ដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងសង់ស្តូបរបស់ ព្រះមហាវីរក្សត្រ ចំពោះពេលវេលា និងទីតាំងពិតប្រាកដ មិនទាន់បានកំណត់នៅឡើយទេ។
សូមរំលឹកថា សម្តេចតា សម្តេចព្រះ នរោត្តម សីហនុ បានសោយទិវង្គត ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន កាលពីម៉ោង ១ និង ២០ នាទី យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។
ព្រះសព របស់សម្តចតា នឹងត្រូវដង្ហែតាមទីនាំងយន្តហោះ ពីទីក្រុងប៉េកាំង ប្រទេសចិន តាមលក្ខណៈប្រពៃណីខ្មែរ មកកាន់មាតុប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២នេះ ។
រាជរដ្ឋាភិបាល នឹងរៀបចំព្រះរាជពិធីកាន់ទុក្ខជាផ្លូវការថ្វាយសម្តេចឪរយៈពេល មួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ តែមិនមានការប្រកាសឲ្យឈប់សម្រាកពីការងារទេ។
No comments:
Post a Comment
yes