើរ​ការ​នោះ ​ដោយ​ដើរ​តាម​ក្រុម​ហ៊ុន ​Moody កាល​ពីបី​សប្តាហ៍​មុន។​ សន្ទស្សរ៍​ Kospi បាន​ឡើង​ ២,៨​ភាគ​រយ បន្ទាប់​ពីអ្នកវិនិយោគ​ក្រៅ​ប្រទេស ​បាន​ទិញ​ភាគហ៊ុន​កូរ៉េ​ ៥៦២​លាន​ដុល្លារ​ ច្រើន​ជាង​ដែល​ពួក​គេ​បាន​ទិញ​ក្នុង​សប្តាហ៍៍​នេះ ​តាម​រយៈ​ការ​ជួញ​ដូរ​ម្សិល​មិញ។
ពាណិជ្ជករ​ហិរញ្ញវត្ថុ​របស់​ធនាគារ​ Hana នៅទី​ក្រុង​សេអ៊ូល លោក ​Lee Jin ill បាន​និយាយ​ថា «សេចក្តី​ប្រកាស​របស់ ​ធនាគារ​កណ្តាល​​​កំពុង​ជួយប្រាក់​វ៉ុន​។ ថ្វីបើ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​ការ​នាំចូល​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ​កំពុង​ទិញ​ដុល្លារ វានៅ​តែ​មិនគ្រប់​គ្រាន់​ក្នុង​ការ​បញ្ឈប់​ រូបិយ​បណ្ណវ៉ុន​ដែលកំពុង​តែឡើង​នោះ​ទេ»។

No comments:

Post a Comment

yes