សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 22, 2012

ហេង ដា​លី​ស បដិសេធ​ព័ត៌មាន​ចាប់​ខ្លួន​ជាមួយ​នឹង​ម្ចាស់​ហាង មី​កា​សា​

នាង ហេង ដាលីស

កាលពី​ថ្ងៃទី​១៩-២០ ខែកញ្ញា បណ្តាញ​សារ​ព័ត៌មាន និង​ទូរទស្សន៍​មួយ​ចំនួន​បាន​រាយ​ការណ៍​ថា អតីត​តារា​សម្តែង ហេង ដា​លី​ស ដែល​បាន​រៀបការ​ ប្ដី​ទៅ​រស់នៅ​អាមេរិក​ហើយ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ម្ចាស់​ហាង​កែស​ម្រ​ស់មីកា​សា​ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ​ផ្លូវ​ភេទ ។ ហេង ដា​លី​ស បាន​បន្ត​បទសម្ភាសន៍​​ពី​សហរដ្ឋអាមេរិក​  ជា​មួយ​​ទស្សនា​ដ្ដី​ក្នុងស្រុក ដោយ​បាន​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​។​

ហេង ដា​លី​ស​ បាន​អះ​អាង​ថា ខ្ញុំ​មិនដែល​បាន​ធ្វើ​អីចឹង​សោះ និង​ម្យ៉ាងទៀត​ខ្ញុំ​អត់​ដែល​ស្គាល់​ម្ចាស់​ហាង​មី​កា​សា​ទេ​។ ប្រហែលជា​៥​ឆ្នាំមុន ខ្ញុំ​ធ្លាប់​ទៅ​កាត់សក់​កន្លែង​គាត់​បានតែ​ម្តងគត់ ព្រោះ​គេ​ល្បី​ថា តារាៗ​ទៅ​ច្រើន​។ តាំងពី​នោះមក​អត់​បាន​ចូល​ទៀត​ទេ ហើយ​ខ្ញុំ​មិនដែល​ស្គាល់​គាត់​ទេ ដល់​ពេលឮ​អីចឹង ខ្ញុំ​ហួសចិត្ត​មែនទែន ព្រោះ​ដែល​ទៅធ្វើ​អីចឹង​ទាល់តែសោះ​។


ខ្ញុំ​ទើប​មក​រស់នៅ​អាមេរិក បាន​ជិត​៣​ឆ្នាំ​ប៉ុណ្ណោះ មាន​ទៅ​ស្គាល់​អី​ពី​ណា​ច្រើន គឺ​អត់​ទេ ខ្ញុំ​រស់​តែ​ជាមួយ​ក្រុម​គ្រួសារ​ ប្ដី​ប្រពន្ធ និង​កូន​មួយ​តែ​បី​ហ្នឹង​គត់​។ ក្រៅពី​ហ្នឹង​អត់​ដែល​បាន​ស្គា​ល់ពី​ណា​ទេ តាំងពី​រៀប​ការ​ហើយ ទើប​បាន​ទៅ​លេង​ស្រុក​ខ្មែរ តែ​ពីរដង​ទេ​គឺ​ឆ្នាំ​២០១០​និង​ឆ្នាំ​២០១១ ខ្ញុំ​គ្រាន់តែ​ឮ គឺ​រឹត​តែ​ភ្ញាក់​ផ្អើល​ទៅ​ទៀត​ថា មិន​ដឹង​ និយាយ​ថា​ម៉េច​ទេ ពិសេស​ឆ្ងល់​នឹង​អ្នក​ និយាយ​ថា ហេតុ​អី​បាន​ជា​និយាយ​អីចឹង​ដាក់​ខ្ញុំ​ទៅ​វិញ ព្រោះ​ថា​ខ្ញុំ​អត់​ដែល​ធ្វើ​អីចឹង​។ ម្យ៉ាងទៀត​ជា​រឿង​មិនអាច​ទៅរួច​។ ខ្ញុំ​អត់​ដែល​ស្គាល់គ្នា​ទាក់ទង​ជាមួយ​ម្ចាស់​ហាង​មី​កា​សា​ទេ គឺ​អត់​សោះ យ៉ាងម៉េច​បានជា​គេ​យល់ច្រឡំ​។ ខ្ញុំ​នឹកស្មាន​មិន​ដល់ គឺ​រឹតតែ​ហួសចិត្ត​ចង់​ប្រាប់ថា វា​មិន​មែន​ជា​រឿង​ពិត​ទេ ហើយ​សូម​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាប់​លាស់ ឈ្មោះ ហេង ដា​លី​ស និង​មួយ​ណា កុំ​ឲ្យ​គេ​ចេះតែ​ម៉ៃ​មក​ច្រឡំ​ខ្ញុំ​ទៀត​។ សូម​ប្រជាជន​កុំ​មាន​ការ​យល់​ច្រឡំ​ថា ខ្ញុំ​ធ្វើ​អីចឹង​ទៀត គឺ​ខ្ញុំ​ផ្ទាល់​អត់​ដែល​បាន​ប្រព្រឹត្ត​អីចឹង​ទេ ពិសេស​ខ្ញុំ​ចង់​ បញ្ជាក់​ថា ខ្ញុំ​អត់​ដែល​ស្គាល់​គាត់​ម្ចាស់​ហាង​មី​កា​សា​ហ្នឹង​សោះ គឺ​តាំងពី​ចូល​សិល្បៈ នឹង​រៀប​ការ​ហើយ​នេះ ខ្ញុំ​អត់​ដែល​ បាន​ធ្វើ​អី​ខុស​ហ្នឹង​ច្បាប់​ទេ​។​

គួរ​បញ្ជាក់​ថា កាលពី​វេ​ល​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃទី​១៩ កញ្ញា ២០១២ សមត្ថកិច្ច​ប៉េអឹម​បាន​ឃាត់ខ្លួន​អ្នក​ស្រី ចាន់ ស្រី​ណុ​ច ហៅ​មុំ ម្ចាស់​ហាង​មី​កា​សា ខណៈ​កំពុង​អង្គុយ​រង់ចាំ​ភ្ញៀវ​ដើម្បី​នាំ​ស្រីក្មេង​មក​លក់​ខ្លួន​ឲ្យ​បុរស​អ្នកមាន​លុយ បន្ទាប់មក​សមត្ថកិច្ច​ក៏​ឈានទៅ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​ផ្លូវភេទ​មួយ​ចំនួន​ទៀត នៅផ្ទះ​សំណាក់ និង​ភោ​ជនី​ដ្ឋា​ន​បី​ផ្សេងគ្នា ហើយ​ ក្នុង​នោះ ក៏មាន​នារី​ម្នាក់ ឈ្មោះ ហេង ដា​លី​ស អាយុ​២៣​ឆ្នាំ មុខរបរ​អ៊ុតសក់​មាន​លំនៅ​ផ្ទះ​លេខ​១១៧ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។ គឺ​នារី​នេះ ហើយ​ដែល​នាំ​ឲ្យ​មាន​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ខ្លះ​ច្រឡំ​ថា ហេង ដា​លី​ស អតីត​តារាចម្រៀង​ខ្មែរ ដែល​បាន​រៀប​ការ​ ប្ដី​ទៅ​រស់​នៅឯ​សហរដ្ឋអាមេរិក​ទៅ​ហើយ​នោះ ដោយ​សារ​ឈ្មោះ​ដូចគ្នា​៕

No comments:

Post a Comment

yes