សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 19, 2012

ផ្កាផ្សិតសម្រស់ស្រស់ តែក្លិនស្អុយ មានដុះនៅជួរភ្នំក្រវាញ

ផ្កាផ្សិតសម្រស់ស្រស់ តែក្លិនស្អុយ មានដុះនៅជួរភ្នំក្រវាញ
អា​សេ​រ៉ូ រូ​ប្រា (Aseroe Rubra) ជាផ្កាផ្សិតសម្រស់ស្រស់ តែក្លិនស្អុយ មានដុះនៅជួរភ្នំក្រវាញ

ភ្នំពេញ:  អា​សេ​រ៉ូ រូ​ប្រា (Aseroe Rubra) ដែល​គេ​ស្គាល់​ថា ជា​ប្រភេទ​រុក្ខជាតិ​ផ្សិត​ម្យ៉ាង​ ដែលពេល​វា​រីក​មាន​សម្រស់​ស្រស់ ប៉ុន្តែ​ក្លិន​របស់​វា​ស្អុយ គឺ​គេ​ធ្លាប់​រកឃើញ​ដុះ​នៅក្នុង​ទឹកដី​នៃ ឃ្លាំង​ជីវសាស្ត្រ​ចម្រុះ​នៅ​កម្ពុជា​។​
​    ​
​វត្តមាន​របស់ អា​សេ​រ៉ូ រូ​ប្រា នេះ​នៅ​កម្ពុជា ​ត្រូវបាន​គេ​រកឃើញនិង​កត់ត្រានៅក្នុង​បញ្ជី​រុក្ខជាតិ​អម្បូរផ្សិត​ ដោយអង្គការ​សត្វ និង រុក្ខជាតិ​អន្តរជាតិ​។​
​    ​
​វត្តមាន​របស់​វា​ ត្រូវបាន​អ្នកស្រាវជ្រាវ​នៅក្នុង​អង្គការ​អភិរក្ស​ខាងលើបាន​ផ្តិត​យក​ពី​កន្លែង​ដំណុះ​ធម្មជាតិ​របស់​វា នា​ដែន​អភិរក្ស​នៅ​ជួរ​ភ្នំក្រវាញ ​ដែល​គេ​ចាត់ទុកថា ជាឃ្លាំង​នៃ​ពពួក​ជីវៈចម្រុះ និង​សត្វព្រៃ​ប្លែកៗ ព្រមទាំង​សត្វ​ដែល​កម្រ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​។​

​    ​
​អេ​ស្តេ​រ៉ូ រូ​ប្រា ដែលជា​ប្រភេទ​រុក្ខជាតិ​អម្បូរ​ផ្សិត ដែល​ពេល​វា​រីក​មាន​សណ្ឋាន​ដូចជា សត្វផ្កាយ​សមុទ្រ ហើយ​មាន​ក្លិនស្អុយ ​ត្រូវបាន​គេ​កត់ត្រា​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​រង្វង់ ឆ្នាំ​២០១០​កន្លងទៅ​។​
​    ​
​តាម​ឯកសា អេ​ស្តេ​រ៉ូ រូ​ប្រា ត្រូវបាន​គេ​កត់ត្រា​ដំបូង​ថាជា​អម្បូរ​ផ្សិត​ដែលមាន​ដំណុះ នៅក្នុង​ប្រទេស​អូ​ស្រា្ត​លី​។ វា​ត្រូវបាន​រកឃើញ​និង​កត់ត្រា​ដំបូង​ដោយលោក ហ្សា​ក ឡា​ប៊ី​លី​យ៉ា​ឌី​យែ (Jacques Labillardire ) ជា​អ្នក​រុក្ខសាស្ត្រ​ជនជាតិបារាំង​នា​តំបន់ តា​ស្មា​នៀ (Tasmania) កាលពី​ឆ្នាំ​១៨០០​មកម្ល៉េះ​។​
​    ​
​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា វា​គឺជា​ប្រភេទ​រុក្ខជាតិ​ផ្សិត​ដែល​អាច​នឹង​ដុះ​ធំធាត់ មាន​កម្ពស់​ប្រ​មាណ​ជា​១០​សង់ទីម៉ែត្រ​ដែរ​។ នៅពេលដែល​វា​ធំ វា​រីក​មាន​សណ្ឋាន​ដូចជា សត្វ​ផ្កាយ​សមុទ្រ ដោយមាន​កាំ​ពី ៦​ទៅដល់ ១០ ​ហើយ​កាំ​នីមួយៗ​ពណ៌​ក្រហម​ស្រស់​អាច​រីក​មាន​ប្រវែង​ប្រ​មាណ​ជា ៣,៥​សង់ទីម៉ែត្រ​ដែរ​។​
​    ​
​នៅ​កម្ពុជា ដូចជានៅ​មិនទាន់មាន​ឯកសារ​ដែល​សរសេ​រអំពី​ការរីកលូតលាស់​នៃ​ប្រភេទ​រុក្ខជាតិ​នេះ ត្រូវបាន​គេ​ផ្សព្វផ្សាយ​លំអិត​នៅឡើយ​ទេ គេ​គ្រាន់តែ​ដឹងថា វា​ត្រូវបាន​គេ​រកឃើញ​ដុះ​នៅតំបន់​ដែល​អង្គការ​នោះបាន​កំពុងតែ​អភិរក្ស​តែប៉ុណ្ណោះ​៕​ 

No comments:

Post a Comment

yes