សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 19, 2013

អ្នក​បឹងកក់ជំរុញ​អភិបាល​រាជធានី​​ភ្នំ​ពេញដោះ​ស្រាយ​​បញ្ហា​​ដីធ្លី​​មុន​​ការ​បោះ​ឆ្នោត

bkl-infront-of-city-hall-sopheap
អ្នក​បឹងកក់​ប្រមាណ​ជា​២០​​នាក់ ដែល​រង​គ្រោះ​​ដោយសារ​ការ​បណ្តេញ​ចេញ  បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​​មុខ​​សាលា​​​រាជ​​ធានី​​​ភ្នំ​ពេញ​ នៅ​​​ព្រឹក​​​ថ្ងៃ​​​ពុធ​នេះ ដើម្បី​​ទាម​ទារ​​អភិបាល​​រាជ​ធានី​​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ជួយ​​​​​រក​​​ដំ​ណោះ​ស្រាយ​ និង​​ផ្តល់​​ប្លង់​កម្មសិទ្ធិ​លើ​ដី​១២,៤៤​ហិកតា ជូន​​ពួក​​គាត់​ប្រមាណ​ជាង​៦០​គ្រួសារ ឲ្យ​បាន​​មុន​ការ​បោះ​​ឆ្នោត​​ខាង​​មុ​ខ​​នេះ​​។
​តំណាង​អ្នក​បឹងកក់ អ្នកស្រី បូ ឆវី មានប្រសាសន៍ថា ពល​រដ្ឋ​​ដែល​មក​តវ៉ា​មុខ​សាលាក្រុង​នេះ ទាម​ទា​រ​ លោក ប៉ា សុជាតិ​វង្ស ដែល​​ទើបនឹង​កាន់ដំណែង​​ថ្មី ជំ​នួស​ ​លោក កែប ជុតិមា ជួយ​​រក​​ដំណោះស្រាយ​ជូន​ពួកគាត់ តាម​ការសន្យា​របស់​អភិបាលក្រុង​មួយ​នេះ​។​ អ្នកស្រី​ព្រមាន​ថា បើ​សាលាក្រុង​មិន​ដោះស្រាយ​ឲ្យបាន​មុន​​ការ​​បោះ​​ឆ្នោត​​ទេ ពួក​គាត់​​នឹង​​តវ៉ា​រហូត​មាន​ដំណោះ​ស្រាយ ​៖ “​ដោះស្រាយ​នេះ ខ្ញុំ​ចង់ឲ្យ​បាន​មុខ​ការបោះឆ្នោត គឺ​បោះ​ព្រំប្រទល់​ដី​១២​ហិក​តា និង​​ផ្តល់​ប្លង់​កម្មសិទ្ធិ និង​ដោះលែង​អ្នកស្រី យ៉ោម បុប្ឆា គឺ​ឲ្យ​បាន​មុខពេល​បោះឆ្នោត បើសិនជា​គាត់​មិន​ដោះស្រាយ​ទេ គាត់​ឃោសនា​បោះឆ្នោត ក៏​ពួក​បង​នឹង​ឃោសនា​រឿង​ដីធ្លី និង​រឿង​​អ្នកស្រី យ៉ោម បុប្ផា​ ដែរ​អូន បង​នៅតែ​ធ្វើ​រហូត​”​។ 

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍​ថា ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កំពុងតែ​រក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់ បន្ទាប់ពី​បាន​ចុះ​ធ្វើ​ស្ថិតិ​ជា​​មួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ ៖ “​គាត់​គិតថា​ស្ងាត់ តែ​ក្រុម​ការងារ​គេ​កំពុង​ធ្វើការ ហើយ​​គេ​មាន​ជា ដំណាក់កាល​​របស់គេ ហើយ​គេ​មាន​នីតិ​វិធី​គេ​ក្នុង​ការធ្វើការ គេ​​មិន​អាច​ថា​ធ្វើ​មួយ ត្រូវ​ផ្សព្វផ្សាយ​មួយ ធ្វើ​ការ​ងារ​​​មួយ​​ផ្សព្វផ្សាយ​មួយ អញ្ចឹង​​ម៉េច​កើត​បង​។ ដូច​កាល​បង​ឯង​ឃើញ ពី​សប្តាហ៍​មុន ខាង​ក្រុមការងារ​ចុះ​ទៅ​ធ្វើការ​ស្រង់​ស្ថិតិ ធ្វើ​ព័ត៌មាន ធ្វើ​សា​លក្ខ​​ប័ត្រ ហើយ​គេ​បូកសរុប ហើយ​បន្ទាប់មក​ទៀត​បាន​ហៅ កាលពី​លើក​មុន បាន​អញ្ជើញ​ទាំង​ខាង​អង្គការ​សង្គម​​ស៊ីវិល ជំនាញ អាជ្ញាធរ ដើម្បី​ផ្ទៀងផ្ទាត់ ឥឡូវ​នេះ​ការងារ​យើង​កំពុង​ធ្វើ​សរុប​បន្តទៀត ហើយ​ថា​មាន​អ្វី​ត​ទៀត ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​គាត់​កើត​ទេ​បាទ​”​។
​គួរបញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់ បាន​រង​ផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ូ​កាកូអ៊ីន​។ កាលពី​ថ្ងៃ​​ទី​១១ ខែ​សីហា ឆ្នាំ​២០១១ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​​អនុក្រឹត្យ​ លេខ១៨៣ ដោយ​ផ្តល់​ដី​ចំនួន ១២,៤៤​ហិកតា ជូន​ពលរដ្ឋ​ជាង​៦០​គ្រួសារ នៅ​តំបន់​បឹងកក់ ដើម្បី​អភិវឌ្ឍ​នៅនឹងកន្លែង​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ពលរដ្ឋ​អះអាងថា មិន​​ទាន់​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គាត់​នៅឡើយ​ទេ​៕​

No comments:

Post a Comment

yes