ពលរដ្ឋខ្មែរអាមេរិកាំងស្បថចូលសញ្ជាតិថ្មីៗ សប្បាយចិត្ត ហើយចុះឈ្មោះបោះឆ្នោត
Los Angeles៖ កាលពីថ្ងៃអង្គារនេះគឺជាថ្ងៃចុះឈ្មោះបោះឆ្នោតជាតិនៅក្នុងសហរដ្ឋអាមេរិក។ វាជាឱកាសល្អសម្រាប់អ្នកស្ម័គ្រចិត្ត ស្វែងរកអ្នកដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅជុំវិញសហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ Los Angeles រដ្ឋកាលីហ្វញ៉ា ដែលចំនួនអ្នកចុះឈ្មោះបោះឆ្នោតជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនៅមានកម្រិតតិចនៅឡើយ។
អ្នកស្ម័គ្រចិត្តនិយាយថា ថ្ងៃបោះឆ្នោត ទី៦ខែវិច្ឆិកាគឺជាឱកាសសម្រាប់ខ្មែរអាមេរិកាំងបញ្ចេញសំឡេងរបស់ខ្លួនលើបញ្ហាជាច្រើនផ្សេងទៀត មិនមែនតែការជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកទេ។
អ្នកស្ម័គ្រចិត្តនិយាយថា ថ្ងៃបោះឆ្នោត ទី៦ខែវិច្ឆិកាគឺជាឱកាសសម្រាប់ខ្មែរអាមេរិកាំងបញ្ចេញសំឡេងរបស់ខ្លួនលើបញ្ហាជាច្រើនផ្សេងទៀត មិនមែនតែការជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកទេ។
អ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍ខ្មែរនៅទីក្រុង Long Beach កាលពីថ្ងៃអង្គារព្យាយាមស្វែងរកនូវអ្នកបោះឆ្នោតបន្ថែមទៀត សម្រាប់ការបោះឆ្នោតសហរដ្ឋអាមេរិកដែលនឹងមកដល់នាពេលឆាប់ៗនេះ។ នៅឯតង់មួយនេះនៅខាងក្រៅភោជនីយដ្ឋានមួយនៅទីក្រុង ឡងប៊ិច គេបានរកឃើញអ្នកបោះឆ្នោតថ្មីប្រមាណជាង២០នាក់។ ក្នុងចំណោមពួកគេទាំងនោះមានលោកគីម ដារា ម្ចាស់ភោជនីយដ្ឋាន។ លោកបានធំដឹងក្តីនៅប្រទេសកម្ពុជា។
«តែឥឡូវនេះ ខ្ញុំជាពលរដ្ឋអាមេរិកាំង។ ហើយក្នុងនាមជាប្រជាជនអាមេរិកាំងដើមកំនើតខ្មែរ ហេតុនេះខ្ញុំចង់បោះឆ្នោតឥឡូវៗនេះ»។
ពលរដ្ឋណាក៏ដោយ ឲ្យតែមានអាយុពី១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃបោះឆ្នោត ហើយមានសញ្ជាតិអាមេរិកាំង អាចមានសិទ្ធិបោះឆ្នោត ដរាបណាពួកគេមិនមែនជាអ្នកទោស ឬអ្នកដែលត្រូវគេដោះលែងមុនកំណត់។ការបោះឆ្នោតនៅសហរដ្ឋអាមេរិកមិនត្រឹមតែជ្រើសរើសយកប្រធានាធិបតីទេ តែបញ្ហាប្រចាំតំបន់ផ្សេងៗទៀតក៏នឹងត្រូវបានសម្រេចនៅពេលបោះឆ្នោតនោះដែរ។
ចាន់អូ បាសិន ដែលជាប្រធាននៃគណៈកម្មការក្រុងខ្មែរ បានធ្វើការស្ម័គ្រចិត្តជួយរកអ្នកចុះឈ្មោះបោះឆ្នោត និយាយថា អំណាចពិតអាចនឹងទទួលបានតាមរយៈការបោះឆ្នោតលើបញ្ហាប្រចាំតំបន់ផ្សេងៗ។
