សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

មេព្រៃស​ង្កា​ត់​​ថ្មគ្រែ​ ​​កំ​ពុ​ងតែ​​នាំ​​គ្នា​​បិ​ទ​ស្នាក់​កា​រប​​ណ្តោយ ​ឲ្យឈ្មួ​ញ​បានដៃ​ដឹ​ក​ឈើខុ​​​ស​ច្បា​ប់​ដោ​​យ​សេ​​រី​

មេព្រៃស​ង្កា​ត់​​ថ្មគ្រែ​ ​​កំ​ពុ​ងតែ​​នាំ​​គ្នា​​បិ​ទ​ស្នាក់​កា​រប​​ណ្តោយ ​ឲ្យឈ្មួ​ញ​បានដៃ​ដឹ​ក​ឈើខុ​​​ស​ច្បា​ប់​ដោ​​យ​សេ​​រី​

ខេត្តក្រចេះ៖ បទ​ល្មើស​ព្រៃឈើ​នៅតែ​មា​ន​យ៉ាង​​​ពេ​​ញ​​ប​​ន្ទុ​ក​ នៅ​ក្នុ​​ងស​ង្កា​ត់​រ​ដ្ឋ​បា​ល​ព្រៃ​​​​ឈើ​ថ្ម​គ្រែ​ ​ដោយ​អ​ស់​លោ​ក​​មេ​ព្រៃ​​បិ​​ទ​​​ស្នា​​ក់​​​​​កា​​រ​​​ចោ​ល​​ មិ​​ន​ព្រមលៃ​ល​ក​ចា​ត់​វិ​​ធា​ន​កា​រ​បង្រ្កា​ប​រា​​ល់​​បទ​​ល្មើ​ស ​​ដែ​ល​កំ​ពុ​ងតែ​កើ​​ត​មា​ន​នា​ពេ​ល​ប​ច្ចុ​ប្បន្ននេះ។
ដោយ​យោង​តាមប្រភពពត៌មាន ពីឃុំ​ថ្ម​គ្រែ​បា​ន​ប្រា​ប់​ឱ្យ​ដឹ​ង​ថា​ ​ឈ្មួ​ញ​ស្រី​ដ៏ដុះ​ស្លែ​នៅ​តែ​ប​ន្ត​ដឹ​ក​​ជ​ញ្ជូន​ឈើ​យ៉ា​ង​ពេ​ញ​ទំ​ហឹ​ង​​ តែ​​​គេ​​​មិ​ន​​​​​​ដែល​ឃើ​​ញ​អ​ស់លោ​ក​មេ​ព្រៃ​ ​ចេ​ញ​មុ​ខ​ម​ក​ប​ង្ក្រា​ប​រា​ល់​ប​ទ​ល្មើ​សដែ​ល​ឈ្មួ​ញ​ស្រី​កំ​ពុ​ង​តែ​ដឹ​ក​យ៉ា​ង​ស​ស្រាក់​ស្រាំ​ ​​នោះ​​ឡើ​យ​​​​​​​​​​ហើ​យ​គេ​ក៏​មិ​ន​បា​ន​ដឹ​ង​ពី​​មូល​ហេ​តុ​​ ដែល​មេ​ព្រៃ​​នៅ​ស​ង្កាត់​នោះ​មិ​ន​ព្រ​ម​មា​ន​វិ​ធា​ន​កា​រ​​ប​ង្ក្រា​​ប។
​ប្រ​​​ព​​​ភ​​​ពត៌​​​មា​ន​​​បា​ន​​​​ប​ន្ត​​​ទៀ​ត​​ថា​ ​ឈ្មួ​ញ​ស្រី​ដែ​ល​រ​ក​​ស៊ីដឹ​ក​ឈើ​តា​ម​រ​ម៉​ក​ម៉ូ​តូ​មា​ន​ឈ្មោះ​ ​ស៊ា​ត​ ​ផ​ល្លី​​​ ​ដែ​ល​ឈ្មួ​ញ​ស្រី​ម្នា​ក់​នេះ​​​រស់​នៅ​ក្នុ​ង​​​​​​ភូ​មិ ឬស្សីចារ ឃុំថ្មគ្រែ ស្រុក ចិត្របុរី ខេត្ត​ក្រចេះ។ ឈ្មួញស្រីម្នាក់បាន​ប្រកបមុខរបរដឹកឈើប្រភេទឈើអារ​នេះ​​​​ជា​យូរ​យាណាស់​មក​​ហើយ​​ដោយ​​ទំនងជាត្រូវរ៉ូវជាមួយអស់លោក​មេព្រៃនៅ​ក្នុង​សង្កាត់នោះ ទើប​កា​ររក​ស៊ី​របស់​គាត់​ទៅ​មុខ​បាន​យ៉ាង​រលូនជារៀ​ង​រាល់​ថ្ងៃ​នេះ ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ឈ្មួញស្រីដុះស្លែម្នាក់នោះ គាត់បាន​ប្រើ​រូប​ភាព​ដោយ​ដឹក​តាម​រម៉ក​បន្តិច​ម្តង​ៗ លុះ​បាន​ច្រើន​ម៉ែត្រ​គូប ទើបគេលើកដាក់ទូកឈ្មួញផ្សេងទៀត ដែល​មក​ទិញ​ដើ​ម្បី​យក​ទៅលក់បន្ត នៅក្នុងខេត្តកំពង់ចាម។
បើតាម​ប្រ​ពភពត៌មានផ្សេងទៀតបានប្រាប់ថា ជារៀងរាល់ថ្ងៃនេះលោក ប៉ុក វណ្ណា និង លោក ឃ្លាំង រ័ត្ន ដែលជានាយសង្កាត់ និងនាយ​រង​សង្កាត់ថ្មគ្រែ កំពុងតែ​ធូរ​រលុង​ក្នុង​ការ​ឱ្យ​ឈ្មួញរកស៊ីដឹកឈើខុសច្បាប់ ដោយ​មិនមានវិធានបង្ក្រាបអ្វីឡើយ ដោយ​ប្រ​ជា​​ពល​​រដ្ឋ​ឃើញតែមេព្រៃ បើករថយន្ត​ចុះឡើងៗក៏ប៉ុន្តែបទ​ល្មើសព្រៃ​ឈើ នៅ​តែ​កើ​ត​មាន​គៀ​និងជើងដដែល​។

