មានសេចក្តីរាយរកាណ៍កាលពីថ្ងៃសុក្រ របស់ ក្រុមហ៊ុនសាជីវកម្មរបស់សហរដ្ឋអាមេរិក Yum! Brands បានអោយដឹងថា ក្រុមហ៊ុនកំពុងធ្វើការបិទ KFC ទាំងក្នុងប្រទេស ប៉ាគីស្ថានបន្ទាប់ពី ភោជនីយដ្ឋាន KFC មួយកន្លែងត្រូវបានវាយកំទេចនៅ លីបង់ ដោយសារតែមានការប្រឆាំងតវ៉ានឹងអាមេរិក ។
យោងតាមសារព័ត៌មាន CNNmoney បានដកស្រងសំដីអ្នកនាំពាក្យក្រុមហ៊ុនសាជីវកម្ម Yum! Brands លោក Christopher Fuller ថា “ ភោជនីយដ្ឋាន KFC របស់យើងនៅក្នុងប្រទេស Pakistan កំពុងបិទទ្វារ ក្នុងវិធានការត្រៀមបម្រុងទុកជាមុន ។” “ ពួកគេនឹងបន្តការត្រួតពិនិត្យទៅលើស្ថានភាពបន្តទៀត ហើយនឹងសម្រេចថាបើកឡើងវិញ” ។
KFC មានច្រើនជាង ៦០ កន្លែងក្នុងប្រទេស ប៉ាគីស្ថាន ហើយក្រុមហ៊ុននេះ គឺជាវត្តមានដ៏សំខាន់នៃពិភពឥស្លាមទាំងអស់លើពិភពលោក ។ កាលពីថ្ងៃទី ១៤ ខែកញ្ញា អ្នកប្រឆាំងតវ៉ាបានបញ្ចេញកំហឹង ដោយសារ វីឌីអូប្រឆាំងពួកឥស្លាម ដែលបានផលិតនៅសហរដ្ឋអាមេរិក ដោយធ្វើការកំទេច KFC មួយកន្លែង និង ភោជនីដ្ឋាន ពីរកន្លែង ផ្សេងទៀតរបស់អាមេរិក ក្នុងទីក្រុង ទ្រីប៉ូលី ប្រទេសលីប៊ី។
No comments:
Post a Comment
yes