សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

លោក​​ណូដា​​មិន​សម្រុះ​សម្រួល ខណៈ​​ជប៉ុន ​ចិន​​រឹង​រូស​ក្នុងជម្លោះ​​

JAPAN_B

ក្រុង​ញូវយ៉ក/​ប៉េកាំងៈ បន្ទាប់​​ពី​​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន បានប្រកាស​ទាំង​កំហឹង​ថា ប្រជុំ​កោះ​​នោះ ជា​ទឹក​ដី​ពិសិដ្ឋ​​មក នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​​លោកយូស៊ីហ៊ីកូ ណូដា បាន​​អះ​អាង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​ ជប៉ុន នឹង​មិន​​សម្រុះ​សម្រួល​លើ​បញ្ហា​ប្រជុំ​កោះ​​ នៅ​​ចំ​បេះ​ដូង​​នៃ​ជម្លោះ​ជា​មួយ​ចិន​ទេ ខណៈ​ក្រុង​តូក្យូ មាន​អធិបតេយ្យ​ភាព​លើ​ប្រជុំ​កោះ​​​ទាំង​នោះ​រួច​ហើយ។
និយាយ​ដល់​ប្រជុំ​កោះ​ថ្ម ដែល​​​ចិន​ហៅ​ថា​​កោះឌាវយូ​ ក្នុង​ជម្លោះ​ជូរចត់​មួយ​រវាង​​ប្រទេស​សេដ្ឋ​កិច្ច​​ធំ​បំផុត​​ពីរ​នៅ​អាស៊ី​​ លោកណូដា បាន​ថ្លែង​ថា​៖«សម្រាប​ប្រ​ជុំកោះ សេនកាគូ វាគឺជា​ផ្នែក​ជាប់​ជា​មួយ​នឹង​ទឹក​ដី​របស់​យើង​បើ​និ​យាយ​​ពី​​ប្រវត្តិ​សាស្រ្ត ​ហើយ​ក៏​នៅ​ក្រោម​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ​។​

​បន្ទាប់​ពី​ចូល​រួម​មហា​សន្និបាត​អ.ស.ប.​លោក ​បាន​ប្រាប់​សន្និ សីទ​កាសែត​ថា​៖ «​​មិន​មាន​​បញ្ហា​ទឹក​ដី​បែប​នេះ​ទេ​។ ដូច្នេះហើយ ក៏​មិន​អាច​មាន​​ការ​​សម្រុះ​សម្រួល​ណា​មួយ​ដែល​ជាតំណាង​ឲ្យ​​ការ​ដក​ថយ​ពី​ជំហរ​នេះ​ទេ​»​។

No comments:

Post a Comment

yes