ប្រភព​នោះបាន​បន្ត​ទៀត​ថា គេក៏មិនដឹងដែរថា លោក សូយ សារឹទ្ធ បាន​ដឹង​អំពី​បញ្ហា​ខាង​លើដែរឬអត់ នោះទេឬមួយក៏លោកបានទទួល​លាភ​សក្ការៈ​ពីលោក ឃ្លាំង រ័ត្ន ដែរឬយ៉ាងណាទើបស្ងាត់ជ្រាប​មិនព្រមបញ្ជាឱ្យមន្ត្រីរបស់ខ្លួន ធ្វើការបង្ក្រាបផង ពីព្រោះ​រាល់​ថ្ងៃនេះ​ស្នាក់ការរបស់សង្កាត់ថ្មគ្រែ កំពុងតែបិទទ្វាចោល ដោយ​មន្រ្តីរបស់លោក និយាយថា អត់មានមនុស្សធ្វើការ។
ទាក់​ទិន​បញ្ហា​នេះ​កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១២ អ្នក​យក​ពត៌​មាន​ក៏​បាន​ធ្វើការទំនាក់ទំនងជាមួយលោក ប៉ុក វណ្ណា នាយ​សង្កាត់​ថ្មគ្រែ តែ​លោក​មិន​លើក​ទូរ​ស័ព្ទ​ ក៏ទំនាក់ទំនងទៅលោក ឃ្លាំង រ័ត្ន នាយរងសង្កាត់ លោកក៏បានឆ្លើយថា (អត់ដឹងទេវី)។

No comments:

Post a Comment

yes