សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

បុរស​1.500​នាក់​ដាក់​ពាក្យ​ចូល​ចែ​ចូ​វកូន​ស្រី​សេដ្ឋី​

នាង​ គីគី កូន​ស្រី​មហា​សេដ្ឋី​ហុងកុង

សារ​ព័ត៌​មាន​បរ​ទេស​​ផ្សាយ​​ថា នាង​​គីគី ​ឆាវ​ កូន​ស្រី​​​របស់​លោក​​​សេសីុល​ ឆាវ ​មហា​​សេដ្ឋី​​​​​ហុង​កុង​​​​​ បាន​ឱ្យ​ដឹង​ថា ​បច្ចុ​ប្បន្ន​​​នាង​កំពុង​​ជួប​​​​បញ្ហា​ស្មុគស្មា​ញក្នុង​​​​ការ​ទទួល​សំណើ​​​យ៉ាង​​ច្រើន​​​ រួម​ទាំង​​រូបថត​​អាស​អា​ភាស​​របស់​បុរស​ដែល​ស្នើ​សុំ​​ចែ​ចូ​វ តាម​​សំណើរបស់​ឪ​ពុកនាង​​ដែល​ថា​នឹង​​ផ្តល់​ប្រាក់​​៦៥​លាន​​ដុល្លារ​​​ដល់​បុ​រស​​ដែល​អាច​​បញ្ចុះ​​បញ្ចូល​​​​នាង​ឱ្យ​​​ស្រឡាញ់​​រូប​គេ​បាន​​នោះ​ ។
​​​​​​​មាន​បុ​រស​​ជាង​​១.៥០០​នាក់​​​​ ​​ដាក់​​ពាក្យ​​​សុំ​ចែ​ចូវ​​​​តាម​រយៈ​​គេ​ហ​ទំព័រ ​​​​ដោយ​នាង​បញ្ជាក់​ថា ​សំណើ​ដ៏​​​ច្រើន​សន្ធឹក​សន្ធាប់​​បែប​នេះ​​​​មិន​អាច​​​ធ្វើ​ឱ្យ​​​នាង​ពិចារណា​​បាន​​​ និង​មិន​ដឹង​​​ថានឹង​​​ចាប់​ផ្តើម​​​បែប​ណាទេ​ ?​ សំណើ​ទាំង​ឡាយ ​​​រួម​ទាំង​រូប​ថត​​​​ស្រាត​ពី​បណ្តា​​បុរ​​ស​ និង​​​ស្ថាន​ភាព​​​ហិរញ្ញ​វត្ថុ​​​របស់​ពួក​គេ​​ មក​ពី​​ទូ​ទាំង​​​ពិ​ភព​លោក​​​​ ​រួម​មាន​នីហ្សេ​​រីយ៉ា​ ឥណ្ឌា​ តួក​គី​ ប៊ុល​ហ្គារី​ និង​​​រដ្ឋ​​អូ​ក្លាហូ​ម៉ា​​ សហ​រដ្ឋ​អាមេរិក​​​ ។​
​នាង​គីគី ​បញ្ជាក់​​ថា ទោះ​បី​​ជា​​ត្រូវ​​​ជួ​ប​នឹង​រឿង​​​​រ៉ាវ​​ដ៏​តប់​ប្រមល់​​​បែប​នេះ​ក៏​ដោយ​​​ ​ក៏ធ្វើ​ឱ្យ​នាង​​បាន​​​ជ្រួត​ជ្រាបពី​​ទឹក​ចិត្ត​​របស់​ឪ​ពុក​​​ ដែ​ល​យក​ចិត្ត​ទុក​ដាក់​​​មក​លើ​ខ្លួន​​​ ។ នាង​​មាន​​អារម្មណ៍​​ថា​ខ្លួនមាន​​សំណាង​ណាស់​​​​ដែល​មាន​ឪ​ពុក​​​​គួរ​ឱ្យ​​ស្រឡាញ់​​បែប​នេះ​ ។​​

​នាង​​​គីគី និយាយ​​​ថា «ខ្ញុំ​​​ស្រឡាញ់​គោរព​​ឪ​ពុក​​ ។​​ គាត់​​​និង​ខ្ញុំ​មាន​​សម្ព័ន្ធ​ភាព​​​ល្អ​​ មិន​មែន​មាន​ន័យ​​ថា គាត់​មិន​​​​ទទួល​ស្គាល់​​​ខ្ញុំ​​ទេ​ គ្រាន់​តែ​គាត់​​​មិន​អាច​​ទទួល​យក​​​ទស្សនៈ​ពី​​​​​មជ្ឈ​​ដ្ឋាន​​​ទូ​ទៅ​​​​​ ដែល​មើល​ឃើញ​ថា នាងខ្ញុំ​​​​មិន​​​បាន​​រៀប​​ការ​​​ជា​មួយ​បុរស​​ដូច​នារីទូទៅ​» ៕​

No comments:

Post a Comment

yes