សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

លោក​ស្រី​ហ៊ី​ឡារីថា អាមេរិក​នឹង​​បន្ថយ​បម្រាម​​​នាំ​ចូល​​ពី​មីយ៉ាន់​ម៉ា

USA_B

ក្រុង​ញូវយ៉កៈ រដ្ឋ​មន្រ្តី​ការ​បរទេស​អា​មេរិក ​លោក​ស្រី​ ហ៊ី​ឡារី គ្លីន​តុន បាន​ប្រាប់​​ប្រធានា​ធិបតី​មីយ៉ាន់​ម៉ា​លោក ថេន សេន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​អាមេរិក នឹង​ចាត់​វិធាន​ការ​​ដើម្បី​បន្ធូរ​បន្ធយ​បម្រាម​​អាមេរិក​លើ​ការ​នាំ​ចូល​ពី​ប្រទេស​នេះ ដែល​ជាជា​សម្បទាន​ដ៏ធំ​​មួយ​ដល់​ប្រទេស​អាស៊ី​ភាគ​អាគ្នេយ៍នេះ ខណៈ​ខ្លួនបាន​ងើប​ចេញ​ពី​​​ភាព​​ឯកោ​​ខាង​នយោ​បាយ​ និង​សេដ្ឋ​កិច្ច​​អស់​ពេលជា​ច្រើន​ឆ្នាំ​។
នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្រៅ​សន្និបាត​អ.ស.ប.​នៅ​បុរី​ញុវយ៉ក​ លោក​ស្រីហ៊ី​ឡារី បាន​ជម្រាប លោកថេន សេនថា​៖ «ជាការ​ទទួល​ស្គាល់​ពី​ការវិ​វត្តន៍​ជា​បន្ត​បន្ទាប់​​ឆ្ពោះ​ទៅ​រក​កំណែ​ទម្រង់​ និង​ជា​ការ​​ឆ្លើយ​តប​នឹង​សំណើ​ពី​រដ្ឋា​ភិបាល​ផង និង​បក្ស​ប្រឆាំង​ផង ​អាមេរិក នឹង​ចាត់​វិធាន​ការ​​បន្ទាប់​ ​​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​របស់​យើង»​។

​លោក​ស្រី បាន​បន្ត​ថា​​​៖«​យើងនឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៃ​ការ​​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹងលើការ​ នាំ​ចូល​ទំនិញ​មីយ៉ាន់​ម៉ា​មក​អាមេរិក​។ ​យើង សង្ឃឺម​ថា ​រឿង​នេះនឹង​​ផ្តល់​ឱកាស​ច្រើន​ថែម​​​ទៀត​សម្រាប់​ពល​រដ្ឋ​របស់​​​លោក ​ដើម្បី​លក់​ទំនិញ​ចូល​ក្នុង​ទី​ផ្សារ​របស់​យើង​»​។

No comments:

Post a Comment

yes