«សាលាក្រុងក៏គេស្តាប់យើង តែកាលណាគេដឹងថា ខ្មែរយើងចុះឈ្នោះបោះឆ្នោតច្រើន អាចបោះឆ្នោតបាន។ គេពិតជាស្តាប់យើង»។
អ្នកធ្វើការស្ម័គ្រចិត្តក៏បានពន្យល់អ្នកចុះឈ្មោះបោះឆ្នោតពីសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេក្នុងការបោះឆ្នោត។ ក្នុងនោះមានបញ្ជាក់ទាំងសិទ្ធិធ្វើការបោះឆ្នោតដោយសម្ងាត់និងគ្មានការបំភិតបំភ័យ សិទ្ធិទទួលបានសម្ភារៈបោះឆ្នោតជាភាសាខ្មែរ និងសិទ្ធិរាយការណ៍ទៅគណៈកម្មាការបោះឆ្នោតពីសកម្មភាពមិនស្របច្បាប់និងការក្លែងបន្លំផ្សេងៗ។
អ្នកស្ម័គ្រចិត្ត ដែលស្វែងរកអ្នកចុះឈ្មោះបោះឆ្នោត សុទ្ធតែបានរៀនពីរបៀបចុះឈ្មោះបោះឆ្នោតត្រឹមត្រូវកាលពីថ្ងៃច័ន្ទ។ កិច្ចការរបស់គេគឺធ្វើយ៉ាងណាជំរុញឲ្យមានអ្នកបោះឆ្នោតជនជាតិខ្មែរឲ្យបានច្រើនឡើងក្នុងចំណោមក្រុងទាំង៨៨នៅក្រុង Los Angeles។ អ្នកដែលចង់បោះឆ្នោតអាចបំពេញពាក្យសុំចុះឈ្មោះនិងទទួលបានសម្ភារៈផ្សេងៗទៀត ជាភាសាខ្មែរ ហើយក៏មានអ្នកនិយាយភាសាខ្មែរនៅឯទីកន្លែងបោះឆ្នោតផងដែរ។ចំណែកឯការចុះឈ្មោះក៏អាចធ្វើបានតាមវិធីម្យ៉ាងទៀតគឺប្រព័ន្ធ អ៊ីនធឺណែត LA។ បន្ទាប់ពីបានចុះឈ្មោះ គេអាចធ្វើការបោះឆ្នោតតាមរយៈការផ្ញើជាសំបុត្រ ឬទៅបោះឆ្នោតនៅទីស្នាក់ការកណ្តាល មុនពេលបោះឆ្នោត ឬគេអាចទៅបោះឆ្នោតនៅថ្ងៃកំណត់បោះឆ្នោតជាតិនៅសហរដ្ឋអាមេរិកគឺថ្ងៃ ៦វិច្ឆិកា។
អ្នកស្ម័គ្រចិត្តមួយរូបទៀត ឈ្មោះចន្ទ ណារ័ត្ន បានធំដឹងក្តីនៅរដ្ឋ Washington ប៉ុន្តែនាងទើបតែទទួលបាននូវសញ្ជាតិអាមេរិកាំង និងចុះឈ្មោះបោះឆ្នោត។ សម្រាប់នាងវាជាឱកាសសម្រាប់បញ្ចេញសំឡេង។
«ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំនៅក្រៅសៃវៀននៃប្រទេសនេះ ដូច្នេះខ្ញុំព្យាយាមឲ្យទៅជាផ្នែកមួយនៃប្រទេសនេះ។ ខ្ញុំមានអារម្មណ៍រំជួលចិត្ត ពីព្រោះយើងត្រូវបានគេទុកចោល ហើយយើងត្រូវតស៊ូសម្រាប់អ្វីគ្រប់យ៉ាង។ ដូច្នេះខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា ការបោះឆ្នោតវាមានតម្លៃណាស់។
អ្នកស្ម័គ្រចិត្តទាំងនេះនឹងស្វែងរកអ្នកបោះឆ្នោតបន្តទៀតរហូតដល់ថ្ងៃទី២២តុលាដែលជាថ្ងៃចុងក្រោយនៃថ្ងៃចុះឈ្មោះបោះឆ្នោត៕
No comments:
Post a Comment
